Part 3
ដោយខ្ជិលញោះរាងតូចបន្ត ជុងហ្គុកក៏ព្រមជូនថេយ៉ុងទៅផ្ទះ។ នៅតាមផ្លូវថេយ៉ុងមិនបាននិយាយអ្វីទាំងអស់សូម្បីតែមួយម៉ាត់ ហើយមុខក៏មិនមើលជុងហ្គុកដែរ នេះក៏ដោយសារតែគេខឹង ខឹងជុងហ្គុកមិនចេះផ្អែមល្ហែម ចេះតែញោះមកវិញ ឧទាហរណ៍គេមានជំងឺគាំងបេះដូងមិនស្លាប់ដោយសារតែការញោះរបស់ជុងហ្គុកហើយទេ? គ្រាន់តែគិតក៏ខឹងដែរ។
ប្រើពេលប្រមាណជាង 20 នាទីជុងហ្គុកក៏នាំថេយ៉ុងមកដល់ផ្ទះវិញ។ គ្រាន់តែមកដល់ផ្ទះភ្លាមថេយ៉ុងក៏បំរុងចុះពីឡានចូលទៅក្នុងភ្លាមៗតែជុងហ្គុកនាយមិនព្រមបើទ្វារឡានទេពោលគឺចាក់សោរឡានជាប់មិនព្រមបើកនោះទេ។
«បើកទ្វារឡាន» ថេយ៉ុងសម្លឹងមុខរបស់នាយទាំងមុខមាំ ហើយនិយាយពាក្យសម្តីធ្ងន់ទៅកាន់នាយ
«មិនបើក» រាងក្រាស់នាយនៅតែមិនព្រមឲ្យរាងតូចចូលទៅក្នុងផ្ទះដដែរ (ហើយនៅធ្វើអ្វីក្នុងឡាននោះ?)
រាងតូចមិនតបបន្តនោះទេក៏ទាញទូរស័ព្ទខលទៅអាប៉ារបស់គេដើម្បីមកនាំគេចេញ តែទោះបីជាយ៉ាងណាក៏ដោយបើជុងហ្គុកមិនបើសោរនោះទេសូម្បីតែប៉ារបស់គេក៏ជួយមិនបានដែរ។
«នែ៎...បើកទ្វារមានឮខ្ញុំនិយាយឬអត់?»
«ឮហើយតែមិនចង់បើក»
«មនុស្សស្អីក្បាលកញ្ចាស់ហើយនៅរឹងទៀត ក្មេងនិយាយមិនចេះស្តាប់» ដំបូងនាយខឹងរាងតូចដោយសារតែទៅជួបជាមួយជីមីនតែឥឡូវបែបជាធ្វើឲ្យរាងតូចខឹងនាយវិញ
«ស្អីថាឲ្យបងឬ?» ក្នុងចិត្តរបស់នាយមិនស្រួលនោះទេ នៅពេលដែលថេយ៉ុងនិយាយធ្វើកាយវិការប្លែកៗបែបនេះ នាយមិនព្រមឲ្យថេយ៉ុងចូលផ្ទះក៏ដោយសារតែចង់និយាយរឿងផ្ទាល់ខ្លួនពីរនាក់
«មានខ្លួនក៏យកទៅ....ជុងហ្គុក»
«បាទ...»
«អូនខឹងបងមានដឹងខ្លួនទេ? ហេតុអ្វីក៏មិននិយាយលួងអូន...បងមានអ្នកថ្មីមែនទេ?» ធម្មតាតែពេលរាងតូចខឹងនាយសុខចិត្តចោលការងារដើម្បីនាំថេយ៉ុងដើរលេង ចុះពេលនេះម៉េចក៏មិនមកលួងលោមដូចរាល់ដង

YOU ARE READING
ថ្នមស្នេហ៍ 💜
Acciónស្នេហាផ្តើមចេញពីការពេញចិត្តគ្នាទៅវិញទៅមកទោះបីជាមានឧបសគ្គយ៉ាងណាក៏នៅតែជម្នះបានដែរ។ ជាតិនេះអូនជាបេះដូងបង ជាសរសៃឈាមនៃជីវិតបង បងមិនព្រមធ្វើឲ្យបាត់បង់អូននោះទេ។ «មនុស្សចាស់ដែរ ចិញ្ចឹមអូននោះគឺបងនឹងហើយប្រុសសម្អុយ» ថេយ៉ុង «អ្នកណាថាបងចិញ្ចឹមអូន? បងចិញ្ចឹមប្រពន...