✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(31)

4.2K 256 9
                                    


Part: 31

អ៊ុនវ៉ូបើកឡានលឿនស្លាវដូចហោះទាំងក្ដៅចិត្តនិងរាងតូចមិនតិចទេព្រឹកមិនទាន់មករកនាយគ្រប់ពេលតាមស្អិតដូចតុកកែនិយាយតាប៉ែគ្រប់រឿងលើកមកគ្មានស្អីក្រៅពីសុំទោសសុំលើកលេងទោសដែលបានធ្វើខុសគ្រប់មាត់ គ្មានពាក្យអ្វីក្រៅពីនេះស្អីបន្តិចតាមរំខានគ្រប់ជំហ៊ាន ។ នាយកម្លោះបើកឡានមកវីឡាធំស្កឹមស្កៃមួយដែលជាវីឡារបស់ប៉ានាយតែម្ដងតែសួរថានាយដែលត្រូវគ្នាជាមួយប៉ាដែលទេចម្លើយគឺទេ!!

ទីត ៗៗ !!

អ៊ុនវ៉ូញញឹមចុងមាត់វាយកំផ្លេឡានទីតៗមិនដកដៃបំណងចង់តំឡង់ឲផ្អើលវីឡាតែម្ដងនិងហើយតាំងពីនាយឈប់ធ្វើជាតារាបានជិតមួយខែនេះមកនាយប្លែកជាងមុនខ្លាំងណាស់ច្រឡើមប៉ោឡែឌឺផ្កើនជាងមុនទៅទៀតនិយាយទៅសឹងតែគ្មានអ្នកស្មើនិងខ្លួន

«អាកូនចង្រៃឯងចង់ឲផ្អើលមនុស្សម៉ាប្រទេសឬយ៉ាងម៉េចហាស់» លោកឆា ដើរចេញពីខាងក្នុងមកស្រែដាក់អាកូនជើងល្អផាំងៗគាត់ក្ដៅចិត្តណាស់សឹងតែយកអំបូសមកសំពងក្បាលវាឲបែកទេអាកូនម្នាក់នេះ

«ខ្ញុំក៏គិតចង់ចឹងដែល តែខ្ជិល!!» អ៊ុនវ៉ូ ដើរចេញពីឡានដោះវេនតាញាក់ចិញ្ចើមដាក់លោកឆាឈរជ្រែងហោប៉ៅខោយ៉ាងសង្ហារ

«ឡានមានកន្លែងចតត្រឹមត្រូវម៉េចក៏មកចតនៅទីនេះហ៎ាកូន» អ្នកស្រីឆា និយាយឡើងបន្ទាប់ពីឃើញលោកឆាមិននិយាយអ្វីព្រោះកំពុងក្ដៅនិងអាកូនឥតបានការម្នាក់នេះខ្លាំងណាស់ !!

«មីងប្រពន្ធចុងឯងកុំចេះ!! ត្រឹមតែជាប្រពន្ធលួចលាក់ជ្រុលជ្រួសជាមួយប៉ាយើងរហូតដល់មានកូនដូចស្រីក្នុងបាកុំចេះមកប្រដៅយើងឲសោះ»

«អាវ៉ូនីង!!» លោកឆា ហៅនាយកម្លោះទាំងក្ដាប់ដៃខឹងសឹងដាច់សសៃឈាមទៅហើយបើទោះបីជាប្រពន្ធគាត់មកក្រោយម៉ាក់អ៊ុនវ៉ូក៏ដោយតែម៉ាក់អ៊ុនវ៉ូត្រឹមតែជាប្រពន្ធបង្ខំប៉ុណ្ណោះ

«ខ្ញុំឈ្មោះអ៊ុនវ៉ូមិនមែនវ៉ូនីងដែលលោកប៉ាដាក់ឲទេ ក្រៅពីឈ្មោះម៉ាក់ខ្ញុំដាក់ខ្ញុំមិនទទួលឲហៅ!!»

«ល្អណាស់ បើឯងស្រឡាញ់អ្វីដែលឯងត្រូវការមិនចង់បានអ្វីដែលយើងផ្ដល់ឲទេក្រុមហ៊ុនរបស់យើងទាំងអស់ដែលទុកឲឯងគឺយើងនិងប្រគល់ឲទៅ វ៉ូណាទាំងអស់»

✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)Tempat cerita menjadi hidup. Temukan sekarang