Part 2

415 34 1
                                    

Part: 2

រថយន្តម៉ាកចុងក្រោយគេបង្អស់ពាក់ស្លាកលេខត្រកូលចន បានឈប់នៅពីមុខហាងដ៏ទំនើបមួយកន្លែង។ ជុងហ្គុកនាយចុះមុនថេយ៉ុងហើយដឹកដៃគ្នាដើរចូលទៅកន្លែងដែលបានកក់រួច។ នៅខាងក្នុងមានការថ្នៃប្រឌិតយ៉ាងទំនើប ជុងហ្គុកប្រគល់ដៃមាំម្ខាងឲ្យថេយ៉ុងកាន់ហើយដើរទៅខាងលើកដំបូងហាង ព្រោះថាជុងហ្គុកនាយបានកក់កន្លែងនៅខាងនោះឯង។ ជាធម្មតានៅផ្នែកខាងលើអាចមានគូស្នេហ៍មកសារសងគ្នា ពី 4 ទៅ 5 គូតែពេលនេះជុងហ្គុកនាយបានជួលដាច់ព្រមទាំងមិនឲ្យអ្នកណាមករញ៉េរញ៉ៃទៀតផង។

«សូមអញ្ជើញលោកចន» អ្នករត់តុ 4 នាក់នៅឈរចាំភ្ញៀវដើម្បីចូលកន្លែងកក់រួចទើបពួកគេទៅយកអាហារមក។ មិនផ្លេកទេដែលពួកគេស្គាល់ជុងហ្គុកនោះព្រោះថាការងារនាយល្បីល្បាញណាស់ មិនត្រឹមតែប៉ុណ្ណោះរូបសម្បត្តិក៏សង្ហារស្រីណាឃើញក៏ចង់បាន

«បងម៉េចក៏កន្លែងនេះផ្លេកជាងរាល់ដង?» នៅខាងក្រៅជុងហ្គុកមិនអនុញ្ញាតិឲ្យរាងតូចហៅគេថាពូទេ ប្រសិនបើហ៊ានត្រូវនាយប្រដៅជាមិនខាន

«អូនមិនចូលចិត្ត?»

«អូនចូលចិត្ត កន្លែងណាក៏បានឲ្យតែមានបងនៅទីនោះ...ហិហិ» រាងតូចញញឹមយ៉ាងស្រស់ដាក់ជុងហ្គុក

«សឺតៗ....គួរឲ្យស្រឡាញ់ណាស់» រាងក្រាស់នាយអោបចង្កេះថេយ៉ុងអឹបនឹងប្រាណរបស់ខ្លួនហើយអោនមុខចុះដើម្បីថើបថ្ពាល់រលោង

«ខ្មាស់គេ....»

«គ្មានអ្នកណាឃើញទេ....តោះចូលអង្គុយទៅ»

«ចាំបាច់អីជួលទាំងអស់យើងមកតែពីរនាក់តើ?»

«បើសុខៗបងថើបមាត់អូន ថើបថ្ពាល់អូន រំលោភអូនហើយពួកគេឃើញ អូនគិតទៅអូនខ្មាស់ដែរទេ?»

«មនុស្សនេះគិតតែរឿងចឹង» នេះមែនទេជាហេតុផលដែលនាយជួលហាងនៅខាងផ្តាច់ការនោះ?

«ហ្ហើស....ស្អែកបងនាំអូនទៅពិនិត្យឈាម»

«បងមិនជឿទេហេ៎ ថាអូនមានឈាមជាអូមេហ្កានោះ?»

«មិនបានមានន័យបែបនោះទេ តែបងចង់ឃើញវានឹងភ្នែក»

«ចឹងក៏បានដែរ» រាងតូចមិនបានជំទាស់អ្វីនោះទេណាមួយចង់នៅក្បែរនាយផង

ថ្នមស្នេហ៍ 💜Where stories live. Discover now