Part 1

1.1K 51 1
                                    

Part: 1

!អតីតកាល

«បើឯងមានកូនត្រូវលើកឲ្យយើងមិនថាប្រុសឬស្រីនោះទេ តើឯងព្រមទេ? ចំណែកយើងក៏អញ្ចឹងដែរ បើយើងមានកូនយើងនឹងលើកឲ្យឯងពេលឯងមិនទាន់មានប្រពន្ធ» សម្លេងរឹងកំព្រឹសរបស់លោកម៉ាហ្វៀកម្លោះពីរនាក់កំពុងតែនិយាយជាមួយគ្នា

«អើ....ចឹងក៏បាន» អ្នកជាសម្លាញ់ក៏និយាយឡើងព្រោះថាគេប្រហែលជាត្រូវយកប្រពន្ធមុនសម្លាញ់របស់គេហើយនៅប្រូវបែបនេះមិនបានទេណាមួយម៉ាក់ប៉ារបស់គេក៏ទាមទារចង់បានចៅណាស់ដែរ

«បើឯងហ៊ានក្បត់ពាក្យសន្យា...មិត្តក៏យើងមិនទុកដែរ» អ្នកទាំងពីរមានចរិតគឺឃោរឃៅដូចគ្នាតែគ្រាន់តែពួកគេមិនបានទៅសម្លាប់ឬឃោរឃៅដាក់អ្នកណាមុននោះទេ លុះត្រាតែពួកគេចូលមករកសេចក្តីស្លាប់ដោយខ្លួនឯង

«យី! អានេះហែងចង់សម្លាប់អញហេ៎?»

«អើ! ប្រហែលហើយ»

«អាចង្រៃយ៍នេះ....» នាយជេរប្រទេចមិត្តភក្តិរបស់ខ្លួន

SKIP*

*20 ឆ្នាំកន្លងផុតទៅយ៉ាងលឿនមិត្តភក្តិរបស់គេមានម្នាក់ក៏រៀបការហើយមានកូនតាំងពី 19ឆ្នាំមុនម្លេះ មកដល់ពេលនេះកូនរបស់គេក៏មានអាយុជិត 19 ឆ្នាំបាត់ទៅហើយ។ ក្រោយពីនិយាយពាក្យសន្យាជាមួយមិត្តរបស់ខ្លួនមក នាយក៏ជួបមនុស្សដែលនាយស្រឡាញ់ហើយរៀបការជាមួយគ្នាតែម្តងបានមួយឆ្នាំក៏មានកូនជាមួយគ្នា។ វ៉ាង យីប៉ូ នឹងចន ជុងហ្គុក ជាមិត្តភក្តិជិតស្និតនឹងគ្នាតាំងពីតូច ដោយសារតែពួកគេធ្លាប់រៀនជាមួយគ្នាថែមទាំងមានគ្រួសារធ្លាប់រួមការងារជាមួយគ្នាទៀតផង។ យីប៉ូ បានរៀបការជាមួយស៊ាវ ចាន់ហើយមានកូនប្រុសស្រស់ស្អាតម្នាក់ជាចំណង។

«លោកប៉ាពូជុង មកលេងកូនទៀតទេ?» តាំងពីដឹងថាយីប៉ូមានកូនមកជុងហ្គុកនាយមិនបានខ្វាយខ្វល់ជាមួយស្រីស្នេហ៍ទៀតទេព្រោះតែនាយចាំយកកូនរបស់មិត្តភក្តិ

«អា៎ ថេយ៍ថេយ៍ ម៉េចក៏សួររកពូទៀតហើយកូន?» យីប៉ូមិនបានឆ្លើយនោះទេសៀវចាន់ជាអ្នកតបជំនួស។ សៀវចាន់នឹងយីប៉ូទើបតែអនុញ្ញាតឲ្យថេយ៉ុងដែលជាកូនតែមួយរបស់គេចេញទៅដើរលេងជាមួយជុងហ្គុកមុននេះឯង រំលងបាន 1 ម៉ោងថេយ៉ុងក៏ចាប់ផ្តើមសួររកនាយទៀត

ថ្នមស្នេហ៍ 💜Where stories live. Discover now