ភាគទី៣០ ៖ ខ្សែរដៃ នេះបងឲខ្ញុំមែនទេ ?

1.8K 72 1
                                    



                   @កេាះជេជូ
                   ម៉េាង ៤ :៤៥នាទី

              ពេលនេះជាម៉េាងឈានចូលក្បាលល្ងាច
បណ្តេីរៗហេីយ ខណៈពេលនេះដែលក៏ជាពេលសម្រាប់ស្រួលដេីរលេងកម្សាន្តនៅលេីកេាះនេះផងដែរ ។ ក្រលេកមកមេីលអ្នកដែលដេកយកកម្លាំងកាលពីប៉ុន្មានម៉េាងមុនក៏បានភ្ញាក់ឡេីងរៀបចំខ្លួន
ហេីយស្រេចសម្រាប់ការដេីរលេងរបស់ពួកគេទាំងពីរនាក់ ។

" តេាះ ជុងហ្គុកទៅ ខ្ញុំហេីយៗ " ថេយ៉ុងចុះពីលេីកាំ
ជណ្តេីររហូតដល់ជាន់ក្រេាម ទេីបនិយាយទៅកាន់រាងក្រាសដែលកំពុងអង្គុយរងចាំគេនៅលេីសាឡុងនេាះ ។

" ហុឹម " ជុងហ្គុកក្រហឹមបញ្ជាក់ក្រេាកចេញពីលេី
សាឡុងធ្វេីដំណេីរចេញក្រៅ ដេាយមានរាងស្តេីងដេីរតាមពីក្រេាយ ។ ពួកគេទាំងពីរស្លៀកសម្លៀកបំពាកសម្រាប់ដេីរលេងនៅសមុទ្រនេះផ្ទាល់តែម្តង ដេាយជុងហ្គុកពាក់អាវដៃខ្លីពណ៌ស្វាយស្រាលជាមួយខេាខាប៊យពណ៌សរត្រឹមជង្គង់ រីឯថេយ៉ុងវិញគ្រេាង ដេាយឈុតអាវដៃខ្លីពណ៌បៃតងស្រាល ចំណែកខេាវិញដូចទៅនឹងជុងហ្គុកដែរ ។ ទីបំផុតពួកគេទាំងពីរក៏បានមកដល់កន្លែងមនុស្សកំពុងតែអ៊ូអរ អ្នកខ្លះនាំគ្នាលេងទឹក ខណៈដែលអ្នកមួយចំនួនទៀតកំពុងតែអង្គុយអាំងសាច់ ផឹកស្រា រាំរែកទៅតាមគ្រួសារនីមួយដែលបានមកលេងទីនេះ ។

" ជុងហ្គុកយេីងទៅញុំាអីទីនេាះទៅ មេីលរបស់ញុំាទំនងៗណាស់ ម្យ៉ាងវិញទៀតយេីងមិនទាន់ញុំាបាយថ្ងៃទេ ដូច្នេះយេីងញុំាអីសិនចាំដេីរលេងបន្តទៀត បងយល់យ៉ាងមិចដែរ " ថេយ៉ុងសួរទៅកាន់រាងក្រាសទាំងញញឹមញញែមមេីលទៅហាក់ដូចជាមានក្តីសុខណាស់ ។

" ធ្វេីតាមឯងទៅ " ជុងហ្គុកយល់ស្របនឹងសម្តីរបស់ថេយ៉ុង ពួកគេក៏បានដេីរទៅរកកន្លែងអង្គុយដែលទំនេរនៅហាងនេាះ ។

" ជុងហ្គុកបងញុំាអីដែរ "

" ឯងជាអ្នកកំម្មង់ទៅ "

" Okay អញ្ចឹងបងចាំនៅទីនេះហេីយ ខ្ញុំទៅកំម្មង់អីមួយភ្លែតសិន " ថេយ៉ុងដេីរចេញទៅកាន់កន្លែងដែលម្ចាស់ហាងកំពុងតែលក់នេាះដេីម្បីធ្វេីការជ្រេីសរេីស
ម្ហូបអាហារដែលគេពេញចេញ ឲគាត់រៀបចំឲ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now