< ចង្រៃយក៎!!!! >
ជុងហ្គុកច្រានក្មេងប្រុសម្នាក់នោះចេញដោយក្តីមួម៉ៅ រហូតដល់រាងតូចដួលអុកគូទលើឥដ្ឋសឹងទល់ផ្អក ក្នុងចិត្តនឹកក្តៅក្រហាយភ្លាមៗ នេះថេយ៉ុងមិនមានប្រតិកម្មអ្វីបន្តិចទេឬ? ពេលឃើញគេយកអ្នកផ្សេងមកដេកជាមួយបែបនេះ ហេតុអីថេយ៉ុងមិនយំមិនឈឺចាប់? ( បែកង៉ាងទ្រង់ទ្រាយធំ😑 ) ប៉ុន្តែរាងតូចបែរដើរចេញព្រមទាំងទាញទ្វារអោយគេវិញយ៉ាងមានរបៀប។
< អ្នកប្រុស.... >
ទោះឈឺខ្លួនយ៉ាងណាក៏គំនិតចង់រួមមេត្រីជាមួយជុងហ្គុកក៏មិនរលាយបាត់ដែរ មិនងាយមានកូនប្រុសអភិជនហៅមកដេកជាមួយទេ នេះជាឱកាសរបស់គេហើយ រាងតូចលើកដៃឡើងបំណងចង់ល្បួងជុងហ្គុកអោយមកបន្តរឿងរោលរាល ប៉ុន្តែត្រូវនាយកំលោះច្រានចេញជាលើកទី២ ។
< ចេញទៅ >
< ហ្អាស!?? >
< យើងប្រាប់ថាអោយចេញទៅ ឯងថ្លង់ឬយ៉ាងម៉េច? >
ជុងហ្គុកស្រែកសម្លុតខ្លាំងៗដល់ថ្នាក់រាងតូចភ្ញាក់កន្ត្រាក់ខ្លួន ផ្ទៃមុខប្រែជាស្លេកស្លាំងដូចមាន់ស្ងោរ មុននឹងជុងហ្គុកចាប់ក្របួចសក់របស់គេទាញផ្ងើយមកក្រោយសឹងបែកករ ម្នាយអើយ! ប្រុសម្នាក់នេះអីក៏កាចខ្លាំងម៉្លេះ? គេលែងចង់បានលុយចង់បានអីហើយ សុំតែមួយរស់ៗទេ។
< ខ្ញុំ...ខ្ញុំចេញហើយៗ >
រាងតូចស្រែកយំដោយការភ័យខ្លាច ទើបជុងហ្គុកគ្រវែងគេចេញមួយទំហឹង រាងតូចឯណេះកាលបើបានសេរីភាពហើយក៏ប្រញាប់ស្ទុះរត់ចេញស្លេវដូចខ្មោចដេញពីក្រោយ នាយសង្ហាសម្លឹងមើលក្មេងតូចដែលរត់ចេញនោះដោយគ្មានសោកស្តាយ មុននេះគេគ្រាន់តែជួលក្មេងប្រុសនោះមកដើម្បីបញ្ឈឺចិត្តថេយ៉ុងតែប៉ុណ្ណោះ គេក៏មិនយល់ដូចគ្នាហេតុអីគេចង់អោយថេយ៉ុងខឹងពេលឃើញគេដេកជាមួយអ្នកផ្សេង ចង់អោយថេយ៉ុងប្រចណ្ឌ វាជារឿងឆ្កួតឡប់ស្អីទៅ? តាំងពីគេបានស្គាល់ថេយ៉ុងមក ក្រៅពីក្មេងប្រុសម្នាក់នេះគេគ្មានអារម្មណ៍ ( សិច )ជាមួយអ្នកណាទាំងអស់។
______
បន្ទាប់ពីក្មេងប្រុសនោះចេញទៅបានមួយសន្ទុះ ជុងហ្គុកដើរចេញមកកែវភ្នែកមាំដូចផ្ទាំងទឹកកកក៏ក្រឡេកឃើញ ថេយ៉ុងកំពុងអង្គុយស្ងៀមៗនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ
VOCÊ ESTÁ LENDO
🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់ )
Fanficដោយសារខ្ញុំបានដឹងអាថ៌កំបាំងរបស់សិស្សច្បង ទើបធ្វើអោយជីវិតរបស់ខ្ញុំត្រូវធ្លាក់នរក ចន ជុងហ្គុក top / គីម ថេយ៉ុង btt