ភាគ៥: គេគ្រាន់តែជារបស់លេងដែលគ្មានតម្លៃ

3.2K 195 8
                                    

សូរដំណក់ទឹកភ្លៀងស្រក់ចុះមកប៉ះដំបូលអគារមន្ទីរពេទ្យ បន្លឺជាសម្លេងយ៉ាងពីរោះរណ្ដំនាពេលរាត្រីដ៏សែនស្ងប់ស្ងាត់ រាងតូចច្រឡឹងស្ថិតនៅក្នុងសម្លៀកបំពាក់ជាអ្នកជំងឺអង្គុយសណ្ដូកជើងផ្នែកខ្នងនឹងក្បាលគ្រែ ផ្ទៃមុខធ្លាប់តែរលោងស្អាតពេលនេះពោរពេញទៅដោយស្នាមជាំ នៅលើថ្ងាសខាងឆ្វេងក៏មានបិតបង់របួសផងដែរ វាបន្សល់ពីការវាយធ្វើបាបពីក្រុមមិត្តភក្តិរបស់ហេស៊ូនេះឯង ថេយ៉ុងសម្លឹងមើលទៅទិដ្ឋភាពខាងក្រៅតាមរយ:កញ្ចក់បង្អួចដែលមានសភាពព្រិលស្រអាប់ដោយសារចំហាយនៃទឹកភ្លៀង វាងងឹតគ្មានពន្លឺដូចជាជីវិតរបស់គេពេលនេះអញ្ចឹង។

( ខាងយើងរកឃើញថាលោកមានជំងឺដុះសាច់ក្នុងខួរក្បាលដំណាក់កាលកណ្ដាល ជាដំណាក់កាលដែលអាចព្យាបាលបាន ខ្ញុំសុំអោយលោកប្រញាប់ធ្វើការវះកាត់មុននឹងវាកាន់តែធ្ងន់ធ្ងរជាងនេះ )

សម្តីរបស់លោកគ្រូពេទ្យនិយាយប្រាប់គេកាលពីពេលថ្ងៃវានៅតែឮរងំៗក្នុងត្រចៀករបស់គេ បបូរមាត់តូចស្ងួតប្រេះមានញោចចេញនូវស្នាមញញឹមតិចៗ វាការញញឹមសើចចំអកអោយខ្សែជីវិតរបស់ខ្លួនឯងដែលជួបបញ្ហាម្តងហើយម្តងទៀត។

< ខ្ញុំមិនចង់ស្លាប់ទេ >

តើគេគួរធ្វើបែបណា? គេមិនចង់ស្លាប់ទេ គេចង់រស់ ចង់រស់នៅមើលមនុស្សដែលគេស្រលាញ់មានសុភមង្គលទោះបីជាមនុស្សដែលអាចនៅក្បែររួមសុខជាមួយជុងហ្គុកមិនមែនជាគេក៏ដោយ គេសុំត្រឹមមើលជុងហ្គុកពីចំណាយអស់ចិត្តហើយ គេមិនសុំអ្វីច្រើនទេ ហេតុអ្វីគ្រាន់តែចង់មានជីវិតរស់នៅរីករាយដូចជាមនុស្សធម្មតា ទេវតាក៏មិនអាចប្រទានវាមកអោយគេដែលឬ? ទ្រង់ចិត្តអាក្រក់ពេកហើយ។

______

ស្អែកឡើង......

ក្រាក!!!

សម្លេងបើកទ្វារព្រមជាមួយវត្តមានរបស់បុរសសង្ហាម្នាក់ដើរចូលមកខាងក្នុងបន្ទប់ គេគឺសីុវ៉ុនជាបងប្អូនជីដូនមួយរបស់ថេយ៉ុង ទោះបីជាម្តាយនឹងសាច់ញាតិឯទៀតធ្លាប់ហាមឃាត់គេមិនអោយរាប់រកថេយ៉ុងក៏ដោយ ក៏គេនៅតែទុកថេយ៉ុងដូចជាប្អូន គេតែងស្កាត់មកជួបថេយ៉ុងជាញឹកញយប៉ុន្តែជាថេយ៉ុងទេដែលតែងគេចមិនចង់ជួបសីុវ៉ុនព្រោះខ្លាចសីុវ៉ុនមានទំនាស់ជាមួយម្តាយដោយសារតែខ្លួន។

🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់ )Où les histoires vivent. Découvrez maintenant