ភាគ០៣-ព្រហ្មចារី

212 6 0
                                    


៖ អ្នកចាស់ អ្នកថ្មី
   ភាគ០៣
   វគ្គ-ព្រហ្មចារី
____________

" អតីតកាលអាក្រក់បំផុតក្នុងជីវិតខ្ញុំ គឺជាបង !!! ហេតុអីក៏តាមទៅរំខានជីវិតខ្ញុំ? "

" ថា....ថាមិចនឹង? "

ជុងយ៉ុន ស្រឡាំងកាំងក្រោយពេល ជេននី ចូលមកភ្លាមៗ ដោយកំហឹងបែបនេះ។ ប៉ុនែ្ត មានអ្វីមួយបានធ្វើឲ្យ ជុងយ៉ុន កត់សម្គាល់យ៉ាងខ្លាំង ចូលទៅដល់ក្នុងកែវភ្នែករបស់ ជេននី ! កែវភ្នែកពោរពេញដោយភាព ឈឺចាប់ ទុក្ខព្រួយ សោកសៅ នឹង អស់សង្ឃឹមជាខ្លាំង ! វាបានបញ្ជាក់យ៉ាងច្បាស់នៅលើមុខរបស់នាងពេលនេះ មិនលាក់បាំងឡើយ។ ហើយទឹកមុខនេះ ស្ទើរតែមិនខុសពីអ្វីដែលនាង ធ្លាប់ខកចិត្តជាមួយគាត់កាលពី អតីតកាលឡើយ។ ដោយឃើញបែបនេះ ជុងយ៉ុន បានប្រាប់ឲ្យស្រីដែលនៅក្បែរគាត់ចាកចេញទៅ បន្ទាប់មកគាត់បានងើបឈរ រួចចាប់ដៃរបស់ ជេននី ទាញនាងមកជិតមុនលើកដៃជូតទឹកភ្នែកនាង។

" មិនបាច់ទេ ! អរគុណហើយ ប៉ុនែ្តមិនបាច់មកធ្វើល្អ ក្រោយពេលបំផ្លាញខ្ញុំទេ ! "

ជេននី រុញដៃគាត់ចេញ និយាយទាំងភ្នែកក្រហម មើលទៅគាត់យ៉ាងអស់សង្ឃឹម។ ជុងយ៉ុន ពេលនេះពិតជាមិនយល់ពីអ្វីដែល ជេននី បាននិយាយនោះទេ។ ប៉ុនែ្តមានរឿងមួយដែលបានដក់ជាប់ក្នុងចិត្តគាត់មករហូតក្រោយពេលបែកគ្នាជាមួយនឹង ជេននី បានបីខែ។ គាត់ដឹងខ្លួនថា គាត់បានសម្រេចចិត្តខុស ដែលថ្ងៃនោះគាត់បណ្ដោយឲ្យនាងចេញទៅ ដោយមិនឃាត់នាង នោះហើយជារឿងស្ដាយក្រោយដែលដក់ជាប់គាត់មកដល់ថ្ងៃនេះ។

" ជេន ! បងមិនដឹងថាបងបានទៅបង្កររឿងក្ដៅក្រហាយ ដល់ជីវិតរបស់អូនពេលណាទេ? ប៉ុនែ្តបើជារឿងថ្ងៃនោះ..... "

គាត់សម្ដៅទៅដល់ថ្ងៃបែកគ្នាកាលនោះ។

" ទេ ! ថ្ងៃនោះវាលែងកង្វល់នឹងខ្ញុំទៀតហើយ ! រឿងថ្ងៃនេះ ! មិចក៏បងទៅរកគូដណ្ដឹងខ្ញុំធ្វើអី? ខ្ញុំធ្លាប់បងហើយ ថាខ្ញុំមិនអាចវិលមករកបងវិញទេ ! ទោះបីខ្ញុំមិនដែលភ្លេចបងក៏ដោយ ! ហើយចុះហេតុអី? ហេតុអីទៅ ជុង..... "

ជេននី និយាយបណ្ដើរ យំបណ្ដើរ ព្រមទាំងលើកដៃវាយទៅលើទ្រូងរបស់គាត់ជាប់មិនឈប់ រហូតធ្វើឲ្យទ្រូងរបស់ ជុងយ៉ុន ឡើងក្រហម នឹងមានដាច់ឆ្កូតតិចតួចតាមរយះក្រចកដែលបាន កកិតទាំងនោះ។

អ្នកចាស់ អ្នកថ្មីWhere stories live. Discover now