ភាគទីដប់ : អៀន

253 55 4
                                    

បបូមាត់តូចស្ដើងញ័ររដាក់ហាពោលអ្វីមិនចេញទាំងអស់ពេលត្រចៀកស្ដាប់ឮប្រយោគមួយឃ្លាចាក់ដោតបេះដូងអម្បាញ់មិញក៏មិនដឹងថាត្រូវឆ្លើយតបបែបណាព្រោះគេនិយាយជាការពិត។
"បងចាំអូនត្រង់នេះអស់រយៈពេលកៅសិបបីឆ្នាំ រងចាំទាំងបៀបទុក្ខឈឺចាប់ជាមួយវិប្បដិសារីដែលបានធ្វើជាមួយអូនបងត្រូវគេងយំនឹកអូនស្ទើររាល់យប់ ទឹកភ្នែកមនុស្សប្រុសវាមិនងាយស្រក់ទេ តែវាបានស្រក់ដើម្បីអូនរហូតមក ខួបអាពាហ៍ពិពាហ៍ពួកយើងបងធ្វើវាតែម្នាក់ឯងកៅសិបបីដងហើយតើអូនដឹងទេ? ហឹក ផ្ដល់ឱកាសឲ្យបងលុបលាងកំហុសអចេទនាអស់នោះផងណា អ៊ែល បងស្រលាញ់អូន" បៃប៊ល រៀបរាប់បន្ថែមទៀតនាយព្យាយាមរំកិលជំហានជើងខិតទៅរក បៀវ ជារឿយៗស្របពេលក្មេងល្អិតឈរយំមួយកន្លែងភ្លឹកភ្លេចខ្លួន។
"ហឹកៗ ឈប់និយាយទៅ"
"អ៊ែលហ្វា..."
"ខ្ញុំឈ្មោះ បៀវ មិនមែន អ៊ែលហ្វា របស់លោកទេបិទមាត់ភ្លាមទៅមនុស្សកុហក ហឺៗ" នាយស្រែកយំឡើងខ្លាំងៗ នៅមានឆ្លៀតតមាត់ជាមួយបិសាចសង្ហាទៀតផង។ បៃប៊ល អស់សំណើចជាមួយចរឹករាងតូចទាំងទឹកភ្នែក ព្រោះថា អ៊ែលហ្វា ថ្មីនេះកាចឆ្នាសជាង អ៊ែលហ្វា កាលពីកៅសិបបីឆ្នាំមុនឆ្ងាយណាស់។
"អត់ទោសឲ្យបងផងប្រពន្ធសម្លាញ់" ពេលទៅជិត បៀវ បានសម្រេចហើយនាយកំលោះមិនបង្អង់ពេលវេលាយូរបណ្ដោយឲ្យកូនកណ្ដុរឆ្នាសឆ្នើមរត់គេចចេញទៅណាបាន រហ័សចាប់ទាញកាយតូចតែមួយចូលមកក្នុងរង្វង់ដៃឱបរឹតផ្អឹបនឹងដើមទ្រូងកក់ក្ដៅបំបាតចិត្តនឹក។
"ហឹកៗ" នាយសំងំយំខ្សឹបខ្សួលអណ្ដឺតអណ្ដកគួរឲ្យអាណិត ព្រមផ្នែកក្បាលទៅលើដើមទ្រូងអតិតស្វាមីថ្នមៗ គេម្នាក់នេះហើយដែលនាយតែងតែសុបិនឃើញរាល់យប់ ហើយនឹកដល់រហូតនោះមកពិតទេ?
"ពួកយើងចាប់ផ្ដើមទំព័រជីវិតថ្មីបំភ្លេចរឿងគ្រប់យ៉ាងចោលបានទេ បងសន្យាដោយជីវិតមិនធ្វើឲ្យអូនខកចិត្តជាលើកទីពីរទេ"
"ខំទៅចាប់កំណើតដល់កូរ៉េហើយនៅមកជួបមនុស្សបោកប្រាសដូចជាលោកទាល់តែបានដដែល ហឹកៗ"
"បៀវ..."
"ខ្ញុំផ្សងមិនឲ្យជួបហេតុអីនៅតែជួប? ហឺៗ"
"ពួកយើងជាគូព្រេងនឹងគ្នានោះអី"
"យកពាក្យសន្យាមិនពិតទាំងអស់នោះទៅវិញទៅ ហឺៗ" ថាហើយនាយព្យាយាមរុញច្រានដើមទ្រូងរឹងមាំចេញពីខ្លួនមួយទំហឹង តែក៏ត្រូវគេចាប់កដៃតូចៗទាំងគូជាប់ដោយប្រើបាតដៃធំក្រាសម្ខាងប៉ុណ្ណោះនៅទាញយករាងស្ដើងមកឱបក្រសោបម្ដងទៀតបង្ការការប្រតាយឬទះតប់មុខសង្ហាៗជាដើម។
"លែងភ្លាម បៃប៊ល!"
"មិនលែង!"
"ចង់ឲ្យប៉ូលិសចាប់ហ្អេស? ខ្ញុំនឹងប្ដឹងពីបទបំពានរាងកាយអ្នកដទៃនៅទីសាធារណៈ"
"មានច្បាប់ហាមមិនឲ្យប្ដីប៉ះពាល់ប្រពន្ធខ្លួនឯងដែរហ៌?"
"បៃប៊ល!" បៀវ គាំងរីងស្ងួតទឹកភ្នែកយំបន្តទៀតលែងចេញប្ដូរមកជាខឹងមួម៉ៅនិយាយជាមួយបិសាចក្បាលរឹងនិយាយមិនចូលគ្នា គេនៅឌឺដងតមាត់មិនបាត់មួយម៉ាត់ណាឡើយ។ 
"បើលោកមិនលែងដៃទេ ខ្ញុំនឹងខាំអណ្ដាតឲ្យស្លាប់ពេលនេះ ស្លាប់ចំពោះមុខលោកដូចដែលធ្លាប់បានធ្វើ..." ពេលអតិតភរិយាយកចំណុចខ្សោយមកគំរាម Vampire កំលោះស្លុតអស់ស្មារតីដល់ថ្នាក់សម្រក់ទឹកភ្នែកពណ៌ក្រហមស្រស់ចេញមកមិនដឹងខ្លួន ព្រោះទាំងអស់នេះជាអ្វីដែលគេភ័យខ្លាចបំផុតហើយ មិនចង់ឲ្យម្ចាស់បេះដូងឃ្លាតចេញពីទ្រូងលើកទីពីរទេ។
"អឹម" ប្ដូរពីការចាប់ឱបរឹតមកជាថើបគ្រប់គ្រងបបូមាត់ស្ដើងបំបិទសំឡេងគំរាមទាំងអម្បាលម៉ានជិតឈឹង។ បៀវ បើកភ្នែកក្រឡោតសម្លឹងមើលមុខសង្ហាៗរបស់គេខណៈអ្នកម្ខាងទៀតមិនបានគិតអ្វីច្រើនក្រៅពីបឺតជញ្ជក់យកជាតិផ្អែមចេញពីបបូមាត់អតិតភរិយាបែបឈ្លក់វង្វេងបំផុត។
ផាច់!
បៀវ ព្យាយាមប្រមូលកម្លាំងក្នុងខ្លួនទាំងអស់ចេញមក ដើម្បីតតាំង បាតដៃតូចៗទាំងគូលើកឡើងទប់និងរុញច្រានដើមទ្រូងអ្នកកំលោះមួយទំហឹងរហូតនាយអាចយករួចខ្លួនគេចចេញពីការថើបរបស់គេបាន នៅឆ្លៀតទះកំភ្លៀងប្រដៅបិសាចសង្ហាមួយដៃថែមទៀត បណ្ដាលឲ្យស្នាមម្រាមដៃតូចស្រឡូនបោះត្រាក្រហមឆ្អិនឆ្អៅលើថ្ពាលរបស់គេ។
"បៀវ ឈប់ភ្លាម!" មិនបានផ្ដល់ឱកាសឲ្យគេចាប់ក្រញិចបានម្ដងទៀត បន្ទាប់ពីយករួចខ្លួនហើយនាយក៏រត់គេចភ្លាមៗតាមដែលអាចធ្វើទៅបាន មិនសូម្បីងាកក្រោយទោះជាគេព្យាយាមស្រែកហៅឈ្មោះសង្កត់សំឡេងធ្ងន់បែបណាក៏ដោយ។
...
"យើងទៅបន្ទប់មុនហើយ គឺ...គឺយើងអត់ស្រួលខ្លួន" ពេលរត់មកដល់តុរបស់ វ៉ុនយ៉ុង និង ខូតឌី មិនឲ្យអ្នកទាំងពីរចោទសំណួរបានមុន នាយរហ័សបកស្រាយចម្លើយមិនពិតចេញមក ដង្ហើមដកមិនដល់គ្នាទឹកមុខភ័យស្លន់ស្លោងាកឆ្វេងស្ដាំក្រែងបិសាចឆ្លៀតឱកាសរត់តាមមកទាន់។
"កើតអីធ្ងន់ធ្ងអត់សិស្សច្បង ខ្ញុំទៅជាមួយទេ?" ខូតឌី សួរបញ្ជាក់ព្រោះតាមដែលមើលទៅសភាពរបស់ បៀវ ដូចជាធ្ងន់ធ្ងរខ្លាំងណាស់។
"អ អត់អីទេ!" ថាហើយនាយរត់ចេញពីកន្លែងនោះបាត់ស្រមោលព្រោះតែបានក្រឡេកឃើញ បៃប៊ល កំពុងបោះជំហានជើងញាប់ស្អេកខិតមកកាន់តែជិតដល់។

To be continued

Cmt down for next episode 💜

រាប់ឆ្នាំចាំស្នេហ៍ Donde viven las historias. Descúbrelo ahora