ភាគ៨: ឈាម? អ្នកណាមានរបួស?

3.7K 225 11
                                    

ថេយ៉ុងនៅតែបន្តក្អកឥតឈប់ឯឈាមគិតតែហូរចេញពីបបូរមាត់របស់គេច្រើនទៅៗ ដង្ហើមក៏ផ្ដើមដង្ហក់ពិបាកដក ថេយ៉ុងលើកដៃជូតឈាមចេញថ្នមៗប៉ុន្តែទោះជាខំយ៉ាងណាវានៅតែបន្តហូរចុះមកដដែល ទើបគេបណ្ដោយអោយវាហូរតាមចិត្តចង់។

< ម៉ាក់....កូនហត់ណាស់...សូមអោយកូនទៅរស់នៅជាមួយម៉ាក់ផងណា...ខេះ..ខេះ.... >

គេចាញ់ហើយ គេហត់ គេចង់សម្រាក ត្របកភ្នែកតូចបិតចុះយឺតៗ មុននឹងដង្ហើមចុងក្រោយរលត់ទៅលែងទទួលដឹងលឺអ្វី បេះដូងដែលប្រេះស្រាំឈឺអស់រយៈពេលជាយូរមកហើយពេលនេះក៏ឈប់លោតលែងមានចលនាអ្វី....ឯងលែងឈឺចាប់ទៀតហើយ ឯងបានសម្រាកហើយ🙂 ។

រស់នៅម្នាក់ឯងពេលស្លាប់ទៅក៏មានតែម្នាក់ឯង🙂។

______

បន្ទាប់ពីចេញមកជុងហ្គុកមិនបានចាកចេញពីបរិវេណអគារខុនដូនោះភ្លាមៗទេ ប៉ុន្តែនាយចូលមកអង្គុយសម្ងំក្នុងឡានដើម្បីរំងាប់អារម្មណ៍ នាយសង្ហាលើកដៃមកខ្ទប់ទ្រូងខាងឆ្វេងរបស់ខ្លួនឯងទាំងមិនយល់ បេះដូងរបស់គេលោតញាប់ហាក់ឈឺឆេបៗដូចមាននរណាម្នាក់មកច្របាច់លេង ហេតុអីក៏គេអារម្មណ៍ដូចជាបាត់បង់អ្វីម្យ៉ាងដែលសំខាន់បំផុតនៅក្នុងជីវិតរបស់គេ ក្រែងមនុស្សដែលគេស្រលាញ់គឺជាហេស៊ូមិនអញ្ចឹង? មិចក៏គេគ្មានអារម្មណ៍ថាសប្បាយចិត្ត វាបែរសោកសៅរកថាមិនត្រូវ។

< ឯងធ្វើត្រូវហើយជុងហ្គុក វាល្មមដល់ពេលដែលត្រូវដោះលែងហើយ >

កន្លងមកគេសាងបាបជាមួយថេយ៉ុងគ្រប់គ្រាន់ហើយ គេដឹងថាត្រឹមពាក្យសុំទោសមួយម៉ាត់វាមិនអាចលុបលាងកំហុសដ៏ច្រើនលើសលប់របស់គេបានទៅ?។

_________

ពី១ថ្ងៃទៅ១ថ្ងៃរហូតក្លាយជាខែ ការរស់នៅជាមួយហេស៊ូវាហាក់ដូចជាមិនរីករាយមិនមានក្តីសុខដូចដែលគេរំពឹងទុកទាល់តែសោះ មិនមែនហេស៊ូមិនល្អនោះទេ ប៉ុន្តែជាគេខ្លួនឯងដែលមានចិត្តមិនស្ងប់

សួនកម្សាន្ត......

< រៀបការជាមួយបងណាហេស៊ូ >

នាយសង្ហាជុងហ្គុកលុតជង្គង់ចុះចំពោះមុខហេស៊ូព្រមជាមួយស្នាមញញឹមស្រស់ ក្នុងដៃមានកាន់នូវប្រអប់ពណ៌ក្រហមក្នុងនោះមានចិញ្ចៀនពេជ្រដែលមានពន្លឺភ្លឺចិញ្ចែងចិញ្ចាច កាយវិការទន់ភ្លន់សែនផ្អែមល្ហែមរបស់ជុងហ្គុក ធ្វើអោយមនុស្សម្នានៅទីនោះលាន់មាត់ហ៊ូ! នឹកច្រណែននឹងរាងតូចគ្រប់គ្នា។

🔞អាថ៌កំបាំងសិស្សច្បង🔞 ( ចប់ )Where stories live. Discover now