@មីនគ្រុប
" លេាកអគ្គនាយក មានដឹងដំណឹងលេាកចន ហេីយនឹងថេយ៉ុងនៅ " ជីមីនដែលកំពុងតែយកគំរូឌីហ្សាញអេាយយ៉ុនហ្គីក៏បានឆ្លៀតសួរដំណឹងអំពីមិត្ត ។
" នៅទេ " យ៉ុនហ្គី
" អរ បេីអញ្ចឹងខ្ញុំលាទៅវិញសិនហេីយ " ជីមីនរៀបនឹងចេញទៅហេីយយ៉ុនហ្គីក៏បានឃាត់ ។
" ឈប់សិន បេីសិនយេីងដឹងដំណឹងពួកគេយេីងនឹងប្រាប់ឯង "
" បាទ! អរគុណលេាកហេីយ អញ្ចឹងខ្ញុំចេញទៅហេីយ " នៅពេលទទួលបានការងក់ក្បាលបញ្ជាក់ថាទៅបានហេីយជីមីនក៏បានបេីកទ្វាចេញទៅដេីម្បីទៅកន្លែងធ្វេីការវិញ ហេីយក៏បានឃេីញអ្នកជាមិត្តកំពុងឈររងចាំគេល្មម ។
" ជីមីនយ៉ាងមិចហេីយលេាកអគ្គនាយកមានដឹងដំណឹងថេយ៉ុង នឹង លេាកចនទេ " ចាន់កឺ
" គាត់ថាមិនទាន់ដឹងទេ បេីសិនជាដឹងគាត់ថានឹងប្រាប់យេីង...ហេុីយមិនដឹងថាពេលនេះថេយ៉ុងនៅឯណាទេយេីងបារម្ភខ្លាំងណាស់ " ជីមីននិយាយទាំងទឹកមុខស្រពេានក្នុងចិត្តមិនស្ងប់ព្រួយបារម្ភជាខ្លាំងទៅកាន់អ្នកជាមិត្តដែលបាត់ខ្លួនមិនដឹងទៅណា ។
" យេីងក៏អញ្ចឹងដែល សង្ឃឹមថានឹងឆាប់រកពួកគេអេាយឃេីញឆាប់ៗទៅចុះ " ចាន់កឺនិយាយរួចពួកគេក៏បានបំបែកគ្នាទៅធ្វេីការរៀងៗខ្លួនវិញ ។
" អឹម តេាះយេីងឆាប់ធ្វេីការទៅ "ជីមីន
_________________
ពន្លឺពេលរាត្រីចេញពីព្រះច័ន្ទសាយបំភ្លឺពេញផែនដីខ្យល់បក់ល្វេីយៗរសាត់ប៉ះនឹងសក់កម្លេាះសង្ហាដែលកំពុងអង្គុយមេីលព្រះច័ន្ទពេញវង់រះចែកចាំងពន្លឺយ៉ាងស្រស់ស្អាតបន្តិចក្រេាយមកមានរាងស្រឡូនតូចកំពុងដេីរមកដាក់ខ្លួនអង្គុយក្បែរគេ ។
" បងកំពុងគិតអី " ថេយ៉ុងដាក់ខ្លួនអង្គុយភ្លាមក៏បានចេាទសំណួរសួរទៅកាន់រាងក្រាស ។
" ................" ជុងហ្គុក
" ស្អែកអ៊ុំចូរថាទូកគេនឹងមកទីនេះហេីយ ពួកយេីងជិតបានត្រឡប់ទៅវិញហេីយ បងសប្បាយចិត្តទេ អូនវិញរំភេីបខ្លាំងណាស់មិនដឹងថាអ្នកផ្ទះបារម្ភពីពួកយេីងប៉ុណ្ណាទេ " ថេយ៉ុងនៅតែព្យាយាមនិយាយទេាះដឹងថារាងក្រាសមិនចង់និយាយជាមួយខ្លួនក៏ដេាយ ។
YOU ARE READING
✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)
RomanceJeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ់ខ្ញុំអេាយបាន Jeon Jungkook លេាកចាំតែមេីលចុះ »Taehyung « មិនថាឯងប្រេីវិធីបែបណា យេីងគ្មានថ្ងៃស្រលាញ់ឯងនេាះទេ Kim Taehyung » Jungkook ...