ភាគទីម្ភៃមួយ : ប្រច័ណ្ឌ

223 60 11
                                    

ឃើញគេអះអាងដោយភាពជឿជាក់ បៀវ ក៏អាចមានអារម្មណ៍ធូរស្រាលក្នុងចិត្តខ្លះដែរ។
"ខិខិ មើលបន្ទប់យើងចុះ ដូចជារាយប៉ាយដល់ហើយ" រាងតូចច្រឡឹងបម្រាសខ្លួនឃ្លាតចេញពីរង្វង់ដៃស្វាមីយឺតៗ ពោលសើចតិចៗបែបមនុស្សរអៀសខ្លួនជាមួយទង្វើរភ្លេចគិតវែងឆ្ងាយ បោកប្រាសរបស់របខ្ចាត់ខ្ចាយអស់ពេញបន្ទប់អម្បាញ់មិញ។
"ជាស្នាដៃអ្នកណា?"
"ប្រពន្ធបងហ្នឹងហើយ"
"អ៎ៗ" គេធ្វើជាងក់ក្បាលស្របតាមចម្លើយទាំងមិនភ្លេចលួចអស់សំណើចក្រោយខ្នងមាឌល្អិតឆ្នាស់ឆ្នើមរកលេខដាក់គ្មាន។
"ចាំអូនសម្អាត" បៀវ ស្ទុះងើបចេញពីសាឡុងបំណងចង់បោសជូតសម្អាតបន្ទប់ឡើងវិញបន្ទាប់ពីត្រូវនាយធ្វើឲ្យខូចទ្រុងទ្រាយអស់។
"ឲ្យមេកាចាត់ចែងទៅ មានមើលពោះខ្លួនឯងថាប៉ុនណាហើយទេ?" បៃប៊ល ឆក់ទាញដើមដៃស្រឡូនយកម្ចាស់រាងកាយឲ្យមកអង្គុយលើភ្លៅ។
"តែ..."
"បងមិនអាក្រក់ដល់ថ្នាក់ប្រើប្រពន្ធកំពុងមានផ្ទៃពោះជិតគ្រប់ខែឲ្យធ្វើការនោះទេ" និយាយម៉ាត់ៗសង្កត់សំឡេងធ្ងន់ ទើបរាងស្ដើងព្រមស្ដាប់តាម។
"ចាំបងទៅតាមមេការមកសិន" គេចាប់លើកកាយតូចតែមួយដាក់ឲ្យអង្គុយផ្ទាល់ពូកសាឡុង ហើយក៏ដើរទៅតាមហៅមេការមកបោសសម្អាតរបស់របរាយប៉ាយពេញបន្ទប់ស្នាដៃ បៀវ មុននេះ។ បៀវ បានត្រឹមតែអង្គុយស្ងៀមស្ងាត់បើកភ្នែកម៉ក់ៗរអៀសខ្លួនមួយកន្លែង ចង់ចូលទៅជួយមេការដើម្បីសម្អាតបន្ទប់ជាមួយគាត់ក៏មិនអាចក៏ព្រោះ បៃប៊ល បានហាមដាច់ខាតទៅហើយ។ 
"ខ្ញុំសូមទោស ដោយសាតែខ្ញុំលោកពិបាកហើយ" បៀវ និយាយទៅកាន់មេការ បន្ទាប់ពេលគាត់រៀបចំអ្វីៗគ្រប់យ៉ាងរួចរាល់មានរបៀបបំផុត។
"ជាតួនាទីរបស់ខ្ញុំទេ" មេការឱនគំនាប់ ញញឹមស្រស់តប ចង់បញ្ជាក់ថាគាត់គ្មានបញ្ហាទេដែលគ្រាន់តែធ្វើការបន្តិចបន្តួចនេះ។ សន្ទនាចប់ហើយលោកក៏ឈ្ងោកមុខឈ្ងោកមាត់គួរសមជាមួយ បៀវ រួចដើរចេញទៅបំពេញតួនាទីផ្សេងៗទៀតតាមទម្លាប់។
ពេលមេការចេញទៅផុត បៃប៊ល ក៏មកដល់ម្ដងទៀត នាយកំលោះធ្លោយស្នាមញញឹមអស់សំណើចព្រោះដឹងថាមានអ្នកខ្លះអង្គុយមិនសុខគេងមិនលក់ដោយសាអៀនខ្មាសទង្វើរខ្លួនឯង។ នាយបោះជំហានជើងរឿយៗខិតជិតភរិយាកំហូច។
"មេការចាស់ហើយ ហេតុអីបងនៅតែប្រើគាត់ឲ្យធ្វើការទៀត?" បៀវ ចងចិញ្ចើមសួរ។
"បើមិនចង់ឲ្យបងប្រើគាត់ អូនក៏គួរតែឈប់បោកប្រាស់របស់របដូចអម្បាញ់មិញទៀតទៅ ធ្វើខ្លួនជាក្មេងល្អ" បៃប៊ល នឹកឃើញយករឿងនេះមកសង្កត់ធ្ងន់ធ្វើជាលេសកុំឲ្យ បៀវ បង្ករឿងទៀត។
"..." បៀវ មិនមាត់ក អង្គុយស្ងៀមស្ងាត់គិតពិចារណាកំហុសទាំងមិនបានដឹងទេអ្នកនៅក្បែកំពុងគេងគយគន់ឃ្លាំមើលគ្រប់សកម្មភាពរបស់នាយទាំងអស់។
(អូនស្អាតគ្រប់ពេល មិនថាពេលសប្បាយចិត្តឬកើតទុក្ខ) អ្នកកំលោះគិតក្នុងចិត្តយ៉ាងមានមោទនភាពបំផុត ព្រោះគេជាមនុស្សមានសំណាងតែម្នាក់គត់ដែលអាចធ្វើជាម្ចាស់កម្មសិទ្ធ ជាគូព្រេងនឹង បៀវ បានគ្រប់ៗជាតិ។

រាប់ឆ្នាំចាំស្នេហ៍ Where stories live. Discover now