ភាគទីប្រាំបី : អូនបានមកដល់ហើយ

260 48 5
                                    

ពេលពិនិត្យមើលច្បាស់ហើយ ប្រាកដជាក់លាក់ថា បៀវ មិនបានភ្ញាក់ដឹងខ្លួនមកឆ្លើយតបសម្ដីដូចដែលគិត Vampire សង្ហាធូរទ្រូងខ្សាក។ អ្វីដែលគេខ្លាចនោះគឺប្រសិនបើ បៀវ ភ្ញាក់មកទាន់ហើយនាយចាប់បានការពិតដែលគេមិនមែនជាមនុស្ស គេក៏នឹងបាត់បង់ឱកាសនៅក្បែមើលថែនាយបន្តទៀតដូចគ្នា ព្រោះមិនមានមនុស្សធម្មតាណាម្នាក់ដែលអាចហោះលោតឡើងលើដំបូលអគារខ្ពស់ៗជាច្រើនថែមទាំងចូលមកដល់ក្នុងបន្ទប់អ្នកជំងឺជាន់ទីដប់បីនេះតាមប្រលោះបង្អួចបើកចំហចោលនោះទេ។
"បងសង្ឃឹមថាអូនអាចចងចាំរឿងអតិតជាតិឆាប់ៗ កៅសិបបីឆ្នាំមុនបងបានបួងសួងឲ្យអូនត្រឡប់មករកបងវិញក្នុងថ្ងៃណាមួយបើសិនជាពួកយើងជាគូព្រេងនឹងគ្នាពិតមែន ហើយពេលនេះអូនក៏បានមកដល់ ទេវតាប្រាកដជាមិនដាច់ចិត្តឈរមើលពួកយើងនៅបែបនេះទេ" ខ្សឹបៗក៏ឈឺ គេពិតជាចង់ឲ្យ បៀវ ទទួលបានការចងចាំពីអតិតជាតិឆាប់ៗ ដើម្បីបន្តស្នេហាគេសាជាថ្មី។

...នៅផ្នែកម្ខាងទៀត...

ចិញ្ចើមក្រាសកោងជ្រួញចូលគ្នា បាតដៃធំទាំងគូចាប់ខ្ញាំក្រញៅកំរាលពូកជាប់ណែនស្ទើរដាច់រហែក នៅមានញើសប៉ុនៗគ្រាប់ពោតរាយប៉ាយលើថ្ងាសលាយឡំជាមួយដំណក់ទឹកភ្នែកប្រដេញគ្នាស្រក់បន្តបន្ទាប់ទៀតផង។
"បងនឹងស្លាប់ទៅជាមួយអូន បងសូមផ្សងចួបអូនគ្រប់ៗជាតិណា ហឺៗ" រូបភាពដែលបុរស់ម្នាក់អង្គុយយំសោកបោកខ្លួនក្បែផ្នូរសពនណាម្នាក់កំពុងបង្ហាញច្បាស់ៗឲ្យឃើញក្នុងសុបិន។
"ល លោក!" វ៉ុនយ៉ុង ព្យាយាមដើរទៅនិយាយចរចាជាមួយអ្នកដែលបម្រុងយកផ្លៃដាវសរស្ញាចមុតស្រួចចាក់ទម្លុះបេះដូងខ្លួនឯងបញ្ចប់ជីវិតនោះប៉ុន្តែគេហាក់មិនបានមើលឃើញឬចាប់អារម្មណ៍វត្តមាន វ៉ុនយ៉ុង ឡើយនាយគ្រាន់តែចង់ឲ្យគេគិតសាឡើងវិញជាមុនសិន ទាំងមិនបានដឹងទេថាអ្វីដែលបានឃើញនេះជារូបភាពពីអតិតជាតិរបស់ខ្លួនឯងផ្ទាល់។
ពេលដែលបុរស់ម្នាក់នោះយកដាវចាក់ចូលក្នុងបេះដូងបញ្ចប់ជីវិតតាមបំណងរួចហើយ វ៉ុនយ៉ុង ក៏កើតមានអារម្មណ៍ឈឺចាប់ដូចជាគេបានធ្វើវាដោយផ្ទាល់ នាយស្រែកឡើងដោយភាពស្លន់ស្លោរហូតភ្ញាក់ដឹងខ្លួនចេញពីសុបិនភ្លាមៗ។
"ទ ទៀតហើយ!" ទោះជាភ្ញាក់ហើយក៏ដោយ គេនៅតែមានអារម្មណ៍ថាឈឺចុងពឺតត្រង់បេះដូងមិនឈប់ ដែលវាមិនមែនជាលើកទីមួយនោះទេ គេដល់ថ្នាក់គិតថាខ្លួនឯងមានបញ្ហាផ្លូវចិត្តទៀតផងបានជាសុបិនចម្លែកៗបែបនេះ។
វ៉ុនយ៉ុង អង្គុយដង្ហក់មួយសន្ទុះ រួចងើបឡើងទៅបើកទូទឹកកកក្នុងបន្ទប់សណ្ឋាគាយកទឹកមួយដបញុាំទាល់តែអស់ដើម្បីសម្រួលអារម្មណ៍តក់ស្លុត។

រាប់ឆ្នាំចាំស្នេហ៍ Where stories live. Discover now