ភាគ០៤-កែប្រែ

188 6 0
                                    

៖ អ្នកចាស់ អ្នកថ្មី   ភាគ០៤   វគ្គ-កែប្រែ______________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

៖ អ្នកចាស់ អ្នកថ្មី
   ភាគ០៤
   វគ្គ-កែប្រែ
______________

" គឺបង !!! "

ជេននី សម្លឹងមើលមុខបុរសដែលឈរទល់មុខ សុខចិត្តកាន់ឆ័ត្រហុចមកទទូរឲ្យនាង ទាំងដែលខ្លួនគាត់ប្ដូរមកត្រូវសើមវិញ។ ខណៈនេះ ជេននី ពិតជាយល់ថាមិចក៏ជីវិតមានត្រូវមកជួបរឿងអីរញ៉េញ៉ៃថ្នាក់នឹងទៅវិញ?

" មែនហើយ ! ភ្លៀងខ្លាំងណាស់ ទៅជាមួយបងសិនទៅ "

ហើយបុរសដែលឈរនិយាយមកកាន់នាងពេលនេះ ច្បាស់ណាស់ថាជាអតីតនាងនោះឯង គឺជា ជុងយ៉ុន !  ដោយសារតែពេលនេះយប់ផង បូករួមមេឃក៏ភ្លៀង ហើយរាងកាយក៏សើមរងាញ៉ាក់ទៀត ! ហេតុនេះ ទើបនាងបានងក់ក្បាលដើរទៅជាមួយគាត់ទៅ។ មូលេហតុដែល ជុងយ៉ុន បានដឹងថានាងនៅទីនេះ នោញដោយសារតែគាត់ទទួលបានដំណឹងពីកូនចៅ ដែលបានឲ្យទៅស៊ើបនោះឯង ! ហើយគាត់ពិតជាបានដឹង ថានាងមានអ្វីកើតឡើងក្នុងថ្ងៃនេះ។

បន្ទាប់ពីមកដល់ទើប ជេននី ដឹងថា ជុងយ៉ុន លែងស្នាក់នៅអាផាត់មិន ចាស់ទៀតហើយ ! ព្រោះពេលនេះ ជុងយ៉ុន បាននាំនាងមកកាន់ផ្ទះដ៏ធំមួយខ្នង ប៉ុនែ្តហាក់ស្ងាត់បន្តិច ដែលល្មមឲ្យនាងដឹងថា ជុងយ៉ុន ស្នាក់នៅតែម្នាក់ឯងប៉ុណ្ណោះ ! នោះក៏ព្រោះតែនាងដឹងថាប៉ាម៉ាក់គាត់រស់នៅបរទេស។

" ចាំបន្តិច ! "

ថាហើយគាត់បានដើរឡើងទៅជាន់ខាងលើមួយសន្ទុះ មុននឹងចុះមកវិញជាមួយឈុតខោអាវរបស់គាត់ក្នុងដៃ។ ពេលមកដល់ គាត់បានហុចកន្សែងនឹងឈុតនោះឲ្យនាង

" យកទៅផ្លាស់សិនទៅ ! កុំនៅពាក់ឈុតសើមអី វាអាចធ្វើឲ្យអូនផ្ដាសសាយបាន ! "

គាត់ដើរចេញម្ដងទៀតមុននឹងហុចឲ្យនាង។ ជេននី សម្លឹងមើលគាត់ពីក្រោយ នឹកដល់ពីមុន គាត់នៅតែដដែល កក់ក្ដៅ មើលថែ នឹងយកចិត្តទុកដាក់ ! ប៉ុនែ្តមួយទៀត ដែលគាត់មិនដែលប្រែដូចគ្នានោះគឺ មនុស្សស្រី!!! នេះហើយជាមូលហេតុនាងនឹងគាត់ដើរទៅដល់ចំណុចនោះ ! បែកគ្នា !

អ្នកចាស់ អ្នកថ្មីWhere stories live. Discover now