#ស្នេហាតំណើបរបស់ម៉ាហ្វៀឡឺកឺ
ភាគ3 បងមិនអោយអូននិងកូននៅ ឆ្ងាយពីបងទេពន្លឺ នៃអរុណរះចាំងចូលមកបន្ទប់ដែលមានមនុស្ស2នាក់កំពុងគេងអោបគ្មានដូចគ្មានជំពាក់អ្នកណាម៉ារៀល ( យីគេដល់ ម៉ាហ្វៀហា៎ !)
«អាយ....! »
« ហា៎ មានរឿងអី ...ឆេះផ្ទះមែនទេ !» អុីបូស្ទុះងើបវឹង ងាកមើលឆ្វេងស្តាំ ធ្វើអោយស៊ាវចាន់ ដែលស្រែកអំបាញ់មិញចំហរមាត់ធ្លុង
« លោក... លោកប្រធាន.. លោកស្រាត .. អាយ អាមនុស្សរោគចិត្ត !» ស៊ាវចាន់ ស្រែកហើយក៍យកដៃបាំងភ្នែកងាកទៅម្ខាង
« ហ្ហើយ .. នេះមានរឿងអី ... អូយ ឯណា កន្សែង !» អុីបូ ក៍ឆ្លេឆ្លា រក កន្សែងមករុំខ្លួនភ្លាម និងមើលសភាព បន្ទប់ និងសភាព របស់ ពួកគេ ..
« ខ្ញុំមិនចាំ .. យប់មិញ ខ្ញុំនិងនាយ ?» អុីបូ ចង្អុលនាយតូចនិងខ្លួនគេកំឡុងពេល គេមើលសភាពបន្ទប់ រញ៉េរញ៉ៃអស់
« ហឹក .. លោកប្រធាន រំលោភខ្ញុំ ... ហឹក .. លោកប្រធានគួរអោយខ្លាចណាស់ !» ស៊ាវចាន់ យកដៃបាំងភ្នែកស្រែកយំតែគេ ក៍លួចមើលទឹកមុខមោគរបស់ អុីបូ ដែលឈរអេះក្បាល ដែរ
« ខ្ញុំធ្វើបែបនេះបានយ៉ាងមិច ? មិចក៍ឈឺក្បាលម្លេស ?» អុីបូ
« ហឹក .. ល្អ បើ លោកប្រធានមិនចាំ ចាត់ទុកថាភាពបរិសុទ្ធរបស់ខ្ញុំ អោយទៅឆ្កែ ចុះ !» ថាហើយនាយតូចក៍កាន់ភួយរុំខ្លួន ចង់ងើប តែភាំងពេលឃើញអុីបូអូស ដំបូងវាយបាល់ មក
« ហឹក ... លោកប្រធានចង់ធ្វើអីខ្ញុំ ... ខ្ញុំធានាថា មិនប្រាប់អ្នកណាទេ កុំសម្លាប់ ខ្ញុំអី !» ស៊ាវចាន់ ឆ្លេឆ្លា លើសដើម ភួយក្រាស់ រុំគេ ធ្វើអោយកំរើកខ្លួនមិនបានទេ ..
« វាយខ្ញុំ ...!» អុីបូ
« ហា៎ ?»
« វាយខ្ញុំមួយដំបងនិងម៉ង ... នេះខ្ញំឆ្កួតហើយមិចក៍ខ្ញុំរំលោភគេបែបនេះ ?» អុីបូហុចដំបងអោយនាយតូចដែលឈរលីឡឺ មុននិងចាប់ ដៃនាយតូចកាន់ ដំបង ..
« វាយមក... ត្រង់ នេះ ..!»
« អាយ លោកប្រធាន .. អត់ទេ !អាយ..!»ស៊ាវចាន់ ទំលាក់ដំបងចុះពេលគេចង់រត់គេចក៍ទាក់និងភួយតែម្តង ដួលទៅកាន់ នាយក្រាស់ ដែលឈរ មានតែកន្សែងរុំចង្កេះ
« ហ្ហើយ ... !»
នាយតូចងើបមើលម្តងបន្តិចក៍បើកភ្នែកកាន់តែធំ .. ពេលថ្ងៃមិនដូចពេលយប់ គ្រប់យ៉ាងវា ច្បាស់ជាង កញ្ចក់ tv 5HD ទៀត
ក្អឹក....« ហ្ហើយ នាយ ... ស៊ាវចាន់ !» អុីបូ ឆ្លេឆ្លាលើកកន្សែងហើយ លើកបីអ្នកសន្លប់ទៅ កាន់គេ ក្នុងខួរក្បាលគេវិលក្បុងអស់ហើយថាមានរឿងអីកើតឡើង ...
ថ្ងៃបន្ទាប់
កាលពីម្សិពួកគេរវល់អៀននិងពេទ្យដែលមកពិនិត្យរាងកាយរាងតូចក៍មិនបាននិយាយគ្នាចំជាអ្វីដែលថ្ងៃនេះស៊ាវចាន់ ប្រើភាពក្លាហាន ចូលមករកនាយក្រាស់ ក្នុងការិយាល័យតែម្តង
« លោកប្រធាន ..!» សម្លេងឆ្មេហៅត្រូវដាច់ពេលឃើញ.. លីឡា កំពុងធ្វើសរសៃរ អោយនាយក្រាស់ ធ្វើអោយគេ កើតចិត្តខឹងតែម្តង
« ចូលមកមិនចេះគោះទ្វារ ជាបុគ្គលិក គ្មាន សុជីវធម៍ !»លីឡា ថា អោយ ស៊ាវចាន់
« ក៍មិដូចស្រីមុខក្រាស់មកអោយដៃប្តីែដល់ បន្ទប់ !» ស៊ាវចាន់ តបវិញមិនណយឯណា
« អាយ៎ ឯងនិយាយអី !» លីឡា ស្រែកខ្លាំងៗ
« បានហើយឈប់ ... ទីនេះមិនមែនផ្សារត្រីទេ បើ ចង់ឈ្មោះគ្នា ក្រៅក្រុមហ៊ុន !» អុីបូ
« ល្អ ... ខ្ញុំ ចាត់ការនាងនេះសិន ចាំមកនិយាយជាមួយលោក !» ស៊ាវចាន់ ថា ហើយក៍ស្ទុះវឹងទៅបោចសក់ លីឡា អូសចេញមកតែម្តង
« អូយ លែងយើង ឯងឆ្កួតហើយ !» លីឡា ក៍ភ្ញាក់ ដែរសុខៗ ស៊ាវចាន់ កំរោលចូលបែបនេះ .! គ្រាន់ តែត្រូវនាយតូចអូសមកបែបនេះបុគ្គលិកគ្រប់គ្នាក៍ស្ទុះមកមើលតែម្តង
« ស្រីមាយា .. នាងហ៊ានអោយដៃ លោកប្រធានដល់ ក្នុងបន្ទប់ !» ស៊ាវចាន់ ខឹងឡើងក្រហមមុខមិនខ្វល់ ថា គេកំពុងក្នុងកាលះទេសះណាទេ ..
« ស្អីរបស់ ឯងនិង យើងគ្រាន់ តែធ្វើសរសៃរអោយលោកប្រធាន ឯងឆ្កួតកំរោលចូល !» លីឡា ស្រែកថា អោយស៊ាវចាន់
« ប្រុសរបស់យើង .. យើងមនអោយអ្នកណាប៉ះទេ !» ស៊ាវចាន់ ប្រកាស ខ្លួនភ្លាម ហើយក៍ភ្ញាក់ព្រើតនិងអ្វីដែលខ្លួននិយាយដូចគ្នា គ្រប់គ្នាកំពុងមើលមកស៊ាវចាន់ ដូចគ្នា ខ្លះក៍ឆ្ងល់ ខ្លះក៍ពេបជ្រាយ ..
« ស៊ាវចាន់ ... ចូលមក ក្នុងការិយាល័យរបស់ ខ្ញុំ !» សម្លេងមាំស្រែកហៅគេ ធ្វើអោយបុគ្គលិកនានា រត់ទៅកន្លែតរាងខ្លួនតែម្តងតែពួកគេក៍ចង់ដឹងដែរថា លោកប្រធាននិងចាត់ការបែបណាកាលបើ រាងតូចមកប្រកាសបែបនេះ
ការិយាយល័យ
« លោកប្រធាន !» នាយតូចដើរចូលមកទាំងអោនចុះ
« នេះ ប្រាក់ខែ 3 ខែ របស់នាយ !» អុីបូ ហុច ស្រោមសំបុត្រមួយអោយនាយតូចធ្វើអោយគេហើយមុខមើលអុីបូតែម្តង ..
« លោកប្រធាន !»ស៊ាវចាន់ ចាប់ ផ្តើម នៅ មិនសុខ នេះគេត្រូវដេញចេញ គេត្រូវអ្នកដែល បានខ្លួនប្រាណគេជាលើកដំបូងដេញគេចេញចឹងឬ ?
« នៅ ក្នុងក្រុមហ៊ុនមានច្បាប់មិនអោយបុគ្គិលិកមានទំនាក់ទំនងគ្នាទេ! » អុីបូ
« បាទ ខ្ញំយល់ ហើយ ខ្ញុំ សុំទោស ហឹក .!» ថា ហើយាយតូចក៍ស្ទុះ យក ស្រោមសំបុត្រហើយក៍រត់ចេញភ្លាម តែម្តង
« អេ៎ ខ្ញុំមិនទាន់ និយាយចប់ទេ !» អុីបូ ស្រែកហៅ នាយតូចដែរតែមិនទាន់ .. ពេលរត់តាមក៍ឃើញស៊ាវចាន់ រត់ ចេញពី ក្រុមហ៊ុហើយ កូនចៅ ឯទៀតក៍បានត្រឹម តាម លួចមើល
« នាង ..ជា បុគ្គលិក ហ្វឹកហាត់មែនទេ ?» អុីបូ សួរទៅ រីណា !» អុីបូ
« .. ចា លោកប្រធាន !» រីណា
« ចឹងនាងពី ស្អែកទៅមកធ្វើជា លេខា ខ្ញុំ ..!» អុីបូ
« ហា៎ ចុះ ស៊ាវចាន់ ?» រីណា សួរទាំងងឿងឆ្ងល់
« ខ្ញុំ បញ្ឈប់ ការងារគេហើយ !» អុីបូ និយាយ ហើយក៍ដើរទៅ ក្រៅ បាត់ .. ដោយមិនខ្វល់ និង បុគ្គលិក ក្រុមហ៊ុន ដែល មិននឹកស្មានថាមានរឿងនេះសោះ ..
« ហឹស ឃើញទេ យើងឈ្នះហើយ !» លីឡា
« ហ្ហើ អាណិត ស៊ាវចាន់ណាស់ !» រីណា
តែអ្នកដែលគេកំពុងអាណិតកំពុងដើរតាមផ្លូវម្នាក់ឯង រហូតដល់ កន្លែងលក់ អាហារតាមផ្លូវមួយកន្លែង
« បង.. បាយឆា មួយ !» ស៊ាវចាន់ ដាក់ ខ្លួនអង្គុុយ .. ហើយអង្អែលពោះ
« កូនប៉ា .. ឃ្លានហើយមែនទេ? ចាំ តិចណា!» ស៊ាវចាន់ លិទមាត់ ករ ហើយនិយាយតែឯងជាទំលាប់ហើយតែអ្នកដែលមកឈរពីក្រោយលឺហើយភាំងតែម្តង
« ស៊ាវចាន់ ...!»
«លោកប្រធាន .. អា៎ អុីបូ ?» ស៊ាវចាន់ ភ្ញាក់ ព្រើតពេល ងាកក្រោយក៍ត្រូវអុីបូ ស្ទុះអោបតែម្តង
« នេះអូនមានកូនមែនទេ ? មិចមិនប្រាប់បង ..នេះចង់នាំកូនរត់ពីបងមែនទេ ?» អុីបូ និយាយតែឯងធ្វើអោយស៊ាវចាន់ ដែល កំពុងមានសញ្ញាសួរពេញក្បាលតែម្តង
« ហា៎ ... កូន ? កូនអី ? ខ្ញុំមិនបានមានកូនទេ!» ស៊ាវចាន់
« អូនចង់ កុហកបងមែនទេ ? បងលឺអូននិយាយច្បាស់ណាស់ ... សុំទោស មិនមែនបងជាប្រុសកំសាកតែបងមិនដឹងនិយាយថាមិចទេ !» អុីបូ
« ឈប់... ឈប់ លោកនិយាយអី .. !» ស៊ាវចាន់
« ក្មួយ បាយឆាមកហើយ !»
« បងមិនអោយកូនញាុំអាហារទាំងនេះទេមក.. មកតាមបង !» អុីបូ អូស ស៊ាវចាន់ ចេញទាំងទុក ក្រដាសលុយ លើតុ
« អេ៎ .. ខ្ញុំឃ្លានណាលោក !» ស៊ាវចាន់
« បងដឹង .. ចាំបន្តិច !» រាងតូចត្រូវអុីបូ ចាប់ដាកើ ចូលឡាន បើកទៅ សណ្ឋាគារ ល្បី របស់ គេ
« ញាុំទៅ ... មួយៗ !» ស៊ាវចាន់ ញុាំបណ្តើរឆ្លៀតមើលគេបណ្តើរ .. អាហារដែលប្រលាក់ ពេញមាត់ ត្រូវ ម្រាម វែងក្រាស់ យក ក្រដាសមកជូតអោយធ្វើអោយនាយតូចភ្លឹកតែម្តង
« លោក.. ប្រធាន !» ស៊ាបចាន់ នៅតែមិនយល់ ថា មានរឿងអីទេ ..
« បងសុំទោសណា៎ .. ជា ច្បាប់ ក្រុមហ៊ុន ពេលនេះអូនមិនមែនជា បុគ្គលិកទៀតទេ ចឹងបងនិងទទួលខុសត្រូវអូននិងកូន !» អុីបូ និយាយហេតុផល អោយនាយតូចស្តាប់
« កូន ?» ស៊ាវចាន់ មើលមុខរាងក្រាស់ ភ្លឹសៗ
« ត្រូវហើយ .. កុំគិតអាក្រក់លើបង .. បងពិតជាចង់ទទួលខុសត្រូវអូននិងកូនមែនណា៎ !» ដល់ ចំណុចនេះ ស៊ាវចាន់ ចង់ តែយក កាំបិតមកវះខួ របស់ អុីបូ តើ គេគិតអីបាន ជា គិតថា រឿងកើតឡើង ម្សិលមិញ .. ថ្ងៃនេះគេមានកូននោះ !
« ខ្ញុំ ... ខ្ញុំ» ស៊ាវចាន់ និយាយមិនចង់ ចេញ ចង់ បដិសេដដែរ តែពេលគិតថា ចុះបើគេបដិសេដ តើ អុីបូនិងឈប់ ទទួលខុសត្រូវគេទេ ?
« បងមិនអោយអូននិងកូននៅ ឆ្ងាយពីបងទេ .. តោះទៅ រើអីវ៉ាន់មទៅនៅ ជាមួយបង .. បងនិងមើលថែអូននិងកូន !» អុីបូ
« ហា៎ ??»