ភាគទី18 : អុីតាសុីវិល

4K 181 0
                                    

រឿង ម្ចាស់បេះដូងJk
ភាគទី 18

_____In the Morning_____

  ថេយ៉ុងដើចុះមកខាងក្រោមយឺតៗហើយក៏ក្រឡេកទៅប៉ះនិងជុងហ្គុកដែលកំពុងអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទូលភ្ញៀវទើបដើទៅរកហើយអង្គុយជិតគេ

« អូនភ្ញាក់ហើយមែនទេ?ឃ្លានហើយរឺនូវ? សុឺត »ជុងហ្គុកក្រសោបថេយ៉ុងក្នុងរង្វង់ដៃនិងអោនទៅថើបថ្ពាល់ប៉ោងៗរលោងផ្អាតនៅថ្នមៗ

« ហេតុអ្វីក៏បងមិនដាស់អូន? »រាងតូចធ្វើមុខជូរខឹងនិងជុងហ្គុកដែរមិនដាស់ទុកអោយគេគេងយូរបែបនេះ

« ក៏ព្រោះតែអូនហត់មកមួយថ្ងៃហើយ បងចង់អោយអូនសម្រាកអោយបានច្រើន »មែនហើយថេយ៉ុងហត់មកច្រើនហើយគេចង់អោយថេយ៉ុងសម្រាកខ្លាចថាថេយ៉ុងនិងមិនស្រួលខ្លួន

« ចុះលោកប៉ាគាត់ទៅណាបាត់ហើយ? »

« គឺគាត់ទៅប៉ារីសប្រហែល2-3ថ្ងៃទៀតទើបត្រឡប់មកកូរ៉េវិញ »

« ថ្ងៃនេះស៊ូប៊ីនប្រាប់ថាអូនត្រូវទៅផលិតកម្ម »

« បងក៏ត្រូវទៅដែរ យើងទៅជាមួយគ្នាទៅ បងចង់នៅក្បែរអូន »ជុងហ្គុកអោបថេយ៉ុងកាន់តែណែនគេមានអារម្មណ៍ថាខ្លាចបាត់បង់មនុស្សដែលនៅក្នុងរង្វង់ដៃនេះយ៉ាងម៉េចមិនដឹងទេ

« ក៏បាន »រាងតូចញញិមឡើងមុននិងនាំគ្នាញុាំអារហារពេលព្រឹកដែលរៀបចំរួចស្រាច់ទើបនាំគ្នាឡើងទៅផ្លាស់សម្លៀកបំពាក់ទៅផលិតកម្ម

  ឈានជើងចូលផលិតកម្មភ្លាមគ្រប់គ្នាក៏នាំគ្នាមើលមកជុងហ្គុកនិងថេយ៉ុងគ្រប់ៗគ្នាធ្លាប់តែឃើញពត៌មានបែកធ្លាយខ្លះៗពេលនេះបានឃើញពួកគេនៅជាមួយគ្នាដោយផ្ទាល់ភ្នែកហើយពិតជាសមគ្នាខ្លាំងណាស់...

ក្រោយពីនិយាយការងារចប់ថេយ៉ុងក៏ដើមករកកន្លែងស្ងាត់មួយដើម្បីរងចាំជុងហ្គុកនិងបានមានពេលវេលាផ្ទាល់ខ្លួនខ្លះតែចៃដន្យអីក៏បានជួបនិងមនុស្សដែលមុនចង់ជួបទៅវិញ

« នេះបានជួបគ្នាម្ដងទៀតហើយណាថេយ៉ុង »ហ្វាសុីដើចូលមករកថេយ៉ុងនាងមិនបានជួបថេយ៉ុងតាំងពីរការប្រឡងត្រូវបានបញ្ចប់ម្លេះទើបតែបានជួបម្ដងទៀតនៅពេលនេះឯង...

💞ម្ចាស់បេះដូងJk💞« ចប់ »Donde viven las historias. Descúbrelo ahora