ភាគទីដប់បួន : ជីវិតថ្មីបានចាប់កំណើត

287 50 15
                                    


...ព្រឹកបន្ទាប់...

ត្របកភ្នែកក្រាសបើកកម្រើកឡើងយឺតៗទទួលយកថ្ងៃថ្មីប៉ុន្តែរឿងកាលពីយប់នៅដិតដាមជាប់ខួរក្បាលមិនរលុបទៅណាឆ្ងាយ។ ពេលគិតដល់ហើយក៏ធ្លោយស្នាមញញឹមពោពេញដោយក្ដីសុខពេញទីចេញមក។
ប្រុសកំលោះងាកបែរខ្លួនរកម្ចាស់កាយស្រឡូនបំណងចង់ឱបថើបស្រង់ក្លិនក្រអូបនាពេលព្រឹកព្រលឹម។
"ប បៀវ បៀវ!" បិសាចកំលោះស្ទុះឡើងអង្គុយស្រែកហៅឈ្មោះរាងតូចភ្លាត់សំឡេងរំពងខ្ទរបន្ទប់ពេលមិនឃើញរាងល្អិតនៅជិតទាំងដែលយប់មិញទើបតែនែបនិត្យកាយស្អិតរមួតជាមួយគ្នារួច។
"បៀវ! អូនទៅណាហើយ បៀវ ហា៎" បៃប៊ល ទាញយកអាវឃ្លុំពណ៌សរលើតុក្បែសាឡុងមកពាក់។ នាយឆ្លេឆ្លាដូចមាន់រកពង ក៏មិនខុសគ្នាប៉ុន្មានព្រោះគេដើរករាងតូចពេញបន្ទប់ ចិត្តគំនិតគិតដល់រឿងអវិជ្ជមានមួយចំនួនរួចបេះដូងចាប់ផ្ដើមឈឺចុងពើតៗ។
"អូនដាច់ចិត្តចេញចោលពីបងម្ដងទៀតហើយឬ?..." រកអស់ចិត្តហើយនៅតែមិនឃើញសូម្បីស្រមោល បៃប៊ល ថយមកទំលាក់ខ្លួនអង្គុយសោកសៅលើសាឡុងប្រណិត វិញ ភ្លាមៗស្រាប់តែទូរស័ព្ទបន្លឺសំឡេងនិងលោតប្រអប់សាមួយចេញមក ឃើញហើយម្នីម្នាទាញទូរស័ព្ទមកចុចបើកអាន។
(អរុណសួស្ដី! អូនមក Apartment វិញហើយព្រោះយប់មិញលួចចេញមកមិនមានអ្នកណាដឹងឡើយ អូនមិនចង់ឆ្លើយសំណួររាប់មិនអស់របស់ បាខូត និង វ៉ុនយ៉ុង នោះទេ។ ចាំអូនទាក់ទងទៅបងពេលក្រោយណា)
ពេលចូលអានសា បៀវ ចប់ធូរទ្រូងខ្សាកតែម្ដង។ អត់មិនអស់សំណើចមិននឹងខ្លួនមិនបាន មុននេះខំគិតវែងឆ្ងាយក្រែងថា បៀវ លួចរត់ចាកចេញព្រោះទទួលយកគេជាស្វាមីម្ដងទៀតដែលជាបិសាចជញ្ជាក់មិនបាន។

ពេលមកដល់ បៀវ ឡើងគ្រែធ្វើពត់ជាគេងធម្មតាដូចមិនមានរឿងអ្វីកើតឡើងអ៊ីចឹង តែនាយមិនបានដឹងទេថាគ្រប់សកម្មភាពទាំងអស់ វ៉ុនយ៉ុង តាមដឹងគ្រប់យ៉ាងក៏ព្រោះពេលដែល បៀវ លបលួចចេញទៅកាលពីយប់ គេមិនបានគេងលក់ដូច បៀវ គិតនោះទេ។ អ្នកកំលោះកើតចិត្តអន្ទះសាគេងមិនលក់ពិចារណាពីទំនាក់ទំនង បៀវ ជាមួយកំលោះបារាំងហៃសូម្នាក់នោះ ចិត្តខឹងប្រច័ណ្ឌកើតឡើងមួយរំពេចពេលដឹងច្បាស់ថា បៀវ នៅជាមួយអភិជនបារាំងវ័យក្មេងថែមទាំងរូបសង្ហាពេញរាត្រី។

រាប់ឆ្នាំចាំស្នេហ៍ Where stories live. Discover now