ភាគ០៦-ម្នាក់ណា?

261 3 0
                                        


៖ អ្នកចាស់ អ្នកថ្មី
   ភាគ០៦
   វគ្គ-ម្នាក់ណា?
_____________

     ក្រោយពីយប់ដ៏រញ៉េរញ៉ៃកន្លងផុតទៅ ពេលនេះទាំង ជុងយ៉ុន នឹង លីសា បានចាប់ផ្ដើមក្នុងដណ្ដើមយក ជេននី មកវិញរៀងៗខ្លួន។ ដោយថ្ងៃនេះ ជុងយ៉ុន នឹង លីសា បានបើកឡានទៅចតនៅពីមុខក្រុមហ៊ុនរបស់ ជេននី ដើម្បីរង់ចាំនាងចេញពីធ្វើការ។ វត្តមានរបស់ លីសា ហើយនឹង ជុងយ៉ុន កំពុងអង្រួននារីៗក្បែរនោះឲ្យរង្គោះរង្គើរអស់ហើយ។

ប្រហែលជាមួយសន្ទុះធំក្រោយមក ជេននី បានដើរចេញមកល្មម។ គ្រាន់តែឃើញនាងភ្លាម ពួកគេទាំងពីរស្ទុះទៅរកនាងភ្លាម។ ជុងយ៉ុន កាន់ដៃស្ដាំនាង ឯ លីសា កាន់ដៃឆ្វេងនាង។ ម្នាក់សម្លឹងគ្នាទៅវិញទៅមកមិនដាក់ភ្នែក។

" ទៅជាមួយណា ជេន ! លោកប៉ាអ្នកម៉ាក់ចង់ជួបអូន "
លីសា ស្នើរ។

" ជេន ហ្ហា ! ទៅជាមួយបង បងនឹងនាំអូនទៅញ៉ាំអាហារថ្ងៃត្រង់ ព្រោះដល់ម៉ោងហើយ ! " ជុងយ៉ុន ស្នើរ។

ហ្ហឹម.... !!! ជេននី ដកដង្ហើមធំបន្តិច មុននឹងមាននរណាម្នាក់ហៅមកកាន់នាង " ជេននី !!! តោះ " ភ្លាមនោះកំលោះទាំងពីរងាកទៅព្រមគ្នា ក៏បានឃើញបុរសរាងខ្ពស់ម្នាក់ បានបើកឡានមកចាំនាងល្មម។

" ខ្ញុំត្រូវទៅជួបប្រជុំជាមួយប្រធានខ្ញុំ ! ពួកបងគួរតែចេះបែងចែកពេលគ្នា បើចង់ណាត់ខ្ញុំ ! បើមកម្ដងទាំងពីរបែបនេះ ខ្ញុំមិនរើសពួកបងណាម្នាក់ទេ! "

ជេននី និយាយហើយ ក៏ដកដៃចេញពីពួកគេ រួចដើរតម្រង់ទៅកាន់ឡានប្រធាននាងទៅ។ ឃើញបែបនេះ ទាំងពីរនាក់មិនហ៊ានតវ៉ាទេ។ មានតែស្របតាមនាងនឹងឯង។

" ចែកគ្នាទៅ ! "

ក្រោយពីស្ងាត់មួយសន្ទុះ លីសា បានចាប់ផ្ដើមផ្ដល់គំនិតមួយ បន្ទាប់មក ជុងយ៉ុន បានងាកទៅមើលមុខគេដោយឆ្ងល់។

" អ្វី? "

" រាប់ទៅ មួយសប្ពាហ៍មានប្រាំពីរថ្ងៃ ចែកគ្នាម្នាក់បីថ្ងៃ ហើយថ្ងៃអាទិត្យ ផ្ដល់សិទ្ធឲ្យ ជេន ថាចង់នៅជាមួយអ្នកណា ក្នុងថ្ងៃអាទិត្យ រៀងរាល់សប្ពាហ៍ ! ពួកយើងនឹងធ្វើបែបនេះ រហូតដល់ ជេន សម្រេចថារើសអ្នកណារវងាយើងនឹងឯង "

អ្នកចាស់ អ្នកថ្មីWhere stories live. Discover now