✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(20)

4.9K 281 4
                                    


Part: 20

ក្រោយពីសម្អាតខ្លួនរួចរាល់ជុងគុកក៏បីថេយ៉ុងចេញពីបន្ទប់ទឹកវិញ។ថេយ៉ុងស្ថិតក្នុងកន្សែងរុំជិតខ្លួនឈឹងចេញតែក្បាលរងារញាក់ញ័រដូចកូនសត្វ!!

«ឲយើងពាក់ខោអាវឲទេ»

«មិនបាច់ទេខ្ញុំពាក់ខ្លួនឯង ដាក់ខ្ញុំចុះទៅ»

«ហឹម!!» ជុងគុកក៏ព្រមដាក់រាងតូចចុះពេលដើរមកដល់ទូរខោអាវ។ ថេយ៉ុងលានដៃតិចៗចេញពីកន្សែងបើកទូរយកខោអាវមួយឈុតមករួចលើកកន្សែងឲឡើងលើផុតជើងបន្តិចមុននឹងរត់ចូលបន្ទប់ទឹកបាត់ព្រោះមិនហ៊ានស្លៀកពាក់មុខជុងគុកនោះទេ

«ហឹស» ពេលថេយ៉ុងរត់ចូលបន្ទប់ទឹកបាត់ជុងគុកតាមមើលក៏ផ្ទុះសំណើចសើចចេញមកទាំងក្រវីក្បាលមនុស្សធ្លាប់ឃើញរាងកាយគ្នាទៅវិញទៅមករាប់មិនអស់ហើយនៅអៀនទៀត!!

ក្រោយពេលរៀបចំខ្លួនរួចរាល់ហើយទើបបណ្ដើរគ្នាចុះមកវិញដើម្បីញាំអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែមទោះសម្ដីមិនសូវជាត្រូវគ្នាតែកាយវិការយកចិត្តទុកដាក់លើគ្នាខ្លាំងណាស់!!

ព្រឹកថ្ងៃថ្មី...

ព្រះអាទិត្យរះឡើងបញ្ចេញពន្លឺយ៉ាងស្រស់ត្រចះត្រចង់គួរជាទីពេញចិត្តដាស់ឲមនុស្សគ្រប់ប្រាណភ្ញាក់ពីដំណេកដើម្បីបន្តធ្វើកាតព្វកិច្ចរបស់ខ្លួន!! ថេយ៉ុងភ្ញាក់ពីគេងមុនជុងគុកព្រោះមានអារម្មណ៍ថាហប់ៗដកដង្ហើមមិនរួចបើកភ្នែកមកក៏បានឃើញនាយក្រាស់គេងអោបគេងជាប់ស្អិតបេះមិនចេញ!!

«លោក...!! ជុងគុក...!!» ថេយ៉ុងអង្រួនខ្លួនតិចៗដោយហៅនាយក្រាស់តិចៗដើម្បីឲនាយភ្ញាក់មើលចុះអោបគេឡើងណែនដកដង្ហើមសឹងមិនចង់រួចតែក៏មានអារម្មណ៍ថាកក់ក្ដៅម្យ៉ាងដែល

«ហឹម សឺត....!!» ជុងគុកបើកភ្នែកសម្លឹងមើលរាងតូចបន្តិចបន្ធូរដៃអោបគេបន្តិចមុននិងលោមុខទៅថើបថ្ពាល់គេមួយខ្សឺតយ៉ាងវែង

«ទៅសម្អាតខ្លួនទៅក្រែងលោកត្រូវទៅធ្វើការនោះអី»

«ចង់គេងអោបឯងបែបនេះសិន» តបនិងរាងតូចវិញហើយក៏រុលខ្លួនអោបរាងតូចណែនសឹងតែក្លាយជាកាយតែមួយទៅមើលមាឌមាំឌាំងដូចដំរីមកអោបរឹតបែបនេះលិបថេយ៉ុងបាត់!!

✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)Donde viven las historias. Descúbrelo ahora