ភាគទី៤៦ ៖ យេីងស្មានមិនខុសទេថា C.E.W. គឺជាឯង

2.1K 63 0
                                    

" ថេយ៉ុងអូនកុំស្ងាត់បែបនេះបានទេ ឆ្លេីយនឹងបងមក " ជុងហ្គុកពេលប្រាប់គ្រប់យ៉ាងទៅកាន់ថេយ៉ុងហេីយ ឃេីញថារាងស្តេីងមិនបានមាត់ករជាមួយគេវិញទេ ត្រឹមឈរស្ងៀមសម្លឹងមេីលមកគេតែប៉ុណ្ណេាះ ។

" លេាកនិយាយទាំងអស់សុទ្ធតែជាការពិត ? " ទេាះដឹងថាអ្វីដែលរាងក្រាសនិយាយគឺជាការពិត ប៉ុន្តែគេនៅតែចង់សួរបញ្ជាក់ឲច្បាស់ក្នងចិត្តម្តងទៀត ។

" បងអាចស្បត់ក៏បាន មេឃដីធ្វេីជាសាក្សី ខ្ញុំបាទ! ចន ជុងហ្គុក បេីសម្តីគ្រប់ម៉ាត់ដែលខ្ញុំនិយាយទៅកាន់ គីម ថេយ៉ុង សុទ្ធតែជាពាក្យកុហក់ សូមឲមេឃដីប្ររាមុខ ផ្តាច់ជី.វ...អឹម " ដេីម្បីបញ្ជាក់ពីចិត្តស្មេាះរបស់គេជុងហ្គុកបានលេីកម្រាមដៃបីស្បត់បញ្ជាក់ការពិតថាគេមិនបានកុហក់តែក៏ត្រូវស្ងាត់វិញបន្ទាប់ពីថេយ៉ុងបានយកម្រាមដៃរបស់គេទៅបិទមាត់របស់រាងក្រាស ។

" បេីលេាកចង់បញ្ជាក់នេាះ ក៏មិនបាច់ស្បត់ដែរ បេីសិនជាលេាកមិនបានកុហក់ពិតមែនគ្រាន់តែទង្វេីរបស់លេាកគេដឹងទៅហេីយ ការស្បត់គ្មានប្រយោជន៍ទេព្រេាះខ្ញុំធ្លាប់ឃេីញច្រេីនហេីយ ស្បត់ហេីយស្បត់ទៀត ចុងក្រេាយនៅដដែរ ខ្ញុំថាកុំអីល្អជាង " ថេយ៉ុងដាក់មួយខ្សែរធ្វេីឲជុងហ្គុកស្ងាត់មាត់ជ្រៀប មិនស្មានថាគេធ្វេីអញ្ចឹងហេីយនៅខុសទៀត នៅមកត្រូវរាងស្តេីងស្តីឲគ្រាន់តែចង់បញ្ជាក់ចិត្តស្មោះសេាះ ។

" ល្អ! បេីអូននិយាយបែបនឹងហេីយ បងក៏មិនស្បត់ទៀតដែរ អូនរងចាំមេីលទង្វេីរបស់បងទៅចុះ " ជុងហ្គុក

" បានខ្ញុំនឹងរងចាំមេីល តែខ្ញុំថាមនុស្សដូចជាលេាកមិនអាចទ្រាំបានយូនេាះទេ " ថេយ៉ុងបេាះសម្តីឡកលេីយទៅកាន់រាងក្រាសទាំងមិនក្រែងចិត្តគេសេាះ ។

" ហុឹស! អូនដូចជាមេីលស្រាលបងពេកហេីយ បេីអញ្ចឹងរងចាំមេីលទៅថាបងទ្រាំបានឬអត់ " ជុងហ្គុកមិនឲចាញ់ចិត្តរបស់ថេយ៉ុងនិយាយទៅរាងស្តេីងវិញមិនខ្លបខ្លាច ។

" ហុឹស! " ថេយ៉ុងមិននិយាយអីទៀតក៏បានដេីរចាកចេញទៅទាំងញញឹមចុងមាត់ដាក់ជុងហ្គុក គេនឹងរងចាំមេីលពេលខាងមុខតេីជុងហ្គុកនឹងធ្វេីអ្វីដេីម្បីបញ្ជាក់ចិត្តស្មេាះឲគេឃេីញឬបានតែមាត់ទេ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now