ភាគ០២-អតីតកាលអាក្រក់

226 6 0
                                    


៖អ្នកចាស់ អ្នកថ្មី
  ភាគ០២
  វគ្គ-អតីតកាលអាក្រក់
__________________

" ជេននី? "

លីសា តបទៅវិញ ដោយទឹកមុខភ្ញាក់ផ្អើល ក្រោយលឺបុរសនោះ បាននិយាយអំពី មិត្តស្រី របស់ខ្លួន។

" ត្រូវហើយ! សូមស្ដាប់ណា... ខ្ញុំស្គាល់នាង! ដោយសារតែនាង ជាអតីតមិត្តស្រី របស់បុរសម្នាក់ទៀត! ក៏គិតថានាងប្រហែលជា រៀបការជាមួយប្រុសនោះទៅហើយ ! ប៉ុនែ្ត... មិនស្មានថា ជាលោកទៅវិញ " ញញឹម*

" ហើយកាលដែលមកនិយាយនេះ ដើម្បីអី? "
មុខ លីសា ចាប់ប្ដូរមកជាមាំវិញ

" មិនចង់បានអីទេ ! គ្រាន់តែមកអាណិត ដែលបានរបស់ក្រោយគេ ! បើតាមដឹងបីឆ្នាំណា ! ល្មមយល់ហើយ "

បុរសនោះថាក៏ដើរចេញទៅ ដោយទុកឲ្យ លីសា អង្គុយគាំង ដោយមុខក្រហមងាំង ! ព្រោះគេពិតជាស្លុតចិត្ត នឹងខឹងជាខ្លាំង ក្រោយមានគេមកនិយាយចំអកខ្លួនបែបនេះ។ ដែលការពិតទៅ បុរសនោះក៏ជាមនុស្សធ្លាប់តាមចែចង់ ជេននី កាលពីអតីតកាល នាងនៅជាមិត្តស្រី ជុងយ៉ុន នៅឡើយ ! ប៉ុនែ្ត លទ្ធផល គឺត្រូវបាន ជុងយ៉ុន វាយយ៉ាងទ្រោម ! នោះហើយ ជាហេតុផលដែលបុរសនេះ គុំ នឹងព្យាយាម តាមរំខានក្ដីសុខ ជេននី មករហូត។ ដែលមិនខុសអី ពីមនុស្ស រោគចិត្ត !!!

ក្រោយបុរសនោះចេញផុតទៅ ដោយបានបន្សល់ទុកកំហឹងជាច្រើនពេញទ្រូងរបស់ លីសា ដែលខ្លួនរំពឹងមករហូត ថាកាលដែល ជេននី ថែរក្សាខ្លួនប្រាណ នឹងចរិក ទន់ភ្លន់ របស់នាង ! គឺបង្ហាញពីភាពជា មនុស្សស្រី ត្រឹមត្រូវ ! ប៉ុនែ្ត ស្រាប់តែសុខៗ គេបែរមកត្រូវស្ដាប់លឺ រឿងដែលខ្លួននឹកស្មានមិនដល់ទៅវិញ ! ដោយភាពអត់ធ្មត់ លីសា ក៏មិនបានកម្រោលភ្លាមៗដែរ ! គេបាននៅស្ងៀមរង់ចាំដល់ ជេននី ត្រឡប់មកវិញ។

" មកវិញហើយ ! "
នាងចូលមកដោយស្នាមញញឹមស្មោះត្រង់ ដោយមិនបានគិតទេថា មិត្តប្រុសនាងពេលនេះ ទើបទទួលបានអ្វីមក។

" ជេន !!! ពួកយើងនិយាយគ្នាបន្តិច ដើម្បីឲ្យច្បាស់ មុនថ្ងៃពួកយើងភ្ជាប់ពាក្យ ! ព្រោះមិនយូរទៀតទេ ! មួយខែទៀត ! ថ្ងៃភ្ជាប់ពាក្យបានមកដល់ហើយ ! ហេតុនេះ ! យើងគួរតែស្គាល់គ្នាឲ្យច្បាស់បន្តិច ! "

អ្នកចាស់ អ្នកថ្មីWhere stories live. Discover now