ភាគទី29:ជុង..

4.9K 226 0
                                    

រឿង ម្ចាស់បេះដូងJk
ភាគទី 29


     ដំណើរយឺតៗចេញពីព្រលានយន្តហោះ បូករួចជាមួយរាងតូចច្រឡឹងធ្វើអោយអ្នកនៅទីនោះជ្រួលជ្រើមតែគូរអោយស្ដាយមនុស្សម្នាក់នោះបិទម៉ាស់និងពាក់មួកយ៉ាងជិតមិនអោយអ្នកណាបានឃើញនោះទេ
     « អញ្ជើញអ្នកប្រុសតូច »អង្គរក្សម្នាក់ចុះមកបើកទ្វាឡានអោយអ្នកប្រុសតូចរបស់ខ្លួន រាងតូចងគ់ក្បាលបន្តឹចមុននិងចូលទៅក្នុងឡាន
នៅតាមផ្លូវរាងតូចងាគមើលទៅទេសភាពខាងក្រៅទាំងស្នាមញញិមនិងលើកដៃដោះម៉ាស់និងមួកចេញបង្ហាញផ្ទៃមុខល្អឥតខ្ចោះមនុស្សស្រីសុំខ្មាស់
      « ខ្ញុំមកវិញហើយ...មកយកអ្វីដែលជារបស់ខ្ញុំ »ថេយ៉ុងញញិមយ៉ាងស្រស់ប៉ុន្តែស្ដាប់ហើយគូរអោយព្រឺសម្បុលមែនហើយគេមកវិញហើយ មកយកអ្វីដែលជារបស់គេត្រឡប់ទៅវិញ
      « អ្នកប្រុសចង់ទៅណាមុន ដែរបាទ? »អ្នកបើកឡានក៏ចាប់ផ្ដើមសួរឡើងព្រោះមិនច្បាស់ថាអ្នកប្រុសតូចរបស់ខ្លួនចង់ទៅណា
      « ទៅភូមិគ្រិះត្រកូលចន »រាងតូច ទាញវ៉ែនតាខ្មៅមកពាក់និងភ្នែកទាំងញញិមចុងមាត់ គេចង់ទៅមើលមុខមនុស្សស្រីពីរនាក់នោះខ្លាំងណាស់ថាមានមុខមាត់យ៉ាងម៉េចបានជាចង់មកចាប់ប្ដីរបស់គេបែបនេះ?
     « បាទ »
     ឡានសេរីទំនើបបើកចូលមកក្នុងបរិវេណភូមិគ្រិះត្រកូលចន ទាំងមានឡានទំនើប2-3គ្រឿងទៀតបើកការពារមិនដាច់
     ងុឺតតត...សម្លេងហ្វ្រាំងឡានបន្លឺឡើងធ្វើអោយអ្នកនៅក្នុងភូមិគ្រិះនាំគ្នាចេញមកមើលព្រោះមើលទៅឡាននេះមិនមែនឡានភូមិគ្រិះត្រកូលនេះទេ ហើយមានមកច្រើនឡានទៀតផង
     រាងតូចច្រឡឹងបោះជំហ៊ានចេញពីឡានដោយមានក្រុមអង្គរក្សឈរចាំការពារនិងបើកទ្វាឡានអោយ ថេយ៉ុងដើចូលទៅខាងក្នុងភូមិគ្រិះទាំងទឹកមុខមុាំ
     « លោកជាអ្នកណាដែរ?ហើយលោកមករកអ្នកណាដែរចា៌? »បូយ៉ាននិងហាប៊ីចេញមុខមកសួរព្រោះអ្នកបម្រើផ្សេងទៀតដូចជាមិនហ៊ានចូលមកសួរតតែសោះ
     « មករកអ្នកណា? ខ្ញុំមកទីនេះមិនបានមែនដែរទេ? »ថេយ៉ុងលើកដៃទាញវ៉ែនតាចេញមកសៀតនៅចន្លោះទ្រូងដែលមានប្រឡះលេវអាវ2 ធ្វើអោយពួកនាងមើលឡើងភ្លឹកនិងសម្រស់របស់រាងតូច
     « គឺថា...»
     « អ្នកណាមកអី? »អេនណានិងអេនជីដើចេញមកមើលព្រោះអម្បាញ់មិញនាងក៏ឮសម្លេងហ្វ្រាំងឡានដែរនិកស្មានថាជុងហ្គុកភ្លេចអ្វីទើបត្រឡប់មកវិញហើយតើបែជាឃើញមនុស្សប្លែកមុខមិនដែលឃើញទៅវិញ
     « ខ្ញុំមកផ្ទះខ្លួនឯងមិនបានមែនទេ?ចុះពួកនាងទាំងពីរជានរណា? »រាងតូចចោទសួរទៅវិញបើស្មានមិនខុសទេប្រហែលជាពួកនាងនេះហើយដែលប៉ារបស់គេបានប្រាប់នោះ
     « កុំលេងសើចពេកអី »អេនជីសើចឡើងតឹចៗអស់សំណើចនិងថេយ៉ុង
     « ខ្ញុំមិនបានលេងសើច...ពួកបងយកវ៉ាលីរបស់ខ្ញុំទៅដាក់នៅបន្ទប់ជាន់ខាងលើផង ដាក់នៅបន្ទប់ខ្ញុំនិងជុងហ្គុក »រាងតូចមិនចង់រញ៉េរញ៉ៃច្រើនក៏ងាគទៅរកហានប៊ី និង បូយ៉ាន ថ្ងៃនេះគេហត់នឿយច្រើនណាស់ហើយមិនចង់ប្រកែកជាមួយនិងពួកនាងនោះទេ
    « ចា៌?? »ពួកនាងទាំងពីរធ្វើមុខឆ្ងល់មិនមែនពួកនាងស្ដាប់អ្វីដែលថេយ៉ុងនិយាយមិនបាននោះទេ តែមកពីពួកនាងមិនហ៊ាន មនុស្សប្លែកមុខមកពីណាមិនដឹងចង់ស្នាក់នៅក្នុងបន្ទប់ជាមួយម្ចាស់ប្រុសរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះបែបនេះ
      « ស្ដាប់ខ្ញុំនិយាយមិនបានទេមែនទេ? »ថេយ៉ុងលើកចញ្ចើមសួរហើយក៏រាងខឹងតឹចៗដែរ
     « ពួកខ្ញុំមិនស្គាល់លោកផង អោយខ្ញុំធ្វើបែបនេះយ៉ាងម៉េចកើត?បើអ្នកប្រុសដឹងគាត់ខឹងមិនខាន »បូយ៉ាន
     « បើឯងចង់ស្នាក់នៅទីនេះបាន តែនៅក្នុងបន្ទប់អ្នកបម្រើ »អេនណាបន្ថែមពីលើ នាងមិនស្គាល់នោះទេថាអ្នកនៅខាងមុខនាងនេះជាអ្នកណា គ្រាន់តែប្រហែលនិងនាក់នៅក្នុងរូបប៉ុណ្ណោះតែមឹចនិងអាចទៅព្រោះម្នាកើនោះបានស្លាប់បាត់ទៅហើយ
     « នាងទៅវិញទេ ដែលគួរតែរើទៅបន្ទប់អ្នកបម្រើនោះ »ថេយ៉ុងញញិមចុងមាត់ ហើយអូសវ៉ាលីឡើងទៅខាងលើដោយខ្លួនឯងលែងប្រើអ្នកណាទៀតហើយ ឯពួកនាក់បម្រើក៏ចង់ចូលទៅឃាត់ប៉ុន្តែអង្គរក្សរបស់ថេយ៉ុងចាប់ជាប់មិនអោយចូលទៅបាន តែក៏សាងជាចម្ងល់មួយដែរថាហេតុអ្វីបានជាថេយ៉ុងស្គាល់បន្ទប់របស់ជុងហ្គុកច្បាស់បែបនេះ
     « មានរឿងអ្វីមែនទេ?? »អ៊ំយ៉ាងដើចេញពីផ្ទះបាយអម្បាញ់មិញឮសម្លេងឈ្លោះប្រកែកគ្នាតែគាត់មិនបានចូលមកមើលព្រោះតែរវល់
     « អ៊ំ មានរឿងធំហើយ គឺមានមនុស្សម្នាក់ឡើងទៅខាងលើចូលទៅក្នុងបន្ទប់អ្នកប្រុស »ហានប៊ីចាប់ដៃអ៊ំយ៉ាងនាងពិតជាភ័យណាស់ហើយក៏មិនដឹងថាជាយ៉ាងណាដែរបើអ្នកប្រុសរបស់នាងដឹងនោះ
     « មានរឿងបែបនេះកើតឡើងយ៉ាងម៉េច?មិនបានទេត្រូវតែខលទៅប្រាប់អ្នកប្រុស »អ៊ំយ៉ាងក៏ប្រញ៉ាប់ដើទៅយកទូរស័ព្ទខលទៅរកជុងហ្គុកនិងប្រាប់រឿងដែលគាត់បានដឹងទៅនាយធ្វើអោយជុងហ្គុកខឹងខ្លាំងណាស់ ចំណែកឯស្រីល្អពីរអ្នកបងប្អូននេះវិញមុខរីកដូចគ្រាប់ជី ចាំមើលថាជុងហ្គុកនិងធ្វើអ្វីដាក់មនុស្សអម្បាញ់មិញ?ពួកនាងពិតជាចង់ដឹងណាស់

     ថេយ៉ុងមើលទៅបរិវេណបន្ទប់ទាំងរកកល់ចង់យំគ្រប់យ៉ាងគឺនៅដដែលមិនប្រែប្រួលទៅណា រូបថតដែលគេនិងជុងហ្គុកថតជាមួយគ្នាដាក់ស៊ុមតាំងយ៉ាងស្អាត ថេយ៉ុងដាក់ខ្លួនអង្គុយនៅលើគ្រែលើកស៊ុមរូបថតតូចមួយមកមើលជារូបដែលគេនិងជុងហ្គុកថតជាមួយគ្នាកាលពីទៅលេងសមុទ្រនៅឆ្នាំមុន ថេយ៉ុងអង្អែលលើរូបថ្នមៗទឹកភ្នែកក៏ស្រក់ចុះដោយខានមិនបាន
     « ពេលនេះអូនត្រឡប់មកវិញហើយ...អូនបានសន្យាជាមួយបងថាអូននិងនៅជាមួយបងរហូត ពេលនេះអូនមកបំពេញសន្យាហើយ ជុងហ្គុក »ថេយ៉ុងញញិមដោយទឹកភ្នែកមុននិងទុករូបនោះ និង ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន បន្តិចក្រោយមកក៏ចេញមកវិញដោយស្លៀកពាក់អាវស ដៃវែងត្រឹមជង្គង់ បង្ហាញជើងសស្រឡូនស្រមោចវាជ្រួស
     ថេយ៉ុងដើចុះមកខាងក្រោមការសម្លឹងរបស់អ្នកនៅទីនោះ ប៉ុន្តែគេមិនខ្វល់នោះទេ
     « អ៊ំ គឺគេម្នាក់នោះហើយ »បូយ៉ានកេះដៃអ៊ំយ៉ាងអោយគាត់ងាគទៅមើល នៅពេលដែលគាត់ឃ្លើញហើយធ្វើអោយគាត់គាំងនិយាយអ្វីលែងចេញ មុននិងលើកដៃញីភ្នែកខ្លួនឯងតឹចៗតើនេះគាត់យល់សបិន្តមែនទេ?
     « អ៊ំ...»ថេយ៉ុងញញិមយ៉ាងស្រស់ដើចូលទៅចាប់ដៃរបស់គាត់
     « អ្នក ..អ្នកប្រុស នេះពិតជាអ្នកប្រុសតូចពិតមែនទេ?អ៊ំមិនបានយល់សុបិន្តទេមែនទេ? »អ៊ំយ៉ាងចាប់ផ្ដើមរដឹរដុបរំភើបនៅពេលដែលឃើញអ្នកប្រុសតូចរបស់គាត់នៅឈរមុខគាត់បែបនេះ
     « បាទ..គឺ...»
     « ឯណាមនុស្សម្នាក់នោះ?គេនៅឯណា? »សម្លេងគ្រលធំស្ដាប់ក៏ដឹងថាកំពុងខឹង មែនហើយគ្រាន់តែដឹងភ្លាមជុងហ្គុកក៏ចេញពីក្រុមហ៊ុនមកតែម្ដង
     « គឺនោះហើយលោកជុង »អេនណាក៏ប្រញ៉ាប់ចេញយកមុខយ៉ាងលឺន ចង្អុលទៅថេយ៉ុងដែលឈរបែខ្នងដាក់
     « ជុង...»ថេយ៉ុងងាគទៅរកជុងហ្គុកភ្លាមៗដឹងទេថាគេនិកនាយខ្លាំងយ៉ាងណា ចង់ជួបខ្លាំងប៉ុណ្ណា ថេយ៉ុងដើយឺតមករកជុងហ្គុកដែលកំពុងតែឈរភាំងនិងថេយ៉ុង
    


To be Continue....

    

💞ម្ចាស់បេះដូងJk💞« ចប់ »Where stories live. Discover now