ភាគ៤: វាបញ្ចប់ហើយមែនទេ?

3.4K 209 15
                                    

នេះឬ? ជាសម្តីរបស់មនុស្សប្រុសដែលគេលួចស្រលាញ់ ប្រាកដណាស់ថាទង្វើល្អកាយវិការសុភាពបុរសដែលជុងហ្គុកសម្តែងមករាល់ថ្ងៃធ្វើអោយមនុស្សមិនតិចនាក់ទេត្រូវលិចលង់ក្នុងភាពក្លែងក្លាយរបស់គេក្នុងចំណោមនោះក៏មានថេយ៉ុងផងដែរក្មេងប្រុសម្នាក់តែងលួចសម្លឹងមើលស្នាមញញឹមរបស់សិស្សច្បងជារៀងរាល់ថ្ងៃ តែងស្រមៃថាថ្ងៃណាមួយគេនិងមានឱកាសបានចូលក្បែរសិស្សច្បងសំណព្វចិត្តរបស់គេ ប៉ុន្តែពេលនេះអ្វីៗគឺផ្ទុយស្រឡះ កន្លងមកគេយល់ខុស ឃើញបិសាចថាជាទេវបុត្រ។

______

១ខែក្រោយមក......

ការមករស់នៅជាមួយជុងហ្គុកប្រៀបដូចជាការបើកទំព័រនរកថ្មីក្នុងជីវិតរបស់ថេយ៉ុង គ្រប់យ៉ាងមានតែភាពខ្មៅងងឹតរស់នៅប្រៀបដូចជាទាសករបម្រើតណ្ហានៅពេលជុងហ្គុកត្រូវការចំណាយអារម្មណ៍ គេគ្មានជម្រើស គ្មានសិទ្ធិប្រកែក រឹតតែមិនអាចតវ៉ា ព្រោះយ៉ាងណាគេជាអ្នកចាញ់ស្រាប់ទៅហើយ អ្វីអាចធ្វើបានគឺស្ដាប់តាមអ្វីដែលជុងហ្គុកបញ្ជា បើមានះអ្នកដែលវិនាសគឺជាខ្លួនគេ ព្រោះវីដេអូរបស់គេស្ថិតនៅក្នុងដៃរបស់ជុងហ្គុក។

_______

< បងប្រាប់អូនហើយថាបងនឹងថេយ៉ុងគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះគ្មានអ្វីលើសពីនេះនោះទេ >

សម្លេងឈ្លោះទាស់ទែងគ្នាបន្លឺចេញពីក្រោយអគារសិក្សា ដូហាក្រវីក្បាលតិចៗហួសចិត្តនឹងហេស៊ូដែលប្រចណ្ឌហួសហេតុរករឿងគ្មានដឹងក្បាលដឹងកន្ទុយ។

< មិត្តភក្តិគេឈរអោបថើបគ្នាកណ្ដាលវាលបែបនេះឬ? បានហើយដូហា អូនមិនមែនក្មេងនោះទេ >

មាត់ស្ដីអោយដូហាពិតមែនប៉ុន្តែកែវភ្នែកងាកមកសម្លឹងរាងតូចថេយ៉ុងដែលឈរឱនមុខចុះនៅខាងក្រោយខ្នងរបស់ដូហានោះដោយការខឹងស្អប់ តាំងពីក្មេងម្នាក់នេះចូលមកពាក់ព័ន្ធជាមួយដូហា ទំនាក់ទំនងស្នេហារបស់គេប្រែជាច្របូកច្របល់មានរឿងមិនចេះចប់មិនចេះហើយ

< ហេស៊ូ! អូនមានហេតុផលបន្តិចបានទេ? >

វាកាន់តែលើសហើយ មុននេះគឺថេយ៉ុងស្រាប់តែវិលមុខចង់ដួលគេគ្រាន់តែជួយទប់មិនអោយដួលតែប៉ុណ្ណោះ

🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់ )Donde viven las historias. Descúbrelo ahora