Part: 14ព្រឹកថ្ងៃបន្ទាប់ជុងគុកក៏ត្រូវទៅធ្វើមើលក្រុមហ៊ុនសាខានៅទីនេះនាយភ្ញាក់មកមិនបានឃើញរាងតូចនោះទេប្រហែលជាចូលបន្ទប់ទឹកហើយព្រោះឮសម្លេងបើកទឹក!!
ក្រាក!! ថេយ៉ុងចេញពីបន្ទប់ទឹកដោយនៅលើខ្លួនមានត្រឹមអាវឃ្លុំប៉ុណ្ណោះថេយ៉ុងងាកមើលមុខជុងគុកបន្តិចដែលនាយមើលមកគេដូចគ្នា!! ថេយ៉ុងធ្វើមិនខ្វល់ក៏ដើរទៅរកទូរខោអាវបើកយកខោអាវមកស្លៀកពាក់ទាំងមិនបានដឹងនោះទេថាជុងគុករហ័សដើរដូចរត់មកនៅពីក្រោយខ្នងគេ
«ហឹម...លោកអឹម!!» មិនឲរាងតូចនិយាយច្រើនជុងគុកក៏ចាប់ក្រសោបមុខរាងតូចទម្លាក់បបូរមាត់ថើបញិចបឺតជញ្ជក់ប្រលេចអណ្ដាតក្ដៅសើមចូលក្នុងក្រអូបមាត់រាងតូចក្រលោះក្រលេងក្រេបយកជាតិផ្អែមយ៉ាងជក់ចិត្តមួយសន្ទុះទើបដកមាត់ចេញនឹងដើរចូលបន្ទប់ទឹកបាត់មិនខ្វល់ពីរាងតូចអ្វីបន្តិច!!
«មនុស្សឆ្គួត» ថេយ៉ុងជូតមាត់បណ្ដើរស្លៀកពាក់បណ្ដើរមាត់នៅមិនស្ងៀមលួចជេប្រទិចនាយក្រាស់ដែលហ៊ានមកថើបគេបែបនេះវាប្រៀបដូចជា Morning kiss យ៉ាងអញ្ចឹង!!
ថេយ៉ុងស្លៀកពាក់រួចក៏មកអង្គុយផ្លុំសក់ឲស្ងួតនិងបានលាបរបស់ការពារស្បែកបន្តិចបន្តួចពេលរួចរាល់បម្រុងនិងចេញទៅក្រៅហើយស្របពេលនិងជុងគុកបើកទ្វារចេញពីបន្ទប់ទឹកទើបគេងាកទៅមើលបន្តិច!! ព្រះអើយចង់គាំងស្លាប់មាឌមាំឌាំងកំភួនដៃសុទ្ធតែសាច់ដុំស្នាមសាក់មួយចំហៀងដៃយ៉ាងកំណាចសាច់ដុំពោះកង់ៗតំណក់ទឹកហូរកាត់យ៉ាងសិចសីុថេយ៉ុងមើលឡើងភ្លឹកបើទោះជាធ្លាប់បានឃើញក៏ពិតមែនតែពេលនេះឃើញច្បាស់ៗពេញៗភ្នែកតែម្ដង
«មើលអីឆាប់មករៀបចំសម្លៀកបំពាក់ឲយើងឲលឿនទៅ» ជុងគុកនិយាយដាស់អារម្មណ៍អ្នកដែលកំពុងភ្លឹកនោះឲភ្ញាក់មកវិញថ្ពាល់ទាំងគូរក៏ចាប់ឡើងក្រហមរងាល
«ខ្ញុំជាអ្នកបម្រើលោកហ្ហេសបានជាប្រើៗដូចអ្នកបម្រើបែបនេះហាស»
«មិនមែនអ្នកបម្រើតែជាអនាគតប្រពន្ធ!!»
«អួកចង់ក្អួត»
«ចាញ់កូនលឿនម្ល៉េះទើបតែបានប៉ុន្មានដងសោះ»
«អ្ហាយយអាមនុស្សឆ្គួតលោកនិយាយស្អីនិងឆាប់ជូតខ្លួនឲស្ងួតទៅ!!» ថេយ៉ុងរឹតតែអៀននៅពេលដែលឮនាយក្រាស់និយាយបែបនេះទាំងដែលគេជាមនុស្សប្រុសម៉េចនិងអាចមានកូបានទៅ!! ថេយ៉ុងដេញឲជុងគុកជូតខ្លួនឲស្ងួតគេក៏រើសសម្លៀកបំពាក់ធ្វើការឲនាយនិងបានស្លៀកពាក់ឲនាយទៀតបើទោះជាមិនចង់ក៏ត្រូវតែធ្វើព្រោះនេះជាបញ្ជារបស់តោកំណាចគួរឲស្អប់!!

ESTÁS LEYENDO
✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)
FanficJeon jungkook × Kim taehyung ស្នេហាដែលកើតចេញក្រោយពីការបោកប្រាស់