រឿង ម្ចាស់បេះដូងJk
ភាគទី 30« ថេយ៍ នេះជាអូនពិតមែនទេថេយ៍ ? »ជុងហ្គុកចាប់ដៃថេយ៉ុងឡើងមកកាន់ ដៃនេះក្លិននេះ រូបរាងនេះ មុខមាត់នេះពិតជាថេយ៉ុងពិតមែន
« គឺអូនពិតមែន អូនត្រឡប់មករកបងវិញហើយលោកប្ដី »
« អ្ហិក..ហិក ថេយ៍អូនមករកបងវិញហើយ »ជុងហ្គុកទប់ទឹកភ្នែកមិនបានក៏ស្រក់ចុះមក និងទាញកាយតូចមកអោបយ៉ាងណែនដោយក្ដីនិករលិក ទាំងមានកែវភ្នែកជាច្រើនគូរសម្លឹងមកដោយការបិកស្មានមិនដល់ ជាពិសេសគឺអេនណានិងអេនជីតែម្ដងនេះជារឿងដែលនិកស្មានមិនដល់សម្រាប់ជុងហ្គុក ដឹងទេពេលនេះគេរំភើបចឹត្តរហូតស្រក់ទឹកភ្នែកមនុស្សដែលគេស្រលាញ់ មនុស្សដែលគេនិក មនុស្សម្នាក់ដែលគេគិតថាក្នុងមួយជីវិតនេះលែងមានឥកាសបានឃើញបានក្បែទៀតហើយ ស្រាប់តែត្រឡប់មករកគេវិញ
« អូនត្រឡប់មកវិញហើយជុង អូនត្រឡប់មករកបងវិញហើយ អូនមកបំពេញសន្យាជាមួយបង ហិកហិ...អូននិកបងខ្លាំងណាស់ដឹងទេ? »រាងតូចថេយ៉ុងអោបជុងហ្គុកយ៉ាងណែនដោយដាបទឹកភ្នែកគេពិតជានិករង្វង់ដៃដ៏កក់ក្ដៅមួយនេះខ្លាំងណាស់
« បងក៏និកអូនដូចគ្នា អូនដឹងទេថាបងឈឺខ្លាំងប៉ុណ្ណាពេលដែលគ្មានអូនក្បែ? កុំទៅចោលបងទៀតអីណាថេយ៍ បងមិនអាចរស់ខ្វះអូនបានទេ »ជុងហ្គុកនិយាយរៀបរាប់ពីអារម្មណ៍ខ្លួន គេនិកថេយ៉ុងខ្លាំងណាស់ខ្លាំងរហូតនិយាយមិនត្រូវ ហើយក៏មិនចង់បាត់បង់ថេយ៉ុងទៅទៀតដែរ
ជុងហ្គុកនាំថេយ៉ុងមកអង្គុយនៅលើសាឡុងដោយមានគេតាមស្អឹតដូចខ្លាចអ្នកណាយកថេយ៉ុងចេញយ៉ាងអញ្ចឹងនេះហើយចរិកពីមុនរបស់នាយគឺស្រលាញ់ថេយ៉ុងខ្លាំងណាស់សូម្បីមួយជំហ៊ានមិនចង់ឃ្លាតផងប៉ុន្តែសម្រាប់អ៊ំយ៉ាងគឺគាត់សុាំទៅហើយប៉ុន្តែវាជាទិដ្ឋភាពបកលែកសម្រាប់អ្នកផ្សេងដែលមិនធ្លាប់ដឹងធ្លាប់ឃើញពីមុន មើលចុះអ្នកប្រុសដែលកាចសាហាវ មុខមុាំ ឈាមត្រជាក់ ពេលនេះដូចជាកូនទន្សាយតូចមួយដែលកំពុងព្យាយាមនៅក្បែម្ចាស់ ហើយក៏អាចបញ្ជាក់បានដែរថាថេយ៉ុងជាមនុស្សសំខាន់ខ្លាំងប៉ុណ្ណាសម្រាប់ជុងហ្គុកធ្លាប់តែឮអ៊ំមេផ្ទះនិយាយ ពេលនេះបានឃើញផ្ទាល់និងភ្នែកគឺលើសនិងអ៊ំស្រីមេផ្ទះប្រាប់មួយរងដងជុងហ្គុកពិតជាស្រលាញ់ថេយ៉ុងខ្លាំងណាស់ បើមិនឃើញផ្ទាល់ភ្នែកទុះម្បីជាជួលទៀតក៏មិនជឿដែរ
« ប្រាប់បងបានទេថារយ:ពេលកន្លងមកមួយឆ្នាំនេះមានរឿងអ្វីកើតឡើង?? »ជុងហ្គុកអោបចង្កេះថេយ៉ុងជាប់ងើបមុខមើលថេយ៉ុងទាំងចង់ដឹង មែនហើយតើមានរឿងអ្វីខ្លះកើតឡើង?ហេតុអ្វីលាក់ជិតល្អបែបនេះនោះ?អោយគេឈឺចាប់ស្ទើរស្លាប់ស្ទើររស់
« លោកប៉ាប្រាប់ថា....»ថេយ៉ុងក៏បានរៀបរាប់តាមដំណើររឿងដែលប៉ារបស់គេបានប្រាប់ហើយវាសុទ្ធតែជាកាពិតឯជុងហ្គុកវិញស្ដាប់ដោយយកចឹត្តទុកដាក់តាមពិតគឺបែបនេះសោះ
« យ៉ាងណាប៉ាក្មេកគូរតែប្រាប់បងពីរឿងមួយនេះ »
« មកពីពេលនោះអូនគ្មានសង្ឃិមរស់ ទើបគាត់ចង់អោយអ្នកគ្រប់គ្នារួមទាំងបងគិតថាអូនស្លាប់តែម្ដងទៅ តែពេលនេះអូនក៏ត្រឡប់មកវិញហើយ »ជុងហ្គុកទាញមុខជុងហ្គុកមកថើបតឹចៗបែបគូរអោយស្រលាញ់ទុះរយ:ពេលយូរប៉ុណ្ណាជុងហ្គុកនៅតែគូរអោយស្រលាញ់សម្រាប់គេជានិច្ច
« បងស្រលាញ់អូន »ជុងហ្គុកដាក់ថ្ងាស់ខ្លួនទាល់និងថ្ងាស់របស់ថេយ៉ុងញញិមចេញមកយ៉ាងស្រស់យ៉ាងណាក៏អគុណលោកប៉ាក្មេកដែលមើលថែប្រពន្ធគេបានល្អ ( កូនគេមិនអោយគេមើលយ៉ាងម៉េច )
« បើស្រលាញ់អូនចុះពីរអ្នកនេះជាស្អី? »ថេយ៉ុងលើកចញ្ចើមសួរនិងសម្លឹងទៅកាន់អេនជី និង អេនណា ដែលនៅអង្គុយជិតនោះកំពុងមើលមកពួកគេ តាមពិតគេដឹងហើយតែធ្វើជាសួរតែប៉ុណ្ណោះ😝
« គ្មានពាក់ព័ន្ធនិងបងទេប្រពន្ធសម្លាញ់ បងគ្មានទំនាក់ទំនងអ្វីជាមួយពួកនាងទេ អូនត្រូវជឿបងណាថេយ៍ »ជុងហ្គុកបកស្រាយខ្លាចថាថេយ៉ុងយល់ច្រឡំគេពិតជាគ្មានអ្វីទាក់ទងនិងពួកនាងពិតមែន ប៉ុន្តែមើលទៅថេយ៉ុងដូចជាមិនជឿសោះ ( ឆីថេយ៍បោកទេបងហ្គុក )
« អូនចង់ទៅណា? »ជុងហ្គុកចាប់ដៃថេយ៉ុងជាប់ពេលដែលថេយ៉ុងងើបដើចេញ
« អូនទៅរើសម្លៀកបំពាក់ទៅបន្ទប់អ្នកបម្រើ »ថេយ៉ុងមិនខ្ចីមើលមុខជុងហ្គុកធ្វើដូចជាខឹងនិងគេណាស់អញ្ចឹង
« អ្នកណាអោយអូនទៅគេងបន្ទប់អ្នកបម្រើ អូនជាប្រពន្ធរបស់បង អូនត្រូវគេងបន្ទប់ជាមួយបង »ជុងហ្គុកក្រោកឡើងអោបចង្កេះថេយ៉ុងពីខាងក្រោយ គេមិនអោយថេយ៉ុងទៅគេងបន្ទប់អ្នកបម្រើទេ ថេយ៉ុងត្រូវតែគេងជាមួយនិងគេ
« ប៉ុន្តែពួកនាង ..»ថេយ៉ុងមើលទៅអេនជី និង អេនណា ទាំងដែលការពិតគេមានគំនិតចង់ធ្វើបាបពួកនាងច្បាស់ណាស់
« ពួកនាងមានសឹទ្ធស្អីអោយប្រពន្ធយើងទៅគេងនៅបន្ទប់អ្នកបម្រើ? »ជុងហ្គុកគ្រាន់តែឮបែទៅគំហគដាក់ពួកនាងភ្លាមៗទាំងកំហឹងពួកនាងជាស្អី?ត្រឹមតែជាអ្នកស្នាក់អាស្រ័យសោះចង់ដេញអោយប្រពន្ធគេទៅបន្ទប់អ្នកបម្រើ
« គឺខ្ញុំ...»
« បងហើយលោកប្ដី អូនមិនទៅណាទេអូននៅគេងជាមួយបង តែពេលនេះអូនហត់ចង់សម្រាក »ថេយ៉ុងចាប់ដៃជុងហ្គុកមិនចង់អោយមានរឿងវែងឆ្ងាយ ម៉្យាងគេក៏ហត់នឿយមកច្រើនហើយចង់សម្រាកនេះគេមិនទាន់បានសម្រាកនៅឡើយនោះទេ
« ហេតុអ្វីមិនប្រាប់បង..បងនាំអូនទៅសម្រាក »មិនចាំយូរជុងហ្គុកក៏លើកបីថេយ៉ុងឡើងទៅខាងលើបាត់គ្មានខ្វល់ពីរអ្នកណានោះទេសំខាន់គេនាំប្រពន្ធរបស់គេទៅសម្រាកវិញ
« នេះរឺអ្នកប្រុសតូចនោះអ៊ំយ៉ាង? »បូយ៉ានចូលមកសួរអ៊ំយ៉ាង នាងដឹងហើយតែចង់អោយប្រកត់ជាងនេះ
« មែនហើយ នេះគឺអ្នកប្រុសតូចថេយ៉ុង គាត់ត្រឡប់មកវិញហើយ »គាត់ញញិមឡើង ថ្ងៃនេះគាត់សប្បាយចឹត្តខ្លាំងណាស់ពេលនេះអ្នកប្រុសតូចរបស់គាត់ត្រឡប់មកវិញហើយ
« គាត់ស្អាតខ្លាំងណាស់ ហើយមើលទៅអ្នកប្រុសជុងក៏ស្រលាញ់គាត់ខ្លាំងដែរ មុនដំបូងខ្ញុំមិនចង់ជឿនោះទេ »ហានប៊ីបន្ថែមពីលើ នាងមិនបាននិយាយកុហកឬចង់ផ្គាប់ចឹត្តនោះទេតែថេយ៉ុងពិតជាស្អាតខ្លាំងពិតមែនពេលដែលនាងឃើញដំបូងនោះឡើងភ្លេចដកដង្ហើមទៅហើយ
« ពេលនេះម្ចាស់ពិតប្រាកដត្រឡប់មកវិញហើយ បើដឹងខ្លួនហើយគូរតែដើចេញ »ហានប៊ីញញិមបញ្ឆឹតបញ្ឈៀងមើលទៅអេនជី និង អេនណា ធ្វើអោយពួកនាងតាមសម្លក់មិនដាច់
« ឯងចង់ថាអោយពួកយើងមែនទេហាសស?? »អេនជីស្រែកដាក់ហានប៊ីខ្លាំងៗក្ដាប់ដៃយ៉ាងណែនទាំងមិនសុខចឹត្ត
« កុំស្រែកឮពេកអីអ្នកនាង ព្រោះថាអ្នកប្រុសតូចរបស់ខ្ញុំកំពុងតែសម្រាក លាហើយ ចា៌ »បូយ៉ានញញិមដាក់ពួកនាងហើយក៏ដើចេញទៅ ឯហានប៊ីក៏ដើទៅតាមក្រោយដោយញញិមបញ្ជួសអោយពួកនាងខឹងថែម
« អា...អាយយយ »ពួកនាងស្រែកកន្ត្រំជើងខឹងនិងពាក្យសម្ដីដែលគេនិយាយចេញមកគេមិនសុខចឹត្តនោះទេ
« ពួកក្មួយកើតអី? »ពេលនោះដែរលោកចន ក៏បានដើចូលមកគឺគាត់ទើបតែមកពីក្រុមហ៊ុន គាត់ក៏រាងមួម៉ៅដែរដែលពួកនាងស្រែកខ្លាំងៗបែបនេះ
« លោកអ៊ំ »ពួកនាងដើទៅជឹតលោកចន ហើយនាំគាត់ទៅអង្គុយលើសាឡុង
« មានរឿងអ្វីមែនទេ? »ដោយឃើញទឹកមុខពួកនាងមិនល្អទើបគាត់សួរឡើង ខ្លាចថាមានរឿងមិនល្អកើតឡើង
« បែបនេះណាលោកអ៊ំ គឺ...»
« ប៉ាមកវិញហើយមែនទេ? »ជុងហ្គុកចុះមកល្មមរកពួកនាងនិយាយមិនបាន គេចុះមកនេះគឺចង់យកទឹកអោយថេយ៉ុងញុាំ
« មែនហើយ ហើយឯងចង់ទៅណា? »លោកចនងគ់ក្បាលតឹចៗ ហើយក៏ចាប់អារម្មណ៍ឃើញជុងហ្គុកបម្រុងនិងដើចូលផ្ទះបាយ
« ខ្ញុំយកចិត្តអោយប្រពន្ធញុាំ »ជុងហ្គុកថាហើយក៏ដើចេញទៅបាត់ទុកអោយលោកចន អង្គុយគាំងនិងពាក្យសម្ដីកូនប្រុសរបស់គាត់ ប្រពន្ធមែនទេ?តើជាអ្នកណាទៅ?គាត់ខានឮជុងហ្គុកហៅអ្នកណាថាប្រពន្ធយូរហើយ ម៉្យាងជុងហ្គុកប្រើពាក្យនេះតែជាមួយថេយ៉ុងម្នាក់ប៉ុណ្ណោះ ចុះម្នាក់នេះជាអ្នកណាដែលអាចធ្វើអោយកូនប្រុសរបស់គាត់ហៅថាប្រពន្ធបាន ម្នាក់នោះពិតជាសំខាន់ណាស់ហើយ រឺក៏ពេលនេះជុងហ្គុកបំភ្លេចថេយ៉ុងបានហើយ?
« ឈប់ៗជុងហ្គុក មកនិយាយជាមួយប៉ាអោយដឹងរឿងសឹន »លោកចន ស្រែកឡើងបង្អាកដំណើរជុងហ្គុកគាត់មិនទាន់ដឹងរឿងទេចឹងហើយគាត់ត្រូវសួរអោយដឹងរឿង
« ប៉ាមានការអីទៀតហើយ?ខ្ញុំប្រញ៉ាប់យកទឹកអោយប្រពន្ធរបស់ខ្ញុំ »ជុងហ្គុកបញ្ចេញទឹកមុខមិនពេញចឹត្តដើទៅរកលោកចនទាំងមុខងាប់មនុស្សកំពុងតែប្រញ៉ាប់ផងសួរនោះទេ
« នេះឯងមានអ្នកថ្មីហើយមែនទេ?ឯងកាត់ចឹត្តពីកូនថេយ៍បានហើយ? »លោកចន
« ប៉ានិយាយអី?ប្រពន្ធរបស់ខ្ញុំមានតែថេយ៉ុងម្នាក់ប៉ុណ្ណោះខ្ញុំមិនដែលយកអ្នកណាមកជំនួសថេយ៍ទេ ថេយ៍ជាមនុស្សដែលខ្ញុំស្រលាញ់ខ្លាំងបំផុត »ជុងហ្គុករាស់យកៗគ្មានខ្វល់អីបន្តឹច ហេតុអ្វីសុខៗបើជាមកសួរបែបនេះគេឯណាទៅភ្លេចថេយ៉ុងហើយទៅមានអ្នកថ្មីនោះ?ចេះតែមកចោទហើយ
« ចុះអម្បាញ់មិញឯងហៅថាអ្នកណាថាប្រពន្ធនោះ? »លោកចន លើកចញ្ចើមសួរគាត់វិលវល់អស់ហើយ
« ជុង ហា...ហេតុអ្វីយូរបែបនេះ?អូនចាំយូរហើយ »ឮសម្លេងនេះធ្វើអោយអ្នកគ្រប់គ្នាងាគទៅមើល លោកចនបើកភ្នែកធំៗនៅពេលដែលឃើញកូនប្រសាររបស់គាត់ឈរនៅទីនេះដោយនិកស្មានមិនដល់To be Continue....
ŞİMDİ OKUDUĞUN
💞ម្ចាស់បេះដូងJk💞« ចប់ »
Romantizmការរងចាំមនុស្សម្នាក់ត្រឡប់មកវិញដោយប្រើសន្យាមកបញ្ជាក់ មិនថារយៈពេលយូរប៉ុណ្ណាក៏មិនអាចភ្លេចនិងជ្រើសរើសអ្នកណាមកជំនួសកន្លែងបានឡើយ ចន ជុងហ្គុជាSuperstarល្បីឈ្មោះជាមនុស្សប្រុសក្នុងក្ដីសុបិន្តមនុស្សស្ទើរតែកន្លះផែនដីប្រៀបដូចជាទេវបុត្រដើរដី ប៉ុន្តែគ្មានអ្នកណាដ...