Part: 9លុះល្ងាចឡើងថេយ៉ុងក៏បានមកដល់ផ្ទះរបស់គេវិញដោយជិះតាក់សីុបន្តពីចំណតឡានក្រុងមកគេនៅមិនទាន់ស្រួលខ្លួននៅឡើយទេវិលមុខនិងរាងកាយទាំងមូុលឈឺសឹងគ្រប់កន្លែងជាពិសេសគឺត្រង់ចំណុចសំខាន់តែម្ដង!!
«ម៉ាក់....» ថេយ៉ុងបើករបងផ្ទះពេបមាត់ហៅម៉ាក់គេទាំងនឹករលឹកគាត់ជាខ្លាំង!!អ្នកស្រីគីមដែលកំពុងអង្គុយបែរខ្នងកំពុងមើលដំណាំរបស់ខ្លួនឮសម្លេងកូនប្រុសពៅហើយក៏ងាកមកមើលយ៉ាងលឿន
«ថេយ៉ុង!! ថេយ៉ុងកូនម៉ាក់» អ្នកស្រីគីមរត់យ៉ាងលឿនទៅអោបកូនប្រុសជាប់ទ្រូងថ្វីបើគាត់សម្ដីមិនល្អចូលចិត្តស្ដីបន្ទោសឲគេយ៉ាងណាតែចិត្តជាម្ដាយមិនធ្លាប់បាត់មុខសោះនៅពេលដែលបែកកូនបែបនេះអ្នកណាមិននឹកនោះ!!
«នេះការងារចប់ហើយមែនទេ» អ្នកស្រីគីមពោលសួរទាំងសម្លឹងមើលកូនប្រុសពីក្បាលដល់ចុងជើងមើលចុះចេញមកមិនព្រមស្លៀកពាក់ឲស្អាតបាតទេបែរជាពាក់ខោអាវគេងយប់ទៅវិញ!! ថេយ៉ុងមិនតបគ្រាន់តែងក់ក្បាលទាំងញញឹមខ្សោះអ្នកស្រីគីមឃើញហើយក៏គិតថាកូនធ្វើដំណើរផ្លូវឆ្ងាយអាចជាហត់នឿយទើបប្រញាប់នាំគេចូលទៅក្នុងផ្ទះឲទៅសម្អាតខ្លួនដើម្បីចាំញាំអាហារជុំគ្នាជាមួយគ្រួសារដោយមិនភ្លេចហៅថេយ៍ដុកជួយមកយកវ៉ាលីថេយ៉ុងនោះដែល!! ថេយ៍ដុកបានប្អូនមកបែបនេះសប្បាយអរខ្លាំងណាស់នឹកប្អូនសឹងអីហើយបែកតែប៉ុន្មានថ្ងៃសោះធ្វើដូចបែកគ្នារាប់ឆ្នាំ
ពេលអាហារពេលល្ងាចបានបញ្ចប់ថេយ៉ុងក៏ទៅបន្ទប់សម្រាកព្រោះមានអារម្មណ៍ថាល្វើយមិនបាត់គ្មានកម្លាំងក្នុងខ្លួនចេះតែវិលមុខរហូត!!
ព្រឹកថ្ងៃថ្មី...
ផាច់!!
«ថេយ៉ុងហ៎ាងើបសម្អាតខ្លួនទៅញាំបាយកុំគេងសម្ពឹកបែបនេះវាយបែកគូទឥឡូវហើយ» អ្នកស្រីគីមចូលមកវាយកំប៉េះគូទថេយ៉ុងដើម្បីដាស់គេមើលចុះថ្ងៃរះកម្ពស់ចុងដូងហើយគេនៅគេងមិនព្រមងើបទៀត!!
«ម៉ាក់កូនឈឺ!!»
«មើល៍...អួយនេះក្ដៅខ្លាំងម៉្លេះ!! ថេយ៉ុងកូនមានមិនស្រួលក្នុងខ្លួនឬអត់ទៅពេទ្យទេកូន» អ្នកស្រីគីមចាប់ផ្ដើមស្លន់ស្លោពេលស្ទាបថ្ងាស់ថេយ៉ុងមើលឃើញថាគេក្ដៅខ្លាំងណាស់!!
![](https://img.wattpad.com/cover/329311640-288-k688270.jpg)
VOCÊ ESTÁ LENDO
✨បោកប្រាស់ប៉ះស្នេហ៍ពិត💝(ចប់)
FanficJeon jungkook × Kim taehyung ស្នេហាដែលកើតចេញក្រោយពីការបោកប្រាស់