@NC Group
ពេលនេះនៅក្នុងក្រុមហ៊ុនកំពុងតែមានភាពអ៊ូអរយ៉ាងខ្លាំង ពីព្រេាះតែកម្មវិធីកំពុងតែប្រព្រឹត្តទៅជារេុីយៗផងដែរ ។ ម្ចាស់កម្មវិធីក៏បានចេញមកទទួលភ្ញៀវមួយចំនួនដែលពួកគេបានអញ្ចេីញក៏ដូចជាអ្នកផ្សេងទៀតគឺជាបុគ្គលិកក្រុមហ៊ុនទាំងអស់ ។ បេីយេីងក្រលេកមកមេីលកម្លេាះសង្ហាយេីងវិញដូចជាកំពុងឈររងចាំនណាមិនដឹងនេាះទេដូចជាអន្ទះសារខ្លាំងណាស់ ធ្វេីឲមនុស្សម្នាក់ដែលតែងតែសង្កេតមេីលរហូតនេះអត់ឆ្ងល់មិនបានទេីបដេីរទៅសួរនាំប្រុសកម្លេាះភ្លាម ។
" បងអ៊ុនវ៉ូ បងកំពុងចាំផ្លូវអ្នកណាមែនទេ ? " សម្លេងស្រទន់ទន់ភ្លន់មានមន្តស្នេហ៍ បេីមេីលទៅតាមរូបរាងតូចច្រឡឹងសក់ខ្លីពណ៌សត្រឹមកញ្ចឹងករ បបូរមាត់ ពណ៌ក្រហមស្រាល គ្រេាងដេាយឈុតចងពុំពណ៌ប្រាក់ត្រឹមជង្គង់ពិតជាមេីលទៅស្រស់ស្អាតខ្លាំងណាស់ កំពុងតែសួរទៅកាន់កម្លេាះសង្ហាអ៊ុនវ៉ូធ្វេីឲគេបែរមកចាប់អារម្មណ៍នឹងសម្លេងសួរខ្លួនអម្បាញ់មិញ
វិញ ។" ត្រូវហេីយ " អ៊ុនវ៉ូឆ្លេីយតបទៅនាងក្រមុំវិញ ។
" តេីជានរណាទៅ "
" គឺ...អរនេាះគេមកហេីយ " អ៊ុនវ៉ូរៀបនឹងប្រាប់ទៅហេីយស្រាប់តែក្រលេកឃេីញមនុស្សដែលខ្លួនកំពុងរងចាំជាយូនេាះបានមកដល់ហេីយ មិនចាំយូគេក៏បានទៅទទួលរាក់ទាក់ទាំងញញឹមពព្រាយដូចជាសប្បាយចិត្តនឹងវត្តមានរបស់គេធ្វេីឲនាងក្រមុំប្រញាប់បែរទៅមេីលចង់ដឹងថាជាអ្នកណាមិចបានអ៊ុនវ៉ូមេីលទៅរីករាយយ៉ាងនេះ គ្រាន់តែងាកទៅភ្លាមធ្វេីឲនាងបេីកភ្នែកធំៗទាំងភ្ញាក់ផ្អេីរ ។
" ថេយ៉ុងមកដល់ហេីយមែនទេ " អ៊ុនវ៉ូ
" ក៏ឃេីញនៅមុខហេីយមិនអញ្ចឹង " ថេយ៉ុងនិយាយទាំងញញឹមឌឺដងរបៀបលេងសេីចអីបែបនឹង ។
" បុិនហាស យេីងនឹង តែថាថ្ងៃនេះឯងស្រស់ស្អាត
ខ្លាំងណាស់ " អ៊ុនវ៉ូមេីលទៅអ្នកខាងនេាះមិនដាក់ភ្នែកដេាយរាងស្តេីងគ្រេាងដេាយឈុតពណ៌សររឹបរាងតូចស្រឡូនរបស់គេថែមទាំងប្តូរស្តាយសក់បែបរួញអង្គារដីមេីលហេីយពិតជាទាក់ភ្នែកខ្លាំងណាស់ ។
YOU ARE READING
✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)
RomanceJeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ់ខ្ញុំអេាយបាន Jeon Jungkook លេាកចាំតែមេីលចុះ »Taehyung « មិនថាឯងប្រេីវិធីបែបណា យេីងគ្មានថ្ងៃស្រលាញ់ឯងនេាះទេ Kim Taehyung » Jungkook ...