✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(1)
ផាំង!! អ្នកស្រីគីមបោកឆ្នាំងនៅចំកណ្ដាលហ្វូងមាឌតូចពីរនាក់ជាកូនដែលមួយថ្ងៃៗគិតតែពីនិយាយរឿងឥតប្រយោជន៍គ្មានចេះរកលុយឲគាត់បានមួយកាក់មួយវ៉ុននោះទេគិតតែពីសីុដេកៗដឹងថាគ្រួសារខ្លួនឯងក្ររហាមហើយនៅមិនរការងារធ្វើទៀត!!«អួយ!! អ្នកម៉ាក់ភ្ញាក់ខ្ញុំអស់រលីងហើយ» ថេយ៍ដុកជាបងនិយាយឡើងទាំងភ្ញាក់ក្រញាងពិតមែនលេងកំពុងនិយាយដើមគេជាប្អូនសុខៗក៏បោកផាំងលាន់ដូចរន្ទះបាញ់អ្នកណាមិនភ័យ!!
«មែននិង» ថេយ៉ុងជួយបន្ថែម
«អ្នកម៉ាក់អ្នកមួយស្អីក្នុងឆ្នាំងគ្មានអង្ករមួយគ្រាប់ផងមកធ្វើឯងអ្នកម៉ាក់!!ក្បាលកញ្ចាស់អស់ហើយគ្មានចេះរកលុយចូលផ្ទះយ៉ាងម៉េចទេគិតតែពីចាយសីុដេកម្នាក់ៗ!! អញហឺយ...» អ្នកស្រីគីមឈរច្រត់ចង្កេះថាឲពួកគេវិញចង់តែយកវែកឆាសំពងក្បាលទេ!! រាល់ថ្ងៃនេះបើសិនជាពួកគេទាំងពីនេះគ្មានប៉ាទេណាប្រាកដណាស់ដាច់ពោះស្លាប់តាំងពីកើតចេញមកម្ល៉េះគ្រួសារក្រខ្សត់ពេលខ្លះរកមួយថ្ងៃសីុមួយថ្ងៃក៏មានពួកគេក៏រៀនបានតិចៗទៀតនេះបើគ្មានលោកគីមម្ល៉េះពេលនេះងាប់ទាំងអស់បើចិញ្ចើមមកធំៗអស់ហើយគ្មានចេះចេញទៅរកការងារធ្វើស្អីផង
«កុំភ័យស្អែកខ្ញុំនិងមិននៅទីនេះទៀតទេខ្ញុំនិងទៅទីក្រុងសេអ៊ូលតាមក្ដីស្រមៃហើយ» ថេយ៉ុងនិយាយទាំងភាពជឿជាក់!! ព្រឹកមិញគេពិតជាមានសំណាងខ្លាំងណាស់ដែលបានជួបនិងស្រី្ដចំណាស់ម្នាក់ដែលរស់នៅសេអ៊ូលថែមទាំងចង់ឲគេទៅជួយការងារគាត់ទៀតផងប្រាក់ខែក៏ច្រើនលើសលប់ថែមទៀតឃើញលុយនិងមុខហើយមិនរើសដូចជាមិនសម!!
«ថេយ៉ុងឯងគិតទៅពិតមែនហ្ហេស» ថេយ៍ដុកចាប់ដៃប្អូនសួរនាំបញ្ជាក់
«ត្រូវហើយ»
«ប្រយ័ត្នគេចាប់សីុគ្រឿងក្នុងណា»
«ន៎ែកុំមកមាត់ដាច!! ជួយជូនពរប្អូនឲរកលុយឲបានច្រើនៗមិនថាទេ»
«តែបងបារម្មណ៍ឯង» ថេយ៍ដុកពេបមាត់ធ្វើជាយំទឹកភ្នែកទឹកសំបោដែលថេយ៉ុងក៏ចូលតួរធ្វើមុខកំសត់ចូលទៅអោបលួងលោមបងប្រុស!! អ្នកស្រីគីមឃើញហើយអត់និងហួសចិត្តនិងកូនពីនាក់នេះមិនបាន
YOU ARE READING
✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)
FanfictionJeon jungkook × Kim taehyung ស្នេហាដែលកើតចេញក្រោយពីការបោកប្រាស់