@ទីក្រុងប៉ារីស
កាត់មកមេីលនៅក្នុងទីក្រុងប៉ារីសវិញ គឺថាឈានចូលពេលយប់ទៅហេីយ ។ មនុស្សម្នាក៏បានចេញទៅដេីរលេងកម្សាន្តទៅតាមចំណង់ចំណូលចិត្តជាដេីម ។ ក្រឡេកមកមេីលថេយ៉ុងវិញក៏បានធ្វេី
ដំណេីរមកដល់កន្លែងស្នាក់នៅក្នុងទីក្រុងហេីយ មកដ៏ភ្លាមគេក៏បានសម្រាកយកកម្លាំងសិន មិនទាន់ចង់ដេីរទៅណាបន្តទេ ។ ម្យ៉ាងវិញទៀតស្អែកបានគេទៅកន្លែងថត នៅពេលបញ្ចប់ការថតសឹមដេីរលេងមេីលគេមេីលឯង ។" ថេយ៉ុងហា ចង់ដេីរលេងនៅក្រៅសិនទេ " គូតាសួរទៅកាន់ថេយ៉ុង ព្រេាះគាត់មានបំណងចង់ទៅក្រៅ ក៏ឆ្លៀតបបួលប្អូន ។
" អរ អត់ទេបង ខ្ញុំចង់សម្រាកសិនស្អែកចាំទៅ "
ថេយ៉ុង" មិនអីទេចឹងសម្រាកចុះ បងរកចេញទៅក្រៅសិនហេីយ " គូតា
" បាទ! បង " និយាយចប់ពួកគេទាំងពីរក៏បានបំបែកផ្លូវគ្នាទៅ ហេីយថេយ៉ុងក៏បាចូលបន្ទប់សម្រាករបស់គេ ។
" ហេុីយ!! ហត់ណាស់ " ថេយ៉ុងដាក់ខ្លួនលេីពូកសម្ងំបិទភ្នែកដេកមិនទាន់បានប៉ុន្មានផងទូរស័ព្ទរបស់គេក៏រេាទ៍ឡេីង ។
រីង~~រីង
" ជីមីនតេី " ថេយ៉ុងស្រវ៉ាទាញទូរស័ព្ទចេញពីក្នុងការបូបរួចក៏បានឃេីញលេខដែលទាក់ទងមកជាលេខរបស់មិត្តខ្លួនតេី ទេីបប្រញាប់ចុចទទួល ។
" ហេឡូ ជីមីន ឯងមានការអ្វីមែនទេ ? " ថេយ៉ុង
" អឺ ឯងទៅណាមែនទេ ? បានយេីងឃេីញថតរូបដូចនៅលេីយន្តហេាះ " ជីមីនក៏បានសួរទៅកាន់អ្នកជាមិត្ត ។ តាមពិតទៅពេលដែលនៅលេីយន្តហេាះនឹងថេយ៉ុងបានថតរូបពពកតាមកញ្ចក់បង្អួចយន្តហេីយភ្ជាប់ជាមួយខេបសិនថា « see you soon » បែបនេះហេីយធ្វេីអេាយជីមីនឆ្ងល់ ដូច្នេះ ទេីបប្រញាប់ខលសួរ ។
" អរ តាមពិតយេីងមកប៉ារីសដេីម្បីធ្វេីការងារនឹងណា " ថេយ៉ុង
" ចុះឯងទៅប៉ុន្មានថ្ងៃ " ជីមីន
" មួយអាទិត្យ " ថេយ៉ុង
" ហេីយយូម្លេះ " ជីមីន
" យ៉ាងមិចនឹកយេីងមែន បេីនឹកឡេីងមកដែលមកយេីងចាំ " ថេយ៉ុងនិយាយចំអន់អ្នកជាមិត្ត ។
YOU ARE READING
✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)
RomanceJeon Jungkook: Top Kim Taehyung: Bottom « មិនថាលេាកជាមនុស្សបេះដូងថ្មយ៉ាងមិចទេ ខ្ញុំនឹងធ្វេីអេាយលេាកស្រលាញ់ខ្ញុំអេាយបាន Jeon Jungkook លេាកចាំតែមេីលចុះ »Taehyung « មិនថាឯងប្រេីវិធីបែបណា យេីងគ្មានថ្ងៃស្រលាញ់ឯងនេាះទេ Kim Taehyung » Jungkook ...