ភាគទី៨ ៖ នេះគេត្រូវគ្រាប់កាំភ្លេីង

2K 86 0
                                    



         @មួយអាទិត្យកន្លងផុតទៅ

       មួយអាទិត្យកន្លងផុតទៅហេីយទំនាក់ទំនង គីម
ថេយ៉ុង នឹង ចន ជុងហ្គុកដូចជាមិនរីកលូតលាស់ទៅណាសេាះ រាងក្រាសនៅតែមិនចាប់អារម្មណ៍ទៅលេីរាងស្តេីងដដែរ ។ ចំណែកថេយ៉ុងនៅតែព្យាយាមរកវិធីដេីម្បីចូលទៅក្បែរជុងហ្គុករហូត នៅពេលដែលខ្លួនទំនេរពីការបង្ហាញម៉ូត ហេីយថ្ងៃនេះមិនខុសពីថ្ងៃមុនៗដែលគ្រាន់តែទំនេរភ្លាមរាងស្តេីងបានមករកជុងហ្គុកដល់ក្រុមហ៊ុនរបស់គេផងដែរតែថ្ងៃនេះមកដេាយមានការអ្វីម្យ៉ាងដែលសំខាន់ ។

" ជុងហ្គុក  " ថេយ៉ុង

" មកធ្វេីអីទៀតហេីយ " ជុងហ្គុក

" ម៉ាក់អ៊ុំអេាយបងជូនអូនទៅផ្ទះបង ព្រេាះត្រូវនិយាយរឿងរៀបការ " ថេយ៉ុងមិនចាំបាច់អេាយរាងក្រាសសួរនាំច្រេីនទេីបប្រញ៉ាប់ប្រាប់អេាយអស់ ។

" យេីងមិនទៅទេ ទៅតែម្នាក់ឯងទៅ " ជុងហ្គុកនិយាយទាំងមិនបានងេីបមុខពីឯកសាររបស់គេដែលកំពុងពិនិត្យ ។

" មិនដឹងទេ បងនិយាយជាមួយម៉ាក់បងខ្លួនឯងទៅ "  ថេយ៉ុងហុចទូរស័ព្ទទៅអេាយរាងក្រាស ។

" ហាឡូ ជុងហ្គុកឆាប់នាំប្អូនមកផ្ទះមក ម៉ាក់ប៉ា និងប៉ាម៉ាក់ថេយ៉ុងកំពុងចាំនៅផ្ទះដេីម្បីនិយាយរឿងរៀបការរបស់ពួកឯងហេីយ " អ្នកស្រីចន

" ម៉ាក់ បន្តែខ្ញុំកំពុងរវល់ណា " ជុងហ្គុក

" មកមួយភ្លែតមក អត់ធ្វេីមួយថ្ងៃវាមិនដួលរំលំទេ កូនឯងកុំមកចង់រកលេះ ឆាប់មកអេាយលឿនមកកំអេាយមនុស្សចាស់ចាំយូ ប៉ុណ្ណឹងបានហេីយ " អ្នកស្រីចននិយាយចប់ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្តាច់ រកតែរាងក្រាសតវ៉ាមិនបាន ។

" យ៉ាងមិច ទៅបានរឺនៅ " ថេយ៉ុងនិយាយឌឺព្រេាះដឹងថាជុងហ្គុកប្រកែកជាមួយម៉ាក់គេមិនឈ្នះ ។ ចំណែកជុងហ្គុកគេមិនមាត់គ្រាន់តែសម្លក់មកកាន់ថេយ៉ុងបន្តិចរួចបិទឯកសារទុកហេីយដេីរចេញមកយ៉ាងលឿនដេាយមិនចាំអ្វីទាំងអស់ ថេយ៉ុងឃេីញដូច្នេះក៏រត់ទៅយកទូរស័ព្ទនៅលេីតុរួចរត់តាមរាងក្រាសពីក្រេាយយ៉ាងលឿនព្រេាះខ្លាចគេទៅចេាល ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now