✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(23)

4.3K 261 3
                                    


Part: 23

ថេយ៍ដុកត្រូវបានអ៊ុនវ៉ូចាប់មកដាក់ក្នុងការិយាល័យក្នុងក្រុមហ៊ុនផលិតកម្មរបស់នាយផ្ទាល់មកដល់ក៏ចាប់សួរចម្រិតមើលតើក្មេងម្នាក់នេះជាអ្នកណាបានជាហ៊ានទៅគូសវាសរូបគំនូររបស់នាយបែបនេះហើយថែមទាំងចោទនាយថាជាសង្សារដើម្បីឲនាយចេញថ្លៃយតុបុកគីទៀតនាយចាំមុខក្មេងម្នាក់នេះច្បាស់ណាស់!!

«ប្រាប់មកថាឯងជាអ្នកណា!! អ្នកស្អប់យើង??» អ៊ុនវ៉ូឈរអោបដៃសម្លឹងមើលអ្នកដែលអង្គុយលើសាឡុងសម្លឹងមើលមុខនាយទាំងមុខជូហួញ

«ខ្ញុំអ្នកទើសលោក!!» ថេយ៍ដុកតបទៅវិញទាំងមិនលាក់លៀមព្រោះវាពិតមែនគេស្អប់នាយណាស់លេងរឿងដែលគេមើលឃើញថានាយជាតួរអង្គអាក្រក់តាមបំបែកបំបាក់តួរឯកទើបគេស្អប់គុំនិងទើសនាយរហូតមកគ្មានហេតុផលស្អីលើសនិងទេធម្មតាហើយអ្នកពូកែតាមដានរឿនោះ!!

«ហឹុសត្រង់ល្អណាស់ណ៎ ក្មេងជើងល្អ!!» នាយកម្លោះនិយាយបែបសម្លុតធ្វើឲថេយ៍ដុកប្រញាប់អោនមុខចុះយ៉ាងលឿនមើលទៅនាយខឹងខ្លាំងណាស់មុខឡើងក្រហមទៅហើយ

«ខ្ញុំមិនចេះកុហកទេ»

«មិនចេះកុហកទេ?? ចុះកាលដែលឯងកុហកអ៊ំស្រីលក់អាហារតាមផ្លូវនោះស្អីវិញ»

«ជា...ជាលោកហ្ហេស»

«ត្រូវ!!»

«គឺ...ខ្ញុំ...» ថេយ៍ដុករកពាក្យតបលេងបានគេចាប់បានអស់ហើយនៅសល់ស្អីដោះសារទៀត!!

«ឆាប់សងថ្លៃខូចខាតផ្ទាំងគំនូរនិងថ្លៃតុកប៉ុកគីនោះមកហើយសងជំនឿចិត្តយើងផងសរុបទាំងអស់ 1000$ ថោកពេកហើយ!!»

«ស្អីគេ» ថេយ៍ដុកស្រែកទាំងភ្ញាក់ផ្អើលស្អីគេតុកប៉ុកគីប៉ុណ្ណឹងរូបគំនូរមួយផ្ទាំងប៉ុណ្ណឹង1000$ គេគ្មានមួយរយជាប់ខ្លួនផងមានលុយឯណាឲ!!

«សងមកឲលឿន»

«ហ្ហឹកៗ...លោកអ៊ុនវ៉ូតារាសម្ដែងដ៏ល្អកំពូលបំផុតជាតារាប្រចាំដួងចិត្តខ្ញុំអើយសូមមេត្តាផងទៅណា អ្ហឹកៗខ្ញុំគ្មានផ្ទះសម្បែងគ្មានលុយមួយវ៉ុនគ្មានទាំងចំណេះដឹងទៀត សូមអាណិតខ្ញុំផងទៅណាខ្ញុំជាអ្នកសុំទានគ្មានអ្វីសងលោកទេសូមលោកកុំធ្វើបាបខ្ញុំសូមលោកកុំយកលុយអីណាដោះលេងខ្ញុំទៅខ្ញុំសុំទានមួយថ្ងៃសីុមួយថ្ងៃថ្ងៃខ្លះអត់ក៏មានតែបែបនេះទេ» ថេយ៍ដុកស្រាប់តែចូលតួរកំសត់រត់ទៅអោបជើងអ៊ុនវ៉ូធ្វើជាយំសស្រាក់សស្រាំនិយាយរៀបរាប់ទុកលំបាកទាំងដែលការពិតមិនមែនបែបនិងគ្រាន់តែចង់ឲនាយដោះលេងគេប៉ុណ្ណឹងទេ

✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ