Part 9
*បីថ្ងៃកន្លងផុតទៅលោកតារបស់ពួកគេក៏បានរៀបចំកន្លែងនឹងពេលវេលាសម្រាប់ហាន់នីម៉ូនរបស់ពួកគេតែពីរនាក់។ លោកតារបស់ពួកគេអនុញ្ញាតឲ្យទៅត្រឹមតែសហរដ្ឋអាមេរិកនោះទេព្រោះថាបើទៅកន្លែងឆ្ងាយខ្លាចថាគ្មានសុវត្ថិភាព ដឹងស្រាប់ហើយថាជុងហ្គុកជាអ្នកណា នាយមានសត្រូវសឹងតែគ្រប់ទីកន្លែងជាពិសេសនៅកូរ៉េតែម្តង។
«ថេយ៍ ហា៎...មើលថែខ្លួនឮទេកូន ដើរលេងឲ្យសប្បាយៗ» ចាន់មកជូនដំណើរកូនហើយថែមទាំងទិញរបស់ដែលកូនចូលចិត្តយកមកឲ្យទៀតផងខ្លាចថាទៅដល់នុងពិបាករកទិញ
«បាទ អាប៉ាកូនទៅសិនហើយ លោកប៉ាបាយៗ»
«នៅតែក្មេងដដែរ ទៅចុះ» យីប៉ូសម្លឹងមើលកាយវិការរបស់រាងតូចគេនៅតែក្មេងដដែរមិនព្រមចាស់សោះ បើបែបនេះមែនមិត្តសំណប់របស់នាយពិបាកមើលថែមបន្តិចហើយ
ក្រោយពីលាគ្នារួចហើយអស់ហើយជុងហ្គុកនឹងថេយ៉ុងក៏បានឡើងយន្តហោះដើម្បីចេញទៅ ពួកគេមិនបានជិះយន្តហោះផ្ទាល់ខ្លួននោះទេព្រោះមានអ្នកស្គាល់ ហេតុនេះហើយទើបសម្រេចចិត្តជួលយន្តមួយដើម្បីជិះទៅ។ ចំណែកការស្នាក់នៅរបស់ពួកគេគឺលោកតារបស់គេបានទិញខនដូរទុករួចហើយ ចឹងហើយមិនពិបាកអស់លុយសម្រាប់គេងនៅសណ្ឋាគារនោះទេ។ ចំណែកពេលប្រហែលជាជិតពាក់កណ្តាលថ្ងៃទើបទៅដល់ទឹកដីញូវយ៉ក។ ថេយ៉ុងបានគេងលង់លក់រហូតដល់សហរដ្ឋអាមេរិកទើបទេងើបពីគេ។ គ្រាន់តែមកដល់ខនដូរភ្លាមពួកគេក៏ផ្លាស់ប្តូរសម្លៀកបំពាក់ហើយដើរលេងយកតែម្តង។ នៅទីនោះមានអង្គរក្សដែលជាកូនចៅរបស់លោកចន នឹងមានឡានស្រាប់ដែលត្រៀមសម្រាប់ពួកគេ។ ថ្ងៃដំបូងបែបនេះពួកគេមិនបានទៅណាឆ្ងាយនោះទេគ្រាន់តែជិះឡានមើលគេមើលឯងហើយចូលញុំាអាហារតែប៉ុណ្ណោះ។
*Skip
ក្រលេកមកមើលស៊ាវចាន់នឹងយីប៉ូមិញ ក្រោយពីជូនដំណើរកូនរួចពួកគេក៏មកផ្ទះវិញ ថ្ងៃនេះចាន់មិនបានទៅតាមរាងក្រាស់នៅក្រុមហ៊ុនទៀតទេគេរវល់រៀនបត់ផ្កាទុកថ្វាយព្រះហើយណាមួយទៅជាមួយនាយសឹងតែរាល់ថ្ងៃវាធុញខ្លាំងណាស់។ ប្រហែលជាម៉ោង 8 យប់ទើបយីប៉ូត្រឡប់មកវិញថ្ងៃនេះនាយនៅយូរដោយសារតែរវល់ជួបមិត្តភក្តិនៅឯក្រុមហ៊ុនហើយណាមួយក៏នាំគ្នាផឹកបន្តិច។

YOU ARE READING
ថ្នមស្នេហ៍ 💜
Actionស្នេហាផ្តើមចេញពីការពេញចិត្តគ្នាទៅវិញទៅមកទោះបីជាមានឧបសគ្គយ៉ាងណាក៏នៅតែជម្នះបានដែរ។ ជាតិនេះអូនជាបេះដូងបង ជាសរសៃឈាមនៃជីវិតបង បងមិនព្រមធ្វើឲ្យបាត់បង់អូននោះទេ។ «មនុស្សចាស់ដែរ ចិញ្ចឹមអូននោះគឺបងនឹងហើយប្រុសសម្អុយ» ថេយ៉ុង «អ្នកណាថាបងចិញ្ចឹមអូន? បងចិញ្ចឹមប្រពន...