តាំងពីដែលជុងហ្គុកបានឃើញស្នាមឈាមនៅក្នុងខុនដូនោះមក គេព្យាយាមស្វែងរកដំណឹងរបស់ថេយ៉ុងគ្រប់ទីកន្លែង ប៉ុន្តែមិនបានជួបសូម្បីតែស្រមោលហាក់ដូចជាជារាងតូចមិនមានវត្តមាននៅក្នុងពិភពលោកនេះយ៉ាងអញ្ចឹង។
ជុងហ្គុកអង្គុយអង្គុយនៅលើស្មៅក្បែរមាត់ទន្លេ កែវភ្នែកសម្លឹងមើលទៅផ្ទៃជាមួយទឹកមុខសោកសៅអវត្តមានរបស់ថេយ៉ុង ធ្វើអោយជីវិតរបស់គេប្រែជាអាប់អួគ្មានពន្លឺ ធ្លាប់តែជាមនុស្សមិនដែលចេះខ្វល់អ្វីគិតតែរឿងសប្បាយមិនយល់ពីអារម្មណ៍របស់អ្នកដទៃ ប៉ុន្តែពេលនេះវាបានផ្លាស់ប្ដូរទាំងស្រុង។
សម្លេងទូរស័ព្ទបន្លឺឡើងកាត់ផ្ដាច់អារម្មណ៍អណ្ដែតអណ្ដូងរបស់ជុងហ្គុក នាយសង្ហាយកវាមើលក៏ឃើញថាវាលេខរបស់ហេស៊ូ ទើបប្រញាប់ចុចទទួល
< មានការអីមែនទេ? ហេស៊ូ>
[ ជុងហ្គុក! ខ្ញុំរកឃើញតំរុយខ្លះៗពីថេយ៉ុងហើយ ]
ការឆ្លើយតបរបស់ហេស៊ូធ្វើអោយជុងហ្គុករំភើបចិត្តជាខ្លាំង ស្នាមញញឹមនៃក្តីសង្ឃឹមបង្ហាញនៅលើបបូរមាត់ក្រាស់មានមន្តស្នេហ៍។
< ពិតមែនឬ?? >
[ បាទ! ចាំខ្ញុំផ្ញើអាសយដ្ឋានរបស់គេអោយទៅបង ]
< អរគុណច្រើនហើយហេស៊ូ >
មុននឹងចុចផ្ដាច់ខ្សែទូរស័ព្ទនាយក៏មិនភ្លេចពោលពាក្យអរគុណទៅកាន់រាងតូចដែរ មួយរយៈពេលមកនេះហេស៊ូនឹងដូហាតែងតែជួយស្វែងរករាងតូចថេយ៉ុង គេពិតជាសរសើរនៅទឹកចិត្តរបស់ពួកគេទាំង២ណាស់ គេធ្វើដល់ថ្នាក់នេះហើយប៉ុន្តែពួកគេនៅតែមិនមានចិត្តគុំគួន។
ក្រោយពីចែកផ្លូវគ្នាជាមួយជុងហ្គុក ហេស៊ូក៏ត្រឡប់មកទាក់ទងគ្នាជាមួយដូហា នេះហើយជាស្នេហាពិតទោះមានជាឧបសគ្គច្រើនយ៉ាងណា ក៏គង់តែត្រឡប់មកជួបគ្នាវិញដដែល។
_________
បន្ទាប់ពីធ្វើដំណើររយៈពេលជាច្រើនម៉ោងជុងហ្គុកមកបានមកដល់ស្រុកកំណើតរបស់ថេយ៉ុងដែលស្ថិតនៅតំបន់ជនបទដាច់ស្រយាល នាយសង្ហាទាញទ្វារបើកមុននឹងនាំរាងកាយមកឈរពីមុនផ្ទះឈើមួយខ្នងដែលមានសភាពតូចល្មមមួយ។
YOU ARE READING
🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់ )
Fanfictionដោយសារខ្ញុំបានដឹងអាថ៌កំបាំងរបស់សិស្សច្បង ទើបធ្វើអោយជីវិតរបស់ខ្ញុំត្រូវធ្លាក់នរក ចន ជុងហ្គុក top / គីម ថេយ៉ុង btt