ភាគ០៥-អាចទេ?

180 5 0
                                    

៖ អ្នកចាស់ អ្នកថ្មី   ភាគ០៥   វគ្គ-អាចទេ?_____________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

៖ អ្នកចាស់ អ្នកថ្មី
ភាគ០៥
វគ្គ-អាចទេ?
_____________

ក្រោយពីមានរឿងហើយ ជុងយ៉ុន បានត្រឡប់ទៅផ្ទះវិញ។ ពេលមកដល់គាត់បានដើរចូលយឺតៗ ថ្នមៗ នឹកថាអាចរំខានដល់ ជេននី ដែលគេងនៅក្នុងបន្ទប់។ ប៉ុនែ្តគ្រប់យ៉ាងហាក់មិនសមដូចគិត នោះដោយសារតែ ជេននី ស្រាប់តែចុះមករកទឹកផឹក ជួនគ្នាជាមួយនឹង ជុងយ៉ុន ចូលមកល្មម។ នាងស្រាប់តែភ្ញាក់ផ្អើល ក្រោយឃើញមុខរបស់ដ៏សង្ហាររបស់គាត់ បែរជាមានស្នាមបែកជាំឈាមទៅវិញ។

ឃើញបែបនេះ ជេននី រហ័សដើរចូលទៅជិតគាត់យ៉ាងលឿន យកដៃស្ទាបទៅលើបបូរមាត់ដែរបែកនោះ។ ក៏ព្រោះតែនាងដឹងថាគាត់មិនមែនជាមនុស្សងាយវាតប់ឡើយ។ បើតាមនាងចាំ ជុងយ៉ុន ជាបុរសដែលស្រលាញ់រូបរាង ជាពិសេសមុខមាត់គាត់តែម្ដង។

" ទៅត្រូវអីមក? "
នាងសួរដោយបារម្ភ

" គឺ.....គ្មានទេ! "
ព្យាយាមគេចមុខចេញ តែក៏ត្រូវនាងចាប់បែរមកវិញ

" ជុងគី!!! ខ្ញុំមិនមែនទើបតែស្គាល់បង ហើយល្មមគ្រប់គ្រាន់ អាចឲ្យខ្ញុំយល់បាន ! បងកើតអី? "

" ចង់ដឹងធ្វើអីជេន? ពួកយើងលែងឋិតក្នុងទំនាក់ទំនងហើយ ! បងមិនដឹងថា... "

" ត្រូវ ! បងនិយាយត្រូវ ! ខ្ញុំគ្មានសិទ្ធលើបងទេ ! ហេតុនេះខ្ញុំគ្រាន់តែបារម្ភដល់អ្នកចិត្តល្អបានជួយខ្ញុំកំឡុងពេលនេះតែប៉ុណ្ណោះ "

នាងថាហើយក៏បានបែរខ្នងដើរចេញទៅ។ ប៉ុនែ្តភ្លាមនោះ ជុងយ៉ុន បានដើរតាមពីក្រោយ ហើយឱបនាងយ៉ាងណែនក្នុងរង្វង់ដៃក្រាស់របស់គាត់។ ព្រមគ្នានោះ ជេននី ទទួលបាននូវដំណក់ទឹកក្ដៅអ៊ុនៗ ដែលនាងល្មមដឹងថាជាទឹកភ្នែករបស់គាត់។

អ្នកចាស់ អ្នកថ្មីWhere stories live. Discover now