ភាគ០៧-មិនអាច

186 4 0
                                    


៖ អ្នកចាស់ អ្នកថ្មី
   ភាគ០៧
   វគ្គ-មិនអាច
_____________

សម្រាប់ថ្ងៃនេះ គឺជាថ្ងៃរបស់ ជុងយ៉ុន ម្ដងក្នុងការតាមយកបេះដូងរបស់ ជេននី ត្រឡប់មកវិញ។ មិនខុសអីពី លីសា នោះទេ។ ព្រឹកនេះ ជុងយ៉ុន ត្រៀមយ៉ាងរៀបរយក្នុងការមកទទួល ជេននី នៅផ្ទះដើម្បីនាំយកទៅធ្វើការ។

" ល្ងាចនេះបងទំនេរទេ ជុង? "

" តើមានអ្វីមែនទេ? "

" មាន! អូនត្រូវទៅចូលរួមខួបកំណើតកូនម្ចាស់ដៃគូរសហការជំនួសឲ្យប្រធានរបស់អូន ! ហេតុនេះចង់បបួលបងទៅក្រែងបានជាគ្នា ! ព្រោះដឹងថាទីនោះសម្បូរប្រុសៗច្រើនជាងស្រី "

" បាន ! ល្ងាចនេះបងនឹងទទួលអូន ! "

និយាយហើយ ជុងយ៉ុន បានថើបថ្ងាសនាងមួយខ្សឺតយ៉ាងកក់ក្ដៅ ដោយដៃរបស់គាត់អង្អែលសក់នាងថ្នមៗជាមួយស្នាមញញឹមឲ្យទៅនាង។ បន្ទាប់មក ជេននី ក៏ចុះពីឡានមុននឹង ជុងយ៉ុន ចាកចេញទៅ។

នាងដឹងថាបើនាងនិយាយប្រាប់ ជុងយ៉ុន ដូចនាងប្រាប់ លីសា ច្បាស់ជាខុសគ្នា។ ដូចជាគ្មានបានផលអ្វី ព្រោះតែនាងដឹងថា ជុងយ៉ុន ជាបុរសដែលស្រលាញ់បច្ចុប្បន្ន ហេតុនេះមិនថាអតីតកាលនាងរបៀបណា ក៏បុរសនេះមិនខ្វល់ខ្វាយដែរ ទោះបីជាអតីតកាលនាងម្សិលក៏ដោយ។ ឲ្យតែចូលថ្ងៃថ្មី អ្វីៗសម្រាប់បុរសនេះ គឺជារឿងថ្មីគ្រប៉យ៉ាង។ បន្ថែមពីនោះបុរសនេះនៅតែផ្អែមល្ហែម នឹងមើលថែយ៉ាងកក់ក្ដៅជានិច្ច។

មិនយូរប៉ន្មានពេលវេលាណាត់ក៏បានមកដល់ ជុងយ៉ុន ត្រូវបានជាប់គាំងជាមួយរ៉ូខ្មៅវាលខ្នងព្រមទាំងខើចខ្លីពាក់កណ្ដាលភ្លៅ ជាមួយសក់ខ្មៅទម្លាក់ទៅក្រោយលាតសន្ធឹងសាច់ស្មានឹង-កដ៏-សខ្ចីរបស់ ជេននី បង្ហាញដល់គាត់ពេញៗ ។

មិនបង្អង់យូរ ជុងយ៉ុន រហ័សបើកទ្វារជូន ជេននី យ៉ាងលឿន រួចក៏បានធ្វើដំណើរចាកចេញទៅ។ ពេលមកដល់ទីតាំងហើយ នាងបានដើរចូលដោយកៀកដៃ ជុងយ៉ុន ជាប់ជាមួយ ធ្វើឲ្យអ្នកដែលចូលរួមឯទៀត ងាកមកសម្លឹងពួកគេមិនដាក់ភ្នែក។ បែបនេះមិនមែនជារឿងចម្លែកទេ។ ព្រោះបុរសដែលនាងកៀកដៃនេះ តែងតែជាចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា មិនថាស្រីរឺក៏ប្រុស ប៉ុនែ្តភាគច្រើនគឺជាមនុស្សស្រី នោះក៏ព្រោះតែ ឋានៈ កេរ្កិ៍ឈ្មោះ គ្រួសារ មុខមាត់ លុយ អ្វីដែលសំខាន់ រូបរាងក៏សង្ហាររបស់គាត់ ទើបបែបនេះ ជេននី គ្មានអ្វីចម្លែកចិត្តឡើយ។

អ្នកចាស់ អ្នកថ្មីWhere stories live. Discover now