រឿង ម្ចាស់បេះដូងJk
ភាគទី 24ពេលវេលាបានដើរទៅមុខជារឿយៗគ្មានទីសដៅនិងគ្មានទីបញ្ចប់បើរាប់ទៅពេលនេះគឺមួយហើយមួយឆ្នាំដែលជុងហ្គុកលាលែងពីវិស័យសិល្ប:ធ្វើអោយមានការសោកស្តាយពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោកប៉ុន្តែពួកគេមិនដែលបំភ្លេចចន ជុងហ្គុកដែលគូរអោយស្រលាញ់របស់ពួកគេបានទេ
ងុឺតត..សម្លេងហ្វ្រាំងឡានបន្លឺឡើងយ៉ាងឮពេញវិមានធ្វើអោយនាក់នៅខាងក្នុងនាំគ្នាចេញមកទទូលព្រោងព្រាត
« សុំអញ្ជើញចៅហ្វាយ »បៀលបានចុះមកបើកទ្វាឡានអោយចៅហ្វាយរបស់ខ្លួនយ៉ាងលឺនព្រោះខ្លាចធ្វើអោយចៅហ្វាយមហាឃោឃៅ មុខងាប់ របស់ខ្លួនខឹង
រាងសង្ហាឈានជើងចុះពីលើឡានសម្លឹងមើលទៅវិមានរបស់ខ្លួនដែលបែកអស់រយ:ពេលមួយឆ្នាំប៉ុន្តែវានៅតែដដែលមិនផ្លាស់ប្ដូរច្រើននោះទេ រយៈពេលមួយឆ្នាំនេះគេបានទៅនៅប្រទេសសហរដ្ឋអាមេរឹចដើម្បីសាងខ្លួនជាថ្មី ថែមទាំងមានក្រុមហ៊ុនឡាន ដែលជារបស់គេផ្ទាល់ទៀតផងថែមទាំងជាក្រុមហ៊ុនឈានមុខនៅលើពិភពលោក ហើយពេលនេះលោកចនក៏អោយគ្រប់គ្រងក្រុមហ៊ុនត្បូងពេជ្យមួយទៀត មិនត្រឹមតែប៉ុណ្ណោះនោះទេជុងហ្គុកជាម៉ាហ្វៀឈាមត្រជាក់ ជាមនុស្សម្នាក់ដែលកាចសាហាវ គ្មានមនោសញ្ចេតនា សម្លាប់មនុស្សដោយគ្មានញញើតដៃ ហើយគ្មានអ្នកណាធ្លាប់ឃើញស្នាមញញិមរបស់គេម្ដងទៀតទេក្នុងរយ:ពេលកន្លងមកនេះ ការងារមានទាំងក្នុងផ្លូវភ្លឺនិងផ្លូវងងិត គ្រាន់តែឮឈ្មោះក៏អាចអោយពួកគេខ្លាចញញើតបានដែរ គ្រាន់តែគេកម្រចេញមុខតាមសង្គមណាស់ IGរបស់គេវិញបានប្ដូរទៅជាតាំងរូបពណ៌ខ្មៅងងិតនិងមានសញ្ញាគ្រីសដែលបញ្ជាក់ថាពិតប្រកត់ ចំណែកឯរូបដែលផុសនៅក្នុងនោះគឺលុបចោលទាំងអស់ទុកតែរូបដែលថតជាមួយថេយ៉ុងប៉ុណ្ណោះ ហើយគេក៏មិនដែលផុសរូបអ្វីដែរតែបើអ្នកfollowវិញគឺកាន់តែកើនឡើងទ្វេដង
ជុងហ្គុកដើចូលមកខាងក្នុងវិមានទាំងទឹកមុខមុាំមិនរីកដដែលឯអ្នកបម្រើនាំគ្នាអោនមុខចុះមិនហ៊ានងើបមុខមើលចៅហ្វាយរបស់ខ្លួននោះទេ នៅពេលដែលជុងហ្គុកដើចេញទៅបាត់ទើបពួកនាងចាប់ផ្ដើមនិយាយគ្នា
« នែឯង នេះមែនទេចៅហ្វាយរបស់ពួកយើង? »បូយ៉ានរត់មកសួរមិត្តភក្តិរបស់នាងទាំងត្រហេបត្រហប
« មែនហើយឯង តែគាត់សង្ហាខ្លាំងណាស់ »ហានប៊ីញញិមឡើងយ៉ាងស្រស់បិទភ្នែកស្រមើស្រម៉ៃដល់ចៅហ្វាយរបស់ខ្លួនព្រោះថាអម្បាញ់មិញនាងបានលួចមើលមុខជុងហ្គុកបានបន្តឹចដែរ
« កុំចង់ធ្វើជាគូរប្រជែងយើងអីនាង ប៊ី »
« ជួយមិនបានទេព្រោះតែអ្នកប្រុសសង្ហាខ្លាំងពេកនោះអី ទៅធ្វើការល្អជាង »ថារួចនាងក៏ដើចេញទៅធ្វើការបាត់ មានឆ្ងល់ដែរទេថាហេតុអ្វីពួកនាងមិនស្គាល់ជុងហ្គុក?ព្រោះថាពួកនាងជាអ្នកមកថ្មីចំណែកឯអ្នកមុនៗត្រូវបញ្ឃប់អស់ហើយនៅសល់តែ អ៊ំស្រីយ៉ាង នោះទេដែលនៅព្រោះថាគាត់ធ្វើការនៅទីនេះយូរហើយ មួយទៀតក៏គ្មានអ្នកណាដឹងដែរថាថេយ៉ុងនិងជុងហ្គុកនិងថេយ៉ុងជាអ្វីនិងគ្នាព្រោះថាពត៌មានត្រូវបានបិទជិតឯរូបថតរបស់ថេយ៉ុងក៏មិនមាននៅតាំងនៅក្នុងភូមិគ្រិះទៀតដែរព្រោះក្លាចថាពេលជុងហ្គុកឃើញហើយធ្វើអោយគេឈឺចាប់ ទើបអ្នកគ្រប់គ្នាគិតថាជិងហ្គុកជាកម្លោះសង្ហារមហាសេដ្ឋីនិងមិនទាន់មានម្ចាស់រឺក៏ធ្លាប់មានទំនាក់ទំនងនិងអ្នកណានោះទេ ចំណែកឯអ្នកនៅធ្វើការក្នុងវិមាននេះមានតែ អ៊ំយ៉ាងប៉ុណ្ណោះដែលស្គាល់ថេយ៉ុងក្រៅពីនេះសុទ្ធតែជាអ្នកចំណូលថ្មីមិនបានដឹងរឿងអ្វីនោះទេ
« បងនិកអូនណាស់ថេយ៍ »នេះហើយគឺជុងហ្គុកទុះម្បីជាគេផ្លាស់ប្ដូរច្រើនខ្លាំងប៉ុណ្ណាក៏បេះដូងរបស់គេមិនដែលផ្លាស់ប្ដូរដែរថេយ៉ុងនៅតែមនុស្សដែលគេស្រលាញ់ហើយក៏ស្រលាញ់ជារៀងរហូត នៅខាងមុខមនុស្សគ្រប់គ្នាមើលមកអាចថាគេជាមនុស្សរឹងមុាំកាចសាហាវនិងឃោឃៅប៉ុន្តែនៅខាងក្រោយខ្នងគេតែងតែលួចយំម្នាក់ឯងមិនអោយអ្នកណាដឹង
ជុងហ្គុកសម្លឹងមើលបរិវេណនៅជំវិញបន្ទប់ទាំងទឹកមុខស្រពោន ស្រម៉ៃឃើញតែថេយ៉ុងគ្រប់កន្លែងប្រៀបដូចជានៅថ្មីៗសម្រាប់គេ
« ជុងហ្គុកអូននៅត្រង់នេះ »គ្រាន់តែឮសម្លេងមួយនេះជុងហ្គុកក៏ប្រញ៉ាប់ងាគ់ទៅមើលធ្វើអោយគេញញិមយ៉ាងស្រស់ព្រោះតែឃើញថេយ៉ុងកំពុងតែញញិមដាក់គេដូចគ្នា ជុងហ្គុក់ចូលទៅអោបថេយ៉ុងយ៉ាងលឺនតែគ្រប់យ៉ាងក៏ត្រូវរលាយបាត់គ្មានថេយ៉ុងទៀតទេ ធ្វើអោយជុងហ្គុកឈរគាំងនៅមួយកន្លែងធ្វើអ្វីមិនបានក្រៅពីទម្លាក់ខ្លួនអង្គុយផ្អែកខ្នងនិងជញ្ជាំងជ្រប់មុខយំតែម្នាក់ឯង ជុងហ្គុកយំយ៉ាងខ្លាំងប៉ុន្តែមិនបានបញ្ចេញសម្លេងនោះទេ
ជុងហ្គុកសម្អាតខ្លួននិងស្លៀកពាក់រួចរាល់ក៏ខលទៅរកលោកចនដែលជាប៉ារបស់នាយដើម្បីនិយាយរឿងការងារព្រោះថាពេលនេះលោកចនមិនបាននៅក្នុងប្រទេសនោះទេប្រហែល2-3ថ្ងៃទៀតទើបគាត់ត្រឡប់មកកូរ៉េវិញ
ជុងហ្គុកដើចុះមកជាន់ខាងក្រោមទាំងទឹកមុខដដែលគេបានដើទៅសួនច្បានៅជិតវិមានទឹកមុខដែលមុាំនិងឃោឃៅទាំងប៉ុន្មានក៏ផ្លាស់ប្ដូរទៅជាក្រៀមក្រំ ទីនេះហើយជាកន្លែងដែលថេយ៉ុងចូលចឹត្តមកអង្គុយលេង មើលមកទីនេះធ្វើអោយទឹកភ្នែកស្រក់ចុះទាំងមិនដឹងខ្លួននៅពេលដែលនិកឃើញអនុសាវរីយិ៍កន្លងមក
ជុងហ្គុកបើកឡានទៅកន្លែងផ្លាកឈ្មោះរបស់ថេយ៉ុងដើទៅជឹតយឺតៗទាំងដៃមានកាន់ផ្កាធូលីបពណ៌សរដែលថេយ៉ុងចូលចឹត្តមកជាមួយផងដែរ មើលចុះថេយ៉ុងនៅតែញញិមស្រស់ជានិច្ចគេពិតជានិកស្នាមញញិមនេះខ្លាំងណាស់
« អូនយ៉ាងម៉េចទៅហើយ?មាននិកបងខ្លះទេ?ចំណែកបងវិញនិកអូនខ្លាំងណាស់...សុំទោសដែលរយ:ពេលមួយឆ្នាំមកនេះបងមិនបានមកលេងអូន កុំខឹងបងអីណាប្រពន្ធសម្លាញ់ »ជុងហ្គុកដាក់ផ្កានៅជិតរូបថតរបស់ថេយ៉ុងមុននិងផ្អែកខ្នងនិងកន្លែងនោះទាំងញញិមស្ងួត
« អូនដឹងទេថាបងបានជួបអ្វីខ្លះរយ:ពេលមួយឆ្នាំមកនេះ? វាបានបង្រៀនបងច្រើនណាស់ ប៉ុន្តែបងមិនត្រូវការអ្វីនោះទេក្រៅពីចង់បាន...ចង់បានអូនត្រឡប់មករកបងវិញ បងនិកអូនចង់អោបចង់ថើបអូន និកអូនស្ទើរឆ្គួតទៅហើយ ហិកហិ បងតែងតែគិតថាបើមានអូននៅក្បែបងដូចកាលពីមុនតើល្អប៉ុណ្ណា?បើថ្ងៃនោះគ្មានរឿងអ្វីកើតឡើងចំពោះអូនពួកយើងប្រហែលជាបានរៀបការនិងសាងគ្រូសារជាមួយគ្នាបាត់ទៅហើយ បងពិតជាចង់ឮអូនប្រាប់បងថា អូនស្រលាញ់បង ម្ដងទៀតខ្លាំងណាស់ថេយ៍ ហិកហិ ដឹងទេថាបងរស់នូវវេទនាខ្លាំងប៉ុណ្ណា បងមិនត្រូវការអ្វីទាំងអស់ក្រៅពីអូនម្នាក់ »ជុងហ្គុកបានរៀបរាប់រឿងជាច្រើនទាំងញញិមទឹកភ្នែកវាពិតជាជូរចត់ណាស់និកដល់រឿងនេះធ្វើអោយគេឈឺចាប់ បើពេលនេះមានថេយ៉ុងនៅក្បែគេប្រកត់ជាមានក្ដីសុខខ្លាំងណាស់ប៉ុន្តែគ្រប់យ៉ាងត្រឹមជាការស្រម៉ៃថេយ៉ុងទៅចោលគេហើយ គ្រប់យ៉ាងលែងដូចដើមហើយទុះម្បីពេលនេះគេមានអ្វីគ្រប់យ៉ាងទាំងលុយ ទាំងអំណាច ប៉ុន្តែអ្វីដែលត្រូវការពិតប្រាកដមិននូវជាមួយគេទៀតទេ« អូនទុកចឹត្តចុះថេយ៍ បងមិនអោយអ្នកដែលធ្វើបាបអូនរស់នូវបានស្រួលទេថេយ៍...ពួកវាត្រូវតែសងការឈឺចាប់មកវិញរាប់រយលានដង »ជុងហ្គុកបញ្ចេញទឹកមុខឃោឃៅចេញមក រយៈពេលកន្លងមកកុំគិតថាគេនិងភ្លេចអោយសោះ គេគ្មានថ្ងៃភ្លេចនោះទេ បើមិនដោយសារពួកវាពេលនោះថេយ៉ុងក៏មិនកើតអី ពួកវាត្រូវតែសងការឈឺចាប់មកវិញទ្វេគុណ គេមិនបញ្ចប់ងាយៗនោះទេ ដូចពាក្យសម្ដីដែលគេបាននិយាយបើច្បាប់ចាត់ការមិនបានទុកអោយគេដោយខ្លួនឯង ត្រៀមស្វាគមន៍ចន ជុងហ្គុកអោយហើយទៅ
To be Continue....🌺
STAI LEGGENDO
💞ម្ចាស់បេះដូងJk💞« ចប់ »
Storie d'amoreការរងចាំមនុស្សម្នាក់ត្រឡប់មកវិញដោយប្រើសន្យាមកបញ្ជាក់ មិនថារយៈពេលយូរប៉ុណ្ណាក៏មិនអាចភ្លេចនិងជ្រើសរើសអ្នកណាមកជំនួសកន្លែងបានឡើយ ចន ជុងហ្គុជាSuperstarល្បីឈ្មោះជាមនុស្សប្រុសក្នុងក្ដីសុបិន្តមនុស្សស្ទើរតែកន្លះផែនដីប្រៀបដូចជាទេវបុត្រដើរដី ប៉ុន្តែគ្មានអ្នកណាដ...