✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(28)

4.2K 288 18
                                    


Part : 28

អ៊ុនវ៉ូគ្រាន់តែចេញពីឡានភ្លាមក៏រត់ចូលទៅក្នុងផ្ទះយ៉ាងលឿនថ្ងៃនេះដើរផ្សារម្ដងមានអារម្មណ៍ថាហត់ជាងធ្វើការទៅទៀត ថេយ៍ដុកនៅជញ្ជូនអីវ៉ាន់ជាមួយជំនួយការអ្នកគ្រប់គ្រងនិងអ្នកបើកឡានចូលទៅតាមក្រោយរៀបដាក់ផ្ទះបាយអស់ហើយក៏នាំគ្នាមកអង្គុយលើសាឡុងឯអ៊ុនវ៉ូនាយសង្ងំគេងលើកៅអីម៉ាស្សា

«សម្លៀកបំពាក់ឯងចាំបងជួយយកទៅលើឲ»

«មិនអីទេបង ខ្ញុំយកទៅខ្លួនឯងបាន»

«ចឹងក៏បាន!! តែអ្ហេឯងអាចធ្វើម្ហូបដែលបងចូលចិត្តញាំបានដែលឬទេ»

«ប្រាកដជាបានហើយ!!»

«និយាយគ្នាឲស្ងាត់បន្តិចទៅមិនឃើញមនុស្សកំពុងដេកទេ» អ៊ុនវ៉ូបើកភ្នែកនិយាយសំដៅទៅលើមនុស្សទាំងពីរនាក់ដែលគិតតែពីនិយាយតែភ្នែកគិតតែពីសម្លឹងមើលថេយ៍ដុកអត់ដាក់ភ្នែក!!

«សូមទោស!!»

«បើសិនជានិយាយទៀតដេញចេញទៅក្រៅទាំងពីរនាក់និងតែម្ដង!! ជាពិសេសឯង!! ធ្វើខ្លួនឲ្យត្រឹមត្រូវបើមិនចង់ឲ្យយើងដេញចេញម្ដងទៀតទេ»

«បាទដឹងហើយ» ថេយ៍ដុក

........

ពីមួយថ្ងៃទៅមួយថ្ងៃថេយ៍ដុកព្យាយាមធ្វើខ្លួនកុំឲចង្រៃបំផ្លាញរបស់ទៀតតែមិនអាចព្រោះវានាំមកតាំងពីកើតមកម្ល៉េះទោះកែរក៏មិនអាចដែល ពេលនេះថេយ៍ដុកមករស់នៅផ្ទះអ៊ុនវ៉ូបានពីរសប្ដាហ៍ហើយហើយក៏មិនបានទាក់ទងទៅគ្រួសារឡើងពីសប្ដាហ៍ដូចគ្នា ដោយក្ដីបារម្មណ៌មិនឃើញកូនទាក់ទងទៅលោកគីមសម្រេចចិត្តទៅរកកូនដល់កន្លែងធ្វើការតែអ្នកនៅទីនោះគ្មានអ្នកណាស្គាល់គីម ដុកសាង(ថេយ៍ដុក) នោះទេព្រោះតែមិនបានមកដាក់ពាក្យធ្វើការផងឲរកឃើញបានយ៉ាងម៉េច!! ក្រោយមកគាត់ក៏បានស្វែងរកជើងរថភ្លើងដែលថេយ៍ដុកបានជិះពេលចេញពីផ្ទះទើបគាត់ដឹងថាតាមពិតថេយ៍ដុកបានកុហកពួកគាត់ លោកគីមពេលនេះកំពុងធ្វើដំណើរមកកាន់សេអ៊ូលដោយមានជំនួយពីខាងកូនប្រសារផងដែល

«បងប្រុសមកសេអ៊ូល!! ខ្ញុំថាហើយជុងម្នាក់នោះច្បាស់ជាបងប្រុសពិតមែន» ថេយ៉ុងអង្គុយខ្ញាំជើងខោជុងគុកនិយាយទាំងខ្នាញ់ចិត្តកាលពីប៉ុន្មានថ្ងៃមុនឃើញនៅហាងអាហារជាមួយអ្នកណាក៏មិនដឹងស្មានថាខ្លួនមើលច្រឡំទើបធ្វើមិនខ្វល់មិនបានដឹងនោះទេថាជាបងប្រុសនោះ

✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin