ភាគ០៦

17 1 0
                                    

ឮសម្តីជុងគុក លោកស្រីចនចាប់ផ្តើមតឹងសរសៃក.ទ្វេដងព្រោះយល់ថាកូនប្រុសខ្លួនកាន់តែព្រហើន ចេះទាស់សម្តីជាមួយគាត់មិនឈប់តាំងពីស្គាល់ថេយ៉ុងមក។

"ដោយសារអាក្មេងឆ្គួតនោះមែនទេ?បានឯងហ៊ានតម្លើងសំលេងជាមួយម៉ាក់"

"ម៉ាក់គិតអីហ្នឹង! ខ្ញុំចេះទាស់សម្តីជាមួយម៉ាក់តាំងពីម៉ាក់បង្ខំឲខ្ញុំរៀបការមិនមែនដោយសារថេយ៍ទេ ខ្ញុំនិយាយបែបនេះសង្ឃឹមថាម៉ាក់នឹងយល់..."
ស្របពេលនោះថេយ៉ុងក៏ចុះមកល្មម នាយមានអាការ:មុិងមាំងព្រោះរាងកាយក៏ស្បើយកម្លាំងម្យ៉ាងឮសម្លេងជជែកគ្នាមិនឈប់ក៏ចុះមកមើល

"វាមកហើយអ្នកម៉ាក់" មាត់ចាបមាត់ព្រាបក៏លួចឆ្កឹះឆ្កៀលស្រីចំណាស់ លោកស្រីចនក៏ដើរទៅចាប់ដៃនាយតូចចម្លែក ខុសពីរាល់ដង

"ចុះមកកូនប្រសារ" គាត់កាន់ក.ដៃតូចពីស្រាលទៅខ្លាំងថែមទាំងច្របាច់ទៀតធ្វើឲរាងតូចមានអារម្មណ៍មិនសូវស្រួលព្រោះទឹកមុខម្តាយក្មេកបញ្ជាក់យ៉ាងច្បាស់ ថាគាត់គ្មានបំណងល្អស្អីទេ

"នេះអ្នកម៉ាក់កើតអី?"

"ម៉ាក់កើតអីហ៎? គ្រាន់តែចាប់ដៃកូនប្រសារខ្លួនហេតុអ្វី ភ្ញាក់ផ្អើលម្លេះ"

"លែងខ្ញុំទៅ!" នាយព្យាយាមបម្រាស់តែគិតឬ មនុស្សដូចលោកស្រីចន មិនព្រមចាញ់ងាយៗដាច់ខាត

"អេ!កូនប្រសារធ្វើខ្លួនឲសមនឹងម្តាយក្មេកបន្តិចទៅ ប្រយ័ត្នមិនអាចមករស់នៅក្នុងផ្ទះនេះតទៅទៀត..."

"ធ្វើអាក្រក់ដូចអ្នកម៉ាក់មែនទេទើបអាចរស់នៅបាន?"

"ឯង...!"គាត់ខាំមាត់សង្កត់ចិត្តតែខំទប់លំនឹងខ្លួនឡើងវិញ។

"ថេយ៍ហា!នេះម៉ាក់ខំមានបំណងល្អ ហេតុអីក៏ឯងធ្វើមិនឃើញពីទឹកចិត្តម៉ាក់ ម៉ាក់ពិតជាខូចចិត្តណាស់"

"ខ្ញុំសូមទោសដែលមើលមិនឃើញពីទឹកចិត្តដល់ល្អរបស់អ្នកម៉ាក់ តែខ្ញុំសុខចិត្តមើលឃើញពីអំពើរអាក្រក់របស់អ្នកម៉ាក់វិញ"ថេយ៍គ្រវាសដៃគាត់ដើម្បីឡើងទៅខាងលើវិញតែទាស់ត្រង់ថា គ្រវាសបន្តិចសោះអ្នកនៅខាងក្រោមទន់ជង្គង់ដួលខ្ពោក។

រឿង: កូនប្រសារ ឆ្នាស់ឆ្នើមWhere stories live. Discover now