ភាគ 1
ថាវាតំណើបមិនត្រូវ តែលោកម៉ាហ្វៀ យើងនេះ ល្ងង់ រកលេខដាក់គ្មានហើយ សូម្បី តួ Btt យើងនេះជាលេខា ខំ ដាក់ ស្នេហ៍រាប់ ខែ តែគេបែរជាថា .....
« នេះ លេខា ស៊ាវ អស់ អាវ ពាក់ មែនទេបាន ជាពាក់តែអាវដាច់លេវមករាល់ថ្ងៃ ?»
វ៉ាងអុីបូ ..ហ្ហើយ ម៉ាហ្វៀ តោកំណាចរបស់ អាសុី តែសំរាប់ លេខា គេវិញក្រវីក្បាលហួសចិត្តនិងសព្វនាមនេះណាស់
អាយុ 32 ឆ្នាំ ជាកំលោះចាស់ តែមុខក្មេង ..មិនទាន់មានភរិយាទេ ព្រោះនៅលីវ ( ហាក់ តែនៅលីវអត់ ពន្ធនិងហើយ ! អាមិចទេស ) ជាបុរសសម្បូរមន្តស្នេហ៍ក្នុងយុវវ័យភាព តែអ្នកណាក៍និយាយថាគេជាម៉ាហ្វៀ ឡឺកឺ ដែលមិនធ្លាប់ រវល់និងស្រីណាទោះជាពួកនាងអោយដៃគេ ក៍ដោយ ..
« ហូយ.. ជាម៉ូតអាវខ្ញុំទេ លោកប្រធាន !» ស៊ាវចាន់ កំឡោះតូចវ័យ 24 ឆ្នាំជាលេខាកំពូលកូររបស់ ម៉ាហ្វៀយើងនិង ហើយជាពិសេសគឺ ...
« តែថាលោកប្រធានមើលខ្ញុំនេះ បំណងគិតអីមែន ?» ស៊ាវចាន់ ចង្អុលមុខរបស់ អ្នកមានកំពស់ ខ្ពស់ជាង ទាំងការពិតគេដឹងចម្លើយហើយថា.. គេមិនចាប់អារម្មណ៍ទេ
ព្រូស ..
« អូយ ឈឺ លោកប្រធាន !» នយតូចយកដៃ អង្អែល ថ្ងាសដែលត្រូវអុីបូ វាយនិងឯកសារ
« ឈប់ លេង.. ហើយយកវាទៅកែឡើងវិញ .. សរសេរខុសច្រើនណាស់ ត្រូវអោយហើយ រសៀលនេះ .. !» អុីបូ ថា ហើតក៍ដើរទៅបន្ទប់ធ្វើការវិញទុកអោយស៊ាវចាន់ នៅ មើលតាមក្រោយទាំងខឹងតែម្តង ..
« ហឹស .. អាលោកប្រធានមុខងាប់ .. ប្រើៗ មិនគិតថាម៉ោងបាយទឹកគេទេហី !» ស៊ាវចាន់ រអ៊ូ ហើយយកឯកសារទៅទុកលើតុ បន្ទាប់ក៍ទៅ កង់ទីនអាហារបាត់
កង់ទីន ..
« ស៊ាវចាន់ នៅឯនេះ !» តុវែងដែលមានមនុស្សច្រើនកំពុងញុាំអាហារ រាងតូចលេចឡើងធ្វើអោយគ្រប់គ្នា មើលមក
« មិចក៍ធ្វើមុខបែបនេះ ? ឬ ត្រូវមាត់ លោកប្រធានទៀតហើយ ?» មិត្តម្នាក់ និយាយ
« និងហើយ.. មនុស្សអី មុខងាប់ គ្មានរីកសោះ !» ស៊ាវចាន់
« យើងថា ឯងឈប់លេងហ្គេមនិងទៅ .. បើមិនចឹងឯងនិងចាញ់ហើយ !» រីណា
« មិន... យើងមិនព្រមចាញ់ នាង មាត់ ក្រហមនិងទេ !» ស៊ាវចាន់ ថាហើយក៍សម្លក់ទៅតុ ស្រីស្អាតមួយក្រុម ដែល ជាអ្នកភ្នាល់គ្នាជាមួយគេ រឿង គឺ បែបនេះ ...
1 ខែ មុន
« អាមុខញី .. អាប្រុសខ្ទើយ !» បន្ទាប់ពីដឹងថា ស៊ាវចាន់ មានសង្សារជាប្រុសដូចគ្នា តែពួកគេក៍បែកគ្នា ព្រោះច្បាប់ ក្រុមហ៊ុន ទើបរឿងរ៉វ ក្លាយជាពាក្យ បង្អាប់មើលងាយដល់ នាយតូច
« បើយើងស្រលាញ់ ប្រុស វា ទើសក្បាលនាងមែនទេ ? នាងមុខស្វា !» ស៊ាវចាន់
« អាយ៎ ឯងថា អ្នកណាស្វា !» លីឡា ស្រែកពេញ កងើ ទីនអាហារ ធ្វើអោយគេ មើលគ្រប់គ្នា
« យើងថាអោយខ្យល់អាកាស បើ នាងរើស ក៍យកទៅ នាងស្វា !» ស៊ាវចាន់ អោបដៃពេបមាត់ ថាអោយ ..
« ហឹស .. ល្អ ចឹង ហ៊ាន ភ្នាល់គ្នាជាមួយយើងទេ បើឯងខ្លាំង !» លីឡា
« ភ្នាល់ស្អី ?» ស៊ាវចាន់ ជ្រួញចិញ្ចើម
« ឬ មួយខ្លាច ?» លីឡា
« អ្នកណាថា ? និយាយមក !» ស៊ាវចាន់
« ភ្នាល់គ្នា រយះពេល 1 ខែ បើអ្នកណា ញ៉េ លោកប្រធានបានអ្នកនោះឈ្នះ ហើយម្នាក់ទៀតក៍ត្រូវលាឈប់ !» លីឡា ថាហើយ ក៍ដើរមកជិតនាយតូច ដែលព្រិចភ្នែកញាប់ ស្អេក
« ក៍បាន .. យើងនិងធ្វើអោយនាងឃើញ !» ទោះជា មិនប្រាកដចិត្តតែ ស៊ាវចាន់ មិនព្រមបាក់មុខនោះទេ ..ទើប រាងតូច ផ្លាស់ ប្តូរការស្លៀកពាក់ និង ការនិយាយតាំងពីពេលនោះ ជាហេតុអោយគេ ឧហ្សារហ៍ត្រូវមាត់ របស់ ម៉ាហ្វៀ យើងណាស់
បច្ចុប្បន្ន
« តែយើងថា .. លោកប្រធាន មិនចាប់អារម្មណ៍អ្នកណាទាំងអស់ .. ឯងមើលនោះទៅ !» រីណា បូញមាត់ អោយស៊ាវចាន់ មើលទៅ ទ្វារចូលឃើញ អុីបូ កំពុងឈរមើលឆ្វេងស្តាំ
« ងាប់ ... មកតាម ដល់ទីនេះហើយ !» ស៊ាវចាន់
« ស៊ាវ ចាន់ !» សម្លេងមាំ ហៅទាំងកាយវិការដើរចូលមកដាក់ សម្ពាធតែម្តង
« លោក.. លោកប្រធាន ពិ...ពិសារបាយទេ ?» ស៊ាវចាន់ លេបទឹកមាត់ក្អឹក ខ្លាចត្រូវមាត់ របស់ អុីបូ អាចធ្វើអោយគេ ខ្មាស សត្រូវក៍ថាបាន
« លោកប្រធាន ចាស !» លីឡា ទាញ អាវ សំយេស ដើរមកជិតនាងក្រាស់ ធ្វើអោយអ្នកឯទៀតតាមមើលដោយការចង់ដឹងដូចគ្នា
« នាងមានការអី ប្រធានផ្នែក !» អុីបូ
« គឺ ថា ថ្ងៃនេះមានការប្រជុំធំ ខ្ញុំ ចង់អោយលោកប្រធាន ពិនិត្យ ឯកសារមុនសិន ចាស !» លីឡា ខិតទៅជិតរាងក្រាស់ តែគេ យក ដៃ ទប់ ក្បាល នាង
« បើ ចង់ និយាយការងារក៍និយាយទៅ មិនបាច់ ខិតមកជិតទេ យើងពុលទឹកអប់នាងណាស់ !» អុីបូ ថាហើយក៍មានសម្លេងផ្ទុះសំណើចពេញកង់ទីនតែម្តង សូម្បី ស៊ាវចាន់ ក៍អស់ សំណើចដែរ
« អឺ ... ចាស !» លីឡា ក៍រាងបាក់មុខដែរទើប ថយចេញពីរាងក្រាស់ បន្តិច
« លោកប្រធាន ខ្ញុំសុំញុាំបាយសិន ហើយចាំខ្ញុំ ទៅបង្ហើយការងារ ..! » ស៊ាវចាន់
« មិន ... ខ្ញុំមានការបន្ទាន់ នាយត្រូវទៅ ជាមួយខ្ញុំ !» អុីបូ ជ្រែងហោប៉ៅនិយាយ
« ហាក៎ តែខ្ញុំកំពុង...! »
« តាមមក .. ឬ ចង់ដេញចេញ ទោះមិនញុាំមួយពេលក៍មិនដាច់ពោះដែរ !» អុីបូ ថា ហើយក៍ដើរចេញទៅ ទុកអោយស៊ាវចាន់ មើល ចានបាយមួយសន្ទុះ មុននិងរត់តាមពីក្រោយ នាយកំលោះ
« ហ្ហើយ និយាយពីថា លំបាក ជាវម្ជុលទៀត ចិត្តលោកប្រធាន រឹងណាស់ !» រីណា ថា ហើយក៍បាយចំណែកមិត្តមកញុាំទាំងគេមិនទាន់បានប៉ះបន្តិចផង ..
ភោជនីយដ្ឋាន ..
«សួស្តីលោក .. តើមានកក់តុ ឬនៅ ?» អ្នកបម្រើ
« រួចហើយ ..! គឺ បន្ទប់ VIP » ថា ហើយ អ្នកបម្រើក៍ដឹងទើបនាំផ្លូវពួកគេ ចូលទៅ ក្នុងនោះក៍មានអាហាររៀបចំជាស្រាប់ តែម្តង
« អូហូរ .. សុទ្ធតែម្ហូបល្បីៗ !» ស៊ាវចាន់ និយាយទាំងបើកភ្នែកធំៗ លេបទឹកមាត់ តែម្តង
« នេះគេមិនទាន់មកទៀត ?» អុីបូ មើលម៉ោងក៍ឃើញថា ជិត12 ហើយ !
« លោកប្រធាន សាក តេ សួរគេទៅមើល ? » ស៊ាវចាន់
« មិនបាច់ .. គេជាមនុស្សទៀងពេលណាស់ !» អុីបូ ថា ហើយក៍ទាញទូរស័ព្ទមកលេង ឯ ស៊ាវចាន់ មិនបានយកមកជាមួយក៍បានត្រឹម អង្គុយ ច្រត់ចង្ការមើលអាហារលើតុ ព្រិចៗ ពហរោះក្លិនអាហារវា ឈ្ងុយខ្លាំងណាស់ គេសឹងតែហ៊ាទឹកមាត់ មកទៅហើយ ..
តុក តុក ..
« ចៅហ្វាយ .. លោកចន ប្រាប់ ថាពន្យាពេលណាត់សិនហើយទាន !» វិននីង ជា អង្គរក្ស បានមកនិយាយ ប្រាប់អុីបូ
« ហាក៎ ចឹងអាហារទាំងនេះ ? » ស៊ាវចាន់ ..
« នាយញុាំទៅ !»
« ថាមិច លោកប្រធាន ?»
« បើ គេមិនមក មានតែឯងញាុំទៅ ខ្ញុំមិនញុាំទេ !» អុីបូ ថា ហើយក៍អង្គុយមើលទូរស័ព្ទបន្ត
« តែថា ... វា ច្រើនណាស់ ! ហើយ ថ្លៃៗ ទៀត !» ស៊ាវចាន់
« យើង ចេញរួចហើយ បើ មិនញុាំស្មើរចាក់ចោល !» អុីបូ
« ហាក់ អត់ទេ ចឹងខ្ញុំនិងញុាំ ! » ស៊ាវចាន់ ប្រកែក ហើយក៍ចាប់ ផ្តើមញុាំគ្រប់យ៉ាងនិងដៀងភ្នែកមើលអុីបូ ដែល ដាក់ កាស មើល ឯកសារតាម ទូរស័ព្ទដៃ បន្តើរ .. អស់ ពេល 40 នាទី មួយដុំចុងក្រោយគឺ ភ្លៅទាខ្វៃ ដែលកំពុងត្រូវដាក់ ចូលមាត់ ..របស់ កំលោះតូចដែល បោសវាស គ្រប់យ៉ាងស្អាត តែម្នាក់ឯង ..« ញុាំ ហើយមែនទេ ? តោះទៅ វិញ .. អាហារទាំងនេះ អស់ 70000. យើងនិងកាត់ ប្រាក់ ខែ នាយ ចុះ !» អុីបូ ថាហើយក៍ចេញពីបន្ទប់ទុកអោយស៊ាវចាន់ គាំងដូចរូបចម្លាក់ ពាំភ្លៅទា ម្នាក់ឯងក្នុងបន្ទប់ VIP ..