ភាគទី៤៨ ៖ ថាមិចថេយ៉ុងត្រូវគេចាប់ខ្លួន

2K 65 0
                                    

                 @BackJK

         តឺង~ កាត់មកមេីលជុងហ្គុកវិញកំពុងតែអង្គុយរងចាំថេយ៉ុងយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីជ្រេីសឲរាង
ស្តេីងនៅជាមួយគេតែពីរនាក់ ព្រេាះថាគេមិនចង់ធ្វេីជាចំណែកលេីសនេាះទេ ។ កំពុងតែអង្គុយរងចាំ
សុខៗស្រាប់តែសម្លេងសារឆាតចូលទូរស័ព្ទគេ ពេលដែលយកមកមេីលឃេីញថាជាសារមិនស្គាល់ គេចំឡែកចិត្តបន្តិចក៏ចុចចូលមេីលតែអ្វីដែលធ្វេីឲគេ
ឃេីញនេាះគឺរូបភាពឱបរឹតគ្នាយ៉ាងស្និតស្នាលរវាង
ថេយ៉ុងនឹងអ៊ុនវ៉ូ គេមេីលហេីយក្តាប់ទូរស័ព្ទយ៉ាងណែនស្ទេីរតែបាក់ទៅហេីយ ប៉ុន្តែបិទទាន់ពេលឃេីញថេយ៉ុងកំពុងតែដេីរសំដៅមករកគេ ។

" ធ្វេីឲលេាកចាំយូហេីយសូមទេាសផង " ថេយ៉ុង
និយាយបន្ទាប់ពីចូលមកអង្គុយក្នុងឡាន ។

" ........" ជុងហ្គុក

" លេាកខឹងនឹងខ្ញុំមែនទេ ? "

" ........."

" ជុងហ្គុក លេាកនិយាយតិចមកធ្វេីបែបនឹងខ្ញុំមិនស្ងប់ទេ " ថេយ៉ុងនៅតែព្យាយាមនិយាយជាមួយរាងក្រាសជាច្រេីនលេីកច្រេីនសារ ប៉ុន្តែនៅតែគ្មានការ
ឆ្លេីយតបដដែល ធ្វេីបែបនេះកាន់តែឲចិត្តគេមិនស្ងប់ខ្លាំងហេីយ ។

" ល្អ! លេាកមិននិយាយបញ្ជាក់ថាលេាកខឹងខ្ញុំមែនហេីយ ហុឹស..យ៉ាងមិចគ្រាន់តែរឿងប៉ុណ្ណឹងលេាកទ្រាំមិនបានទៅហេីយ តេីចុងក្រេាយឲខ្ញុំជឿចិត្តលេាកយ៉ាងមិចបានទៅ " ដេាយអស់ជម្រេីសថេយ៉ុងក៏
លេីករឿងនេះដេីម្បីធ្វេីការនិយាយគ្នាឲដឹងរឿងតែម្តង នេះគ្រាន់រឿងតិចតួចប៉ុណ្ណេាះ គេបែជាចង់ដកថយទៅហេីយហ្ហេសគួរឲចង់សេីចមែន ។

" បងមិនបាននិយាយថាបងចង់ចុះចាញ់ " ជុងហ្គុកលែងស្ងាត់ទៀតពេលដែលរាងស្តេីងមេីលងាយថាខ្លួននឹងគ្រាន់តែរឿងប៉ុណ្ណឹងចុះចាញ់ទៅហេីយ ប្រាប់ត្រង់ចុះគេមិនបានចុះចាញ់នេាះទេគ្រាន់តែអន់ចិត្តជាមួយរូបភាពនេាះប៉ុណ្ណេាះ ។

" បេីមិនចុះចាញ់ ហេតុអ្វីមិននិយាយរកខ្ញុំ ? "

" នេះមេីលខ្លួនឯងទៅ " ជុងហ្គុកហុចទូរស័ព្ទដែលមានរូបគេឱបគ្នាជាមួយអ៊ុនវ៉ូនេាះឲគេមេីលខ្លួនឯង កុំឲថាគេបែបនេះដេាសារតែអ្វី ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now