ភាគ៧: ដល់ពេលដែលគួរដោះលែង

3.4K 231 30
                                    

តាំងពីថ្ងៃដែលពួកគេឈ្លោះគ្នាជុងហ្គុកក៏មិនបានត្រឡប់មកខុនដូវិញឡើយគេទុកអោយរាងតូចនៅកន្លែងដ៏ស្ងប់ស្ងាត់នេះតែម្នាក់ឯង វារងាគួរអោយខ្លាចនៅពេលយប់រឹតតែងងឹតឯកានៅពេលថ្ងៃ ប្រៀបដូចជារស់នៅក្នុងលំហផ្សែងខ្មួលខ្មាញ់រកទិសដៅមិនឃើញ។

រាងតូចដែលមានរាងកាយស្គមស្គាំងផ្ទៃមុខស្លេកស្លាំងកំពុងអង្គុយឱបជង្គង់នៅរានហាលតែម្នាក់ឯងកែវភ្នែកតូចៗសម្លឹងមើលខាងក្រោម ទេសភាពរបស់ទីក្រុងសេអ៊ូលនាពេលរាត្រីមានពិតជាស្រស់ស្អាតខ្លាំងណាស់ តើគេមានវាសនាអាចនៅមើលឃើញវាបានយូរប៉ុណ្ណាទៀតទៅ?

< ត្រជាក់ >

ថេយ៉ុងឧទានឡើងទាំងញ័របបូរមាត់តិចៗ ពេលខ្យល់ត្រជាក់បក់មកប៉ះនឹងរាងកាយរបស់គេម្តងៗ មួយរយ:នេះរាងកាយរបស់កាន់តែទ្រុឌទ្រោមទៅៗព្រោះតែជំងឺដ៏កាចសាហាវមួយនោះផ្ដើមវាយលុក

ក្រាក!!!

សម្លេងបើកទ្វារបន្ទប់ព្រមជាមួយវត្តមានរបស់មនុស្សដែលថេយ៉ុងទន្ទឹងចាំផ្លូវស្ទើររាល់ថ្ងៃបាន ជុងហ្គុកបោះជំហានដើរសម្តៅមករករាងតូចយឺតៗ

< ជុងហ្គុក >

បបូរមាត់ស្ងួតប្រេះបង្ហើបហៅឈ្មោះរបស់នាយសង្ហាតិចៗខ្សោះៗ ពេលនេះហើយដែលជុងហ្គុកអាចមើលឃើញពីរាងកាយធ្លាក់ដុនដាបរបស់ថេយ៉ុងបានច្បាស់ៗ ជាង១ខែហើយដែលគេទុករាងតូចចោលអោយនៅទីនេះតែម្នាក់ឯង ព្រោះដោយសារចិត្តភ្លើងចំបើងធ្វើអ្វីមិនចេះគិត ជុងហ្គុកបន្ទន់ជង្គង់អង្គុយចុះចំពោះមុខរាងតូច ទឹកមុខហាក់សោកសៅខុសពីរាល់ដង កែវភ្នែកសម្លឹងមើលមួកដែលពាក់ជាប់ក្បាលតូចទាំងចម្លែកចិត្តប្រហែលជាជាថេយ៉ុងរងាហើយបានជាពាក់វាទាំងយប់ដូច្នេះ ណាមួយវាក៏ដល់រដូវរងាហើយដែរ ប៉ុន្តែការគិតរបស់គេគឺផ្ទុយស្រឡះវាគឺជាមួកដែលបិទបាំងស្បែកក្បាលដែលគ្មានសក់របស់គេទៅវិញទេ។

< ពួកយើងបញ្ចប់គ្នាត្រឹមនេះចុះ >

ពាក្យបញ្ចប់បន្លឺចេញពីបបូរមាត់ក្រាស់មានមន្តស្នេហ៍ ធ្វើអោយថេយ៉ុងគាំងធ្មឹងនៅមួយកន្លែង.... បញ្ចប់? វាដល់ពេលហើយមែនទេ?

🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់ )Where stories live. Discover now