ភាគទី26:តុមានម្ចាស់

4K 192 0
                                    

រឿង ម្ចាស់បេះដូងJk
ភាគទី26


     ទម្រាំតែមកដល់វិមានវិញប្រហែលជាម៉ោង9យប់ ទាំងមុខមុាំដូចដើម ជុងហ្គុកមិននិយាយអ្វីច្រើនហើយក៏ដើទៅបន្ទប់ខាងក្រោយជាបន្ទប់ហាមឃាត់ដែលគេមិនអោយអ្នកណាចូលមកបើមិនចាំបាច់ ហើយក៏មិនមែនជាកន្លែងលាក់អ្វីដែរតែនៅក្នុងនេះពពេញទៅដោយរូបថតរបស់ថេយ៉ុងនិងគេទាំងតូចទាំងធំនៅពេញបន្ទប់ ជាពិសេសគឺមានរូបគំនូរ របស់ថេយ៉ុងដែលគេជាអ្នកគូរដោយផ្ទាល់ដៃ

     ជុងហ្គុកលើកដៃអង្អែលលើផ្ទាងគំនូរនោះថ្នមៗដោយទឹកមុខស្រពោនទឹកភ្នែកក៏បានស្រក់ចុះសារជាថ្មីនៅពេលដែលនិកថេយ៉ុងខ្លាំងគេតែងតែយំ គេចង់មានពេលវេលានៅជាមួយថេយ៉ុងអោយបានច្រើន    ៊« អូនចាំទេថាអូនបានសន្យាអ្វីជាមួយបង?? អូនសន្យាថាមិនទៅណាចោលបង អូននិងនៅក្បែបងជារៀងរហ...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.


     ជុងហ្គុកលើកដៃអង្អែលលើផ្ទាងគំនូរនោះថ្នមៗដោយទឹកមុខស្រពោនទឹកភ្នែកក៏បានស្រក់ចុះសារជាថ្មីនៅពេលដែលនិកថេយ៉ុងខ្លាំងគេតែងតែយំ គេចង់មានពេលវេលានៅជាមួយថេយ៉ុងអោយបានច្រើន
    ៊« អូនចាំទេថាអូនបានសន្យាអ្វីជាមួយបង?? អូនសន្យាថាមិនទៅណាចោលបង អូននិងនៅក្បែបងជារៀងរហូតតែអូនក្បត់ពាក្យសន្យា អូនក៏ទៅចោលបង ទៅគ្មានថ្ងៃត្រឡប់មកវិញ »ជុងហ្គុកញញិមទាំងទឹកភ្នែលមើលទៅរូបគំនូររបស់ថេយ៉ុង មួយឆ្នាំហើយដែលថេយ៉ុងបានទៅចោលគេ មួយឆ្នាំមកនេះគេរស់នូវដូចជាធ្លាក់នរគទាំងរស់ គ្មានស្នាមញញឹម គ្មានបេះដូង គ្មានមនោសញ្ចេតនា ជាមនុស្សបេះដូងទឹកកកដែលគ្រប់គ្នាតែងតែនិយាយ
     ជុងហ្គុកដើចេញពីបន្ទប់នៅដោយនៅក្នុងដៃមានអោបរូបថតថេយ៉ុងជាប់ ដើទៅសួននៅម្ខាងនៃវិមាន ជុងហ្គុកដាក់ខ្លួនអង្គុយនៅលើតុវែងមួយ ងើយមុខមើលទៅដួងផ្កាយដែលរះនៅលើមេឃមើលទៅវាស្រស់ស្អាតណាស់ ប៉ុន្តែហាក់ម្បីដូចជាឯកា
« អូនប្រហែលជាកំពុងមើលមកបងពីខាងលើនោះមែនទេថេយ៍ »ជុងហ្គុកញញិមឡើងស្នាមញញិមមួយនេះគឺសម្រាប់តែថេយ៉ុងម្នាក់ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជុងហ្គុកមិនដឹងនោះគឺមានអ្នកលួចមើលគេពីចម្ងាយហើយក៏គ្មានអ្នកណាក្រៅពីហានប៊ីនិងបូយ៉ាននោះទេពួកនាងពិតជាឆ្ងល់ណាស់ថាហេតុអ្វីបានជាអ្នកប្រុសរបស់ពួកនាងបែជាមើលទៅឯកាខ្លាំងម្លេះ ប៉ុន្តែបានត្រិមតែឆ្ងល់ប៉ុណ្ណោះមិនហ៊ានចូលទៅសួរនោះទេ
     ថ្ងៃនេះជាថ្ងៃដែលលោកចនត្រឡប់មកវិញម៉ោងប្រហែលជាម៉ោង8ព្រឹកគាត់ក៏មកដល់បាត់ទៅហើយ នេះមកពីគាត់ប្រើយន្តហោះផ្ទាល់ខ្លួន
      « លោកប្រុស »អ៊ំយ៉ាងនិងអ្នកបម្រើឯទៀតក៏ចេញមកទទូលលោកចនទាំងសប្បាយចឹត្តហើយក៏ភ្ញាក់ផ្អើលដែលគាត់ត្រឡប់មកវិញដោយមិនផ្ដល់ដំណិងជាមុន
     « រឿងដែលខ្ញុំអោយអ៊ំមើលយ៉ាងម៉េចទៅហើយ »លោកចនដើទៅអង្គុយនៅលើសាឡុង
« អ្នកនាងទាំងពីរគ្មានបញ្ហាអ្វីច្រើននោះទេលោកប្រុស តែមើលទៅអ្នកប្រុសមិនពេញចឹត្តតតែសោះ »អ៊ំយ៉ាងនិយាយប្រាប់តាមអ្វីដែលគាត់មើលឃើញនិងដឹងមិនលាក់លៀម
     « ហ៊ើយយ...»គាត់ដកដង្ហើមធំគាត់ដឹងមកតាំងពីដំបូងមកម្លេះតើអោយគាត់ធ្វើបែបណាទៅ?
     « ប៉ាមកវិញហើយមែនទេ? »ជុងហ្គុកដើចុះមកពីជាន់ខាងលើចូលមករកលោកចន ហើយអង្គុយនៅលើសាឡុងមួយទៀតនៅក្បែគាត់
     « មែនហើយ »
     « សួស្តី...លោកអ៊ំ »កញ្ញាបបូរមាត់ក្រហមស្លៀកពាក់ខោចលើខើចក្រោមដើចូលមកជឹតលោកចននិងអោនមុខចុះគោរព ម៉្យាងក៏ដើម្បីយកចឹត្តដែរអាចថាពួកនាងជាបងប្អូនប៉ុន្តែក៏ជាគីរប្រជែងដែរ
     « ល្អហើយ...ដល់ម៉ោងអារហារពេលព្រឹកហើយមែនទេ តោះទៅញុាំទាំងអស់គ្នា »លោកចនញញិមដាក់ពួកនាងបន្តឹចមុននិងបបួលទៅញុាំអារហារពេលព្រឹកជាមួយគ្នាដោយមានលោកចននៅកណ្ដាលបន្ទាប់មកគឺជុងហ្គុក ពេលនោះដែរអេនណាក៏ដើទៅដណ្ដើមតុអង្គុយនៅក្បែជុងហ្គុកតែក៏ត្រូវឈប់ភ្លាមៗនៅពេលដែលជុងហ្គុកបែមុខមកថាអោយនាង
     « នាងគ្មានសឹទ្ធមកអង្គុយតុនេះទេ  »ជុងហ្គុកប្រើសម្លេងមុាំដាក់នាងតុនេះជារបស់ថេយ៉ុងគេមិនអាចអោយអ្នកណាមកអង្គុយនោះទេ
     « ជុងហ្គុកអោយនាងអង្គុយទៅ »លោកចនក៏ជួយសម្រួលកុំអោយស្ថានភាពតឹងតែងតែមានឯណាបែជាធ្វើអោយជុងហ្គុកខឹងលើសដើមទៅទៀត
     « ប៉ាចង់យ៉ាងម៉េចជាមួយខ្ញុំ តុនេះមានម្ចាស់រួចហើយគ្មានអ្នកណាមានសឹទ្ធអង្គុយនៅទីនេះនោះទេ គ្មានអ្នកណាមានសឹទ្ធអង្គុយនៅទីនេះក្រៅពីថេយ៍តែម្នាក់ »ជុងហ្គុកងាគទៅរកលោកចនទាំងមុខមុាំ គេស្អប់បំផុតអ្នកណាដែលចង់មកនៅកន្លែងរបស់ថេយ៉ុង
     « តែថេយ៍ទៅចោលពួកយើងមួយឆ្នាំហើយ »លោកចនមិនបានសម្លេងធ្ងន់ដាក់ជុងហ្គុកនោះទេគាត់យល់អារម្មណ៍របស់ជុងហ្គុកនៅពេលនេះ ហើយគាត់ក៏មិនហ៊ាននិយាយថាថេយ៉ុងស្លាប់នោះដែរគឺជំនួសដោយពាក្យថាទៅចោល ព្រោះថាបើនិយាយពាក្យថាស្លាប់ជុងហ្គុកអាចប្រែក្លាយជាបិសាចបាន ដូចកន្លងមកនេះគ្មានអ្នកណាហ៊ាននិយាយថាថេយ៉ុងស្លាប់នោះទេ
     « ថេយ៍មិនបានទៅណា ថេយ៍នៅជាមួយខ្ញុំរហូតមក គេមិនក្បត់ពាក្យសន្យាទេ ហើយបើហ៊ានអោយអ្នកណាមកអង្គុយនៅតុរបស់ថេយ៍ប៉ាត្រៀមទទូលលិទ្ធផលទៅ »ជុងហ្គុកប្រើក្រសែភ្នែកពិឃាតដាក់គ្រប់គ្នាមិនលើកលែងសូម្បីតែលោកចន ហើយក៏ដើរចេញទៅបាត់ឯលោកចនក៏អោយពួកនាងអង្គុយតុផ្សេងព្រោះថាគាត់ពេលនេះក៏រាងញញើតនិងជុងហ្គុកដែរ

     នៅពេលថ្ងៃត្រង់លោកគីមនិងអ្នកស្រីគីមបានមកលេងនៅវិមានចនព្រោះថាគាត់ខានមកយូរមកហើយ
     « ល្អខ្លាំងណាស់ដែលអ្នកទាំងពីរមកទីនេះ »លោកចនញញិមឡើងមែនហើយគាត់ខានជួបគ្នានិយាយគ្នាយូរហើយ
     « មកពីយើងខានមកលេងយូរហើយ...ចុះជុងហ្គុកយ៉ាងម៉េចទៅហើយ »លោកគីម
     « នៅតែដូចដើម »លោកចនទម្លាក់ទឹកមុខចុះបែបអស់សង្ឃិមនិងកែប្រែជុងហ្គុក
     « តាមសម្រួលទៅ នេះមកពីកូនជុងស្រលាញ់កូនថេយ៍ខ្លាំង »លោកស្រីគីម
     « បងទៅនិយាយទូរស័ព្ទសឹនណា »លោកគីមក៏ប្រញ៉ាប់ដើចេញទៅខាងក្រៅដើម្បីនិយាយទូរស័ព្ទ
     « ហាឡូលោកដុកទ័រ...ពិតមែន?? ...ល្អខ្លាំងណាស់អញ្ចឹងខ្ញុំនិងឡើងទៅប៉ារីសពេលបន្តឹចទៀតនេះ »លោកគីមញញិមយ៉ាងស្រស់នៅដំណឹងល្អដែលលោកដុកទ័រខលមកប្រាប់អម្បាញ់មិញនេះ គាត់ក៏ប្រញាប់ទៅរកអ្នកស្រីគីមនាំទៅវិមានគីមវិញព្រោះគាត់ប្រញ៉ាប់ទៅប៉ារីស ធ្វើអោយអ្នកស្រីគីមអត់សង្ស័យមិនបានព្រោះថាមួយខែលោកគីមមិនដឹងទៅប៉ារីសប៉ុន្មានដងនោះទេ...កុំអោយគាត់ដឹងអោយសោះថាលោចមានស្រីក្រៅ



To be Continue...🌺







   

💞ម្ចាស់បេះដូងJk💞« ចប់ »Donde viven las historias. Descúbrelo ahora