✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(13)

5.4K 288 3
                                    


Part: 13

ចេញពីហាងសម្លៀកបំពាក់ហើយជុងគុកក៏បាននាំថេយ៉ុងទៅដើរលេងបន្តនាយមិនសូវជាស្គាល់កន្លែងដើរលេងនោះទេបានរាងតូចប្រាប់ប៉ុណ្ណោះ!! ពេលនេះក៏មកអង្គុយមុខទន្លេក្រោមដើមឈើមើលក្មេងៗរត់លេងតាមនោះយ៉ាងសប្បាយរីករាយក៏អាចធ្វើឲជុងគុកបានឃើញស្នាមញញឹមដល់ស្រស់ស្អាតគួរឲស្រឡាញ់របស់ថេយ៉ុងកាន់តែមើលកាន់តែលង់ស្នេហ៍ជ្រៅទៅទាំងមិនដឹងខ្លួន

«មើលអី!!» ថេយ៉ុងងាកមកសួរនាយក្រាស់ដែលគេក្រលៀសភ្នែកឃើញនាយមើលមុខគេរហូត

«គ្មានទេ»

«ទៅផ្ទះវិញទៅ ខ្ញុំមិនចង់នៅយូរទេ»

«ហឹម» ជុងគុកគ្រាន់តែក្រហឹមនិងងើបឈរចាប់លើកបីថេយ៉ុងយកតែម្ដងដែលធ្វើឲគេបើកភ្នែកធំស្រែកចាច

«អ្ហាយ..ន៎ែលោកឆាប់ដាក់ខ្ញុំចុះភ្លាមណាគេមើលមកច្រើនណាស់មនុស្សឆ្គួត»

«នៅឲស្ងៀមទៅ!!» ជុងគុកនាយមិននិយាយច្រើនក៏ដើរទៅរកឡានដោយក្នុងដៃបីថេយ៉ុងជាប់មិនថាគេរើយ៉ាងណាក៏នាយមិនដាក់ចុះដែល!! មកដល់ឡានដាក់ឲថេយ៉ុងអង្គុយស្រួលបួលស្របពេលនិងទូរស័ព្ទនាយរោទ៍ឡើងក៏ឲគេអង្គុយក្នុងឡានសិននាយក៏ទៅនិយាយទូរស័ព្ទបន្តិច

«ចាហ្វាយនៅទីនោះដូចជាមិនស្រួលទេអង្គរក្សលាក់ខ្លួនបានរាយការណ៍មកថាបានឃើញចាងឆេអីតនៅដេគូនោះថែមទាំងចង់បង្កើតបក្សពួកទៀតផងពេលនេះវាចេញពីគុកហើយ!!ខ្ញុំបានបញ្ចូនកូនចៅទៅការពារចាហ្វាយហើយសូមប្រុងប្រយ័ត្នផងវាអាចនិងចង់សងសឹកចាហ្វាយក៏ថាបាន» ហេសុងនិយាយរៀរាប់ប្រាប់ចាហ្វាយបានយ៉ាងក្បោះក្បាយ

«វាចេញពីគុកហើយក៏ល្អ!!ឲជុងស៊ូបញ្ចូនកូនចៅទៅសម្លាប់វាតែម្ដងទៅយើងខ្ជិលលេងជាមួយពួកអាអស់និងណាស់!!»

«សម្លាប់វាមែនទេ!! ចាហ្វាយខ្ញុំចង់សម្លាប់វាដោយផ្ទាល់តើអនុញ្ញាតទេ»

«តាមចិត្តឯងកុំទុកវាឲដល់ថ្ងៃស្អែកឲទៅបានហើយ»

«ទទួលបញ្ជាបាទ»

«ហឹម» ជុងគុកបិទទូរស័ព្ទញោចញញឹមចុងមាត់មុននិងដើរទៅឡានវិញបើកចេញទៅតែម្ដង!! ថេយ៉ុងមិនចាប់អារម្មណ៍រឹតតែមិនចង់ដឹងរឿងរបស់នាយច្រើនទើបអង្គុយយ៉ាងស្ងៀមស្ងាត់!!

✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ