ភាគទី25:ជាអ្នកណា?

3.6K 170 0
                                    

រឿង ម្ចាស់បេះដូងJk
ភាគទី 25


ជុងហ្គុកបានចំណាយពេលយ៉ាងយូរទម្រាំតែត្រឡប់មកវិមានវិញឯទឹកមុខក៏មិនសូវស្រស់ប៉ុន្មានដែរ ជុងហ្គុកដាក់ខ្លួនអង្គុយនៅលើសាឡុងលើកកាហ្វេមកដែលអ្នកបម្រើយកមកអម្បាញ់មិញ
« អ្នកប្រុស ខ្ញុំមកហើយ »អ៊ំយ៉ាងដើចូលមករកជុងហ្គុកទាំងអោនមុខចុះអម្បាញ់មិញមានគេចូលមកប្រាប់ថាជុងហ្គុកហៅគាត់អោយមកជួបទើបគាត់ប្រញ៉ាប់មកភ្លាមបែបនេះ
« ខ្ញុំហៅមកគ្មានអ្វីច្រើននោះទេ គ្រាន់តែប្រាប់អោយអ៊ំប្រាប់អ្នកនៅក្នុងវិមាននេះទាំងអស់មិនអោយចូលទៅក្នុងបន្ទប់ធំខាងក្រោយនោះជាដាច់ខាត លើកលែងតែចូលទៅដើម្បីសម្អាតប៉ុណ្ណោះ »សម្លេងត្រជាក់ស្រេបបន្លឺឡើងមកធ្វើអោយអ្នកស្ដាប់ព្រឺឆ្អឹងខ្នង
« ចា៌ អ្នកប្រុស »អ៊ំយ៉ាងអោនមុខចុះទាំងរអា ពីមុនអ្នកប្រុសរបស់គាត់មិនមែនបែបនេះទេគឺគូរអោយស្រលាញ់ខ្លាំងណាស់ តែពេលនេះគឺផ្ទុយស្រឡះតែម្តង
« ទៅវិញបានហើយ »
« ចា៌ »អ៊ំយ៉ាងអោនមុខចុះបន្តឹចជាកាលាហើយក៏ដើចេញទៅធ្វើអ្វីដែលជុងហ្គុកបានប្រាប់អម្បាញ់មិញទុកយូរមិនបាននោះទេ
ជុងហ្គុកអង្គុយទីនេះបន្តឹចក៏ឡើងទភបន្ទប់សម្រាកវិញប៉ុន្តែមុននិងគេងក៏មិនភ្លេចងើយមុខមើលដួងផ្កាយដែលរះនៅលើមេឃានោះទេព្រោះវាជាទម្លាប់របស់គេទៅហើយនៅពេលដែលនិកថេយ៉ុង

ទឺត..ទឺត...សម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏បន្លឺឡើងទើបប្រញ៉ាក់ចុចទទូលព្រោះថាជាលេខរបស់លោកចន ប៉ារបស់គេនោះអី
« ប៉ាមានការអ្វីមែនទេ? »ជុងហ្គុកលើកទូរស័ព្ទមកផ្អិបនិងត្រចៀកនិងបោះជំហ៊ានទៅជង្គុយនៅលើគ្រែគេង
« គឺប៉ាបានអោយកូនស្រីរបស់មិត្តភក្តិទៅស្នាក់នៅវិមានជាមួយឯងមួយរយ:ព្រោះថាពួកនាងមិនទាន់មានកន្លែងស្នាក់នៅនោះទេ »លោកចន
« ហៀសស...កុំស្មានថាខ្ញុំមិនដឹងថាប៉ាកំពុងតែគិតអ្វីនោះ »ជុងហ្គុកសើចចុងមាត់កុំគិតថាគេមិនដឹងថាប៉ារបស់គេចង់រកអ្នកថ្មីអោយគេជំនួសថេយ៉ុងអោយសោះ មិនអាចលាក់និងគេបាននោះទេ
« បើឯងដឹងទៅហើយក៏ល្អ ប៉ាធ្វើនេះក៏ដើម្បីឯងដែរ កូនថេយ៍ទៅបាត់មួយឆ្នាំហើយ ទុះឯងរងចាំដល់ស្លាប់ក៏កូនថេយ៍មិនត្រឡប់មកវិញដែរជុងហ្គុក ហើយរឿងនេះយើងក៏បានពិភាក្សាជាមួយប៉ាម៉ាក់ក្មេកឯងដែរពួកគេក៏គិតដូចយើង »មែនហើយគាត់ធ្វើនេះក៏ព្រោះតែមិនចង់ឃើញជុងហ្គុករស់នូវក្នុងភាពឈឺចាប់បន្តទៅទៀតមិនមែនជុងហ្គុកក្លាយជាបែបនេះហើយគាត់មិនដឹងនោះថាជុងហ្គុកនៅតែលួចយំម្នាក់ឯង
« ទុះថេយ៍ទៅចោលខ្ញុំប៉ុន្មានឆ្នាំក៏ខ្ញុំមិនយកអ្នកណាមកជំនួសថេយ៍ដែរ ប៉ាចាំទុកទៅ »ជុងហ្គុកបញ្ចេញសម្លេងមុាំហើយក៏ខឹង គេមិនចង់ស្ដាប់អ្នកណាអោយគេយកអ្នកផ្សេងមកជំនួសថេយ៉ុង ព្រោះថាវាមិនអាចទៅរួចនោះទេ
« ប៉ាមិនខ្វល់នោះទេ ឯងត្រូវជ្រើសរើសម្នាក់ក្នុងចំណោមពួកនាងទាំងពីរ »
« ពួកនាងមកស្នាក់នៅបាន ខ្ញុំមិនជំទាស់ប៉ាទេ តែបើពួកនាងហ៊ានតែធ្វើអ្វីខុស ប៉ាត្រៀមទទូលសាកសពពួកនាងទៅវិញទៅ »ថាតែប៉ុណ្ណេះជុងហ្គុកក៏បិទទូរស័ព្ទព្រោះតែមិនចង់និយាយរឿងនេះបន្តទៅទៀតព្រោះថានិយាយយូរប៉ុណ្ណាក៏នូវតែដដែល បើចង់អោយពួកនាងនៅណាស់ក៏ស្រេចចឹត្តតែបើពួកនាងហ៊ានធ្វើខុសគេក៏មិនទុកពួកនាងអោយរស់នូវនាំតែធ្ងន់ផែនដីដែរ
« អូនកុំបារម្ភអីថេយ៍បងមិនអោយអ្នកណាមករំខានអូនទេ ហើយក៏គ្មានអ្នកណាមកជំនួសអូនបានដែរ បងស្រលាញ់អូន សុបិន្តល្អណាប្រពន្ធសម្លាញ់ ជុប... »ជុងហ្គុកអោនទៅថើបរូបថតរបស់ថេយ៉ុងមុននិងទម្លាក់ខ្លួនគេងនៅលើគ្រែដោយអោបរូបថេយ៉ុងជាប់គ្មានយប់ណាដែលគេមិនគេងអោបរូបថតរបស់ថេយ៉ុងនោះទេហើយរូបរបស់ថេយ៉ុងគឺមានគ្រប់កន្លែងសម្រាប់ជុងហ្គុកមិនថាក្នុងកាបូបលុយ រឺក្នុងបន្ទប់ធ្វើការនោះទេ

💞ម្ចាស់បេះដូងJk💞« ចប់ »Where stories live. Discover now