ភាគ4

98 9 0
                                    

#ស្នេហាតំណើបរបស់ម៉ាហ្វៀលឡឺកឺ
ភាគ 4 កូនពួកយើង

ស៊ាវចាន់ គិតថា ខ្លួនឯងកំពុងសុបិន្តច្បាស់ណាស់ ..
ព្រោះតែ មិនដល់ 3 ម៉ោងផង គ្រប់ បែបយ៉ាងក្នុង condo គេត្រូវរើ មកនៅ ក្នុងផ្ទះរបស់ ម៉ាហ្វៀ ឡឺកឺ របស់ នាយបាត់ ទៅហើយ
« នេះគេល្ងង់ពិតឬ យ៉ាងមិច ?» ស៊ាវចាន់ នៅ ក្នុងបន្ទប់ ដែលពួកគេធ្លាប់ នៅជាមួយគ្នា កំពុងមើលទៅ កញ្ចក់
« អូយ .. ចង់តែឆ្កួតងាប់ទេ .. យើងគួរតែប្រាប់ការពិតដល់គេឬអត់នេះ ?» ស៊ាវចាន់ គិតចុះឡើង
« អូនធ្វើអីនិង ..!» អុីបូ ដើរចូលមករករាងតូចដែលកំពុងសញ្ជឹងគិត
« គឺ ថា.. លោកយល់ច្រលំអីទេដឹង ? គឺ ខ្ញុំមិនបាន.. មានកូនទេ !» ស៊ាវចាន់ ប្រកែក តែម្តង
« កុំមកកុហកបង.. បងបានលឺ អូននិយាយច្បាស់ណាស់ .. ស៊ាវចាន់អា៎ ទោះបងមិនដឹងថា ការមានស្នេហាបែបណា តែបងមិនមែនមនុស្សបោះបង់ ប្រពន្ធកូនទេ !» អុីបូ
« ប្រពន្ធកូន ?» ស៊ាវចាន់ ផ្ទួនពាក្យ របស់ នាយក្រាស់
« ត្រូវហើយ .. ពីពេលនេះទៅអូនត្រូវនៅទីនេះក្នុងឋានះ ប្រពន្ធបង !» អុីបូ ចាប់ ស្មារនាយតូចនិងទាញចង្ករតូចអោយមើលមកគេ
« លោក! ខ្ញុំ .. ខ្ញុំថា!» ស៊ាវចាន់រំភើបបន្តិច ភ័យបន្តិច តែក៍ភាំងពេលលឺអុីបូនិយាយ
« បងមិនមានអ្នកណាទេ .. ប៉ាម៉ាក់ បងស្លាប់ តាំងពី បងអាយុ 15 ឆ្នាំ លោកពូ ក៍ស្លាប់ ពេលបងអាយុ 18 ឆ្នាំ ! បងធានាថានិងមិនមានរឿង ម្តាយក្មេកកូនប្រសាអោយអូនខូចចិត្តទេ !» អុីបូ
« នេះឬ ? ជាហេតុធ្វើអោយលោកល្ងង់ បែបនេះ ?» ជឿបានថា ស៊ាវចាន់មិនហ៊ាននិយាយចេញមកទេ តែនាយយល់ហើយថា ហេតុអីគេមិនយល់ពីស្នេហា ក្តីស្រលាញ់អីសោះ ..
« ចុះបើថ្ងៃណាមួយ .. ខ្ញុំកុហកលោក ?» ស៊ាវចាន់
« បងនិងធ្វើអោយអូនស្គាល់ឋានសួគ៍លើដីតែម្តង!» អុីបូ និយាយដោយកែភ្នែកមាំធ្វើអោយនាយតូចរេ ទៅ ក្រោយបន្តិច
« ចឹងខ្ញុំមិននៅជាមួយលោកទេ ហឹក ... អត់អីទេ រឿងពួកយើងគ្រាន់ ជារឿងយល់ ច្រលំទេ !» នាយតូច ស្រែកយំភ្លាម ខ្លាចថាគេនិងសម្លាប់ខ្លួនទោះមលលទៅគេដំណើបមែនតែគេក៍ជាម៉ាហ្វៀ .. ភាពកាចសាហាវ គង់ តែមាននិងឯង តែពាក្យអំបាញ់ មិញដែលស៊ាវចាន់ គិតថាខ្លួននិយាយចេញមកហើយការពិតគេគាំងរឹងមាំ ហារមិនចេញទៅវិញនោះទេ
« កើតអី ? អូនវិលមុខមែនទេ ?» អុីបូ
« អត់... អត់អីទេ .. ខ្ញុំ ចង់នៅម្នាក់ឯង ! ខ្ញុំចង់សម្រាកសិន !» ស៊ាវចាន់
« អរ ក៍បាន .. មកចាំបងកំដរ !» អុីបូទាញដៃនាយតូចអោយទៅគ្រែ និងផ្តួលខ្លួនគេតិចៗ
« ចុះលោកមិនធ្វើការទេ ?» ស៊ាវចាន់
« បងចេញហើយ .. ចាំ ស្អែកចាំធ្វើសរុប .. និយាយអញ្ចឹងមិចក៍ហៅ បងថា លោក ?» អុីបូ អង្អែលមុខរលោងបន្តិច មុននិងថើបថ្ងាសគេ
« គឺ .. លោកមិនមែនជា ចៅហ្វាយខ្ញុំទៀតទេ !» ស៊ាវចាន់ មុខប្រែជាក្រហមភ្លាម គេមិនដែលដឹងថា នាយទន់ភ្លន់ និង មើលទៅ កក់ ក្តៅបែបនេះសោះ ឬ វា ជាអ្វី ដែលនារីគ្រប់គ្នា តែងដណ្តើមគ្នា ចង់ បានប្រុសម្នាក់នេះ ?
« ត្រូវហើយ តែបង ជា ប្តីអូន .. ចឹងត្រូវហៅបងថា ប្តី សម្លាញ់ .. អេនិយាយអញ្ចឹង ដាក់ ឈ្មោះកូនថា យ៉ាងមិចណ៎ ? អរ ត្រូវហើយ បងនិងនាំអូនទៅពិនិត្យ ផ្ទៃពោះ ... កូនប៉ា កុំភ័យណា៎ .. ប៉ាមិនអោយ ប៉ាតូចកូន ធ្វើអីនោះទេ !» អុីបូ និយាយអី ម្នាក់ ឯងជាមួយពោះរាបស្មើររបស់ រាងតូចដែលមើលគេព្រិចៗ តែបានមួយសន្ទុះភ្នែកក៍ទន់ ហើយគេងលក់ យកតែម្តង
« អា៎ គេងបាត់ ហើយ .. អុះ តើយើងគួរធ្វើ យ៉ាងណា៎ ? អូរ ម៉ែ ដោះ ត្រូវហើយរក ម៉ែដោះ .. » អុីបូឃើញរាងតូចគេងលក់ ក៍ទាញភួយដណ្តប់អោយគេហើយក៍ឆ្លេឆ្លា ទៅ ក្រៅ ហៅ កូនចៅ ដែលយាមកាម អោយធ្វើតាម បញ្ជា គេ
« ពួកឯងត្រូវស្តាប់ បញ្ជា ស៊ាវចាន់ .. ព្រោះគេ ជា អ្នកប្រុស តូចនៅទីនេះ .. ហើយនេះ លីវិន ឯង ឆាប់ទៅរកម៉ែដោះមួយនិង អ្នកបម្រើស្រីម្នាក់ ទៀតមក ! » អុីបូ បញ្ជា ការងារភ្លាមៗ កូនចៅក៍បានត្រឹម ចាំស្តាប់ ទោះគេឆ្ងល់ ក៍ដោយថា ហេតុអីបានជាទៅមានកូនជាមួយគ្នាពីពេលណា៎
ល្ងាច បន្តិច
« អូយ ហេតុអី ក៍ឃ្លានមិនឈប់អញ្ចឹងនេះ !» ស៊ាវចាន់ រអ៊ូ និង ដើរចុះមកក្រោម
« អូនឃ្លានមែនទេ ? នេះបងធ្វើអាហារអោយ .. កុំបារម្ភអី ស្អែក នងមានមេផ្ទះថ្មីមកហើយ !» អុីបូក្នុងឈុតអៀមចុងភៅ
« អឺ លោក .. ខ្ញុំចង់លេងបងស្រីខ្ញុំ មួយអាទិត្យ !» ការពិតមិនត្រូវទេព្រោះគេមិនធ្លាប់ នឹកទៅលេងបងស្រីដែលរៀបការបែកផ្ទះឡើងតែដោយសារតែគេមិនទាន់ ហ៊ានប្រឈមមុខនិងរាងក្រាស់ ទៅវិញទេ
« អូនចង់ រត់ចោលបង ?» អុីបូ
« ឆ្កួត .. លោកស្តាប់ មិនបានទេឬ ថា ខ្ញុំទៅលេងបងស្រី ... តែប៉ុន្មានថ្ងៃទេខ្ញុំនិងមកវិញហើយ !»  ស៊ាវចាន់
« បងមិនអោយទៅទេ .. អូនគិតនាំកូនបងរត់ច្បាស់ណាស់ !» អុីបូ
« មិនមែនទេ .. លូវចេះចុះអោយកូនចៅ លោកជាអ្នកជូនខ្ញុំទៅល្អទេ ? ហើយថ្ងៃមកវិញអោយគេ មកទទួលខ្ញុំទៅ.. ណា៎ ណា៎ ខ្ញុំនឹកបងស្រីខ្ញុំដែរណា៎ !» មកពីកែវភ្នែកម៉ក់ៗ នោះធ្វើអោយ អុីបូ ចិត្តទន់ភ្លាម ទើប ង៉ក់ ក្បាល យល់ព្រម តែម្តង
« អរគុណ ណាស់ សឺត !» ស៊ាវចាន់ ភ្លេចខ្លួនឈោង ថើបថ្ពាល់ អុីបូ ធ្វើអោយគេអៀនភ្លាម តែម្តង ..
« មកញុាំ សិនមកលោក អាហារត្រជាក់ អស់ ហើយ !» ស៊ាវចាន់ និយាយហៅអ្នកដែលភ្លឹក ទើបអាហារមួយពេលនេះ សាងភាព រ៉ូមែនទិក យ៉ាងចម្លែក ..
1 អាទិត្យ កន្លងផុតទៅ

ស្នេហាតំណើប របស់ ម៉ាហ្វៀឡឺកឺ Where stories live. Discover now