ភាគ០៨-ជំរើសពិសេស(ភាគបញ្ចប់)

305 13 0
                                    

៖ អ្នកចាស់ អ្នកថ្មី   ភាគ០៨   វគ្គ-ជំរើសពិសេស________________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

៖ អ្នកចាស់ អ្នកថ្មី
   ភាគ០៨
   វគ្គ-ជំរើសពិសេស
________________

    ក្រោយពីថ្ងៃដែល ជេននី ជ្រើសហើយ ពេលនេះឃើញថា ជេននី កំពុងតែឋិតនៅក្នុងរ៉ូបរៀបការពណ៌-ស ជាមួយនឹងម្គុតគ្រងលាយស្បៃយ៉ាងស្រស់ស្អាត។

ជេននី : ឯងជ្រើសត្រូវទេ? ទេមិនច្បាស់ទេ ! ប៉ុនែ្ត... អាចនិយាយថាល្អបំផុត ! ពីនេះទៅមុខ រស់នៅឲ្យមានក្ដីសុខណា ជេន ! សន្យាថាត្រូវជឿរជាក់លើជំរើសខ្លួនឯង ! ហាមស្ដាយក្រោយ ហាមខកចិត្ត ត្រូវតែញញឹម ព្រោះនេះជាជំរើសពិសេស ។

អ្នករៀបចំ : កូនក្រមុំត្រៀមខ្លួនណា បន្តិចត្រូវចេញទៅហើយ !

បន្ទាប់ពីអ្នករៀបចំដើរមកប្រាប់ហើយ ជេននី បានងើបមុខញញឹមតប ហើយក៏ប្រុងប្រៀបខ្លួនកាន់សាច់រ៉ូបងើបឈរ ដោយមានជំនួយជាពិសេសពីលោកប៉ារបស់នាង។

" កូនស្រីប៉ាស្អាតបំផុតហើយ "

លោក គីម ញញឹមបន្តិចមិនបើកចន្លោះដៃឲ្យកូនស្រីតោង ហើយបន្តដើរចេញទៅដើម្បីចូលក្នុងវិធីមង្គលការដ៏ស្ចារ្យនេះ។ ស្បែកជើងកែងគ្រីសស្តាល់ជាន់លើកម្រាលព្រំក្រហម បោះជំហានម្ដងមួយ រហូតទៅដល់ទីតាំងរបស់កូនកំលោះ ដែលកំពុងឈរចាំដោយស្នាមញញឹមយ៉ាងស្រស់ស្អាត។

លោកអាចារ្យ : ដល់ពេលវេលាហើយ តោះចាប់ផ្ដើម កូនក្រមុំតើព្រមទទួលយកកូនកំលោះទេ?

ជេននី ងើបមុខមើលបុរសចំពោះមុខជាមួយស្នាមញញឹមភ្លឺស្វាងពោរពេញដោយក្ដីសុខក្នុងឆាកជីវិតរបស់នាង។

" ចាស៎ ! យល់ព្រម "

លោកអាចារ្យ : ចុះកូនកំលោះវិញ? តើព្រមទទួលកូនក្រមុំដែរទេ?

អ្នកចាស់ អ្នកថ្មីWhere stories live. Discover now