Part 4
បន្ទាប់ពីថ្ងៃលេចបាត់ទៅអស់រយៈពេល 12ឆ្នាំព្រះអាទិត្យក៏បង្ហាញខ្លួនឲ្យមនុស្សលោកឃើញម្តង។ បើប្រលេកទៅមើលផ្ទះប្រណិតមួយ បង្ហាញឲ្យឃើញនូវរូបភាពរបស់មនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតបេះសឹងតែមិនចេញ។ ថ្ងៃរះក៏កាន់តែខ្ពស់ៗទៅប៉ុន្តែមិនឃើញមានអ្នកណាបម្រាស់ខ្លួនភ្ញាក់នោះទេ។
«អ្ហា៎....អ្ហេម» ថេយ៉ុងបើកភ្នែកព្រឹមៗហើយបម្រាស់ខ្លួនដើម្បីកុំឲ្យចុករោយរាងកាយតែវាមិនស្រួលនោះទេព្រោះរាងកាយរបស់គេត្រូវជុងហ្គុកអោបរិទ្ធយ៉ាងណែនសឹងតែកម្រើកមិនបានទៅហើយ
«ជុង....លែងអូន អូនឃ្លានណាស់» រាងតូចទៅអង្រួនដើមដៃរបស់នាយក្នុងគោលបំណងដាស់នាយឲ្យងើប
«គេងវិញទៅ....តែបន្តិចទេ» ជុងហ្គុកនាយអោបកាន់តែខ្លាំងលើសដើម ធ្វើឲ្យមុខរបស់ថេយ៉ុងត្រូវចូលទៅក្នុងទ្រូងមាំរបស់នាយ
«អត់ទេ អូនឃ្លានហើយ...បើមិនបានញុំាដាច់ខ្យល់ស្លាប់មិនខានទេ» ថេយ៉ុងងើយមុខឡើងហើយធ្វើមុខស្អុយដាក់នាយ តែតាមពិតទៅគេមិនឃ្លានណាស់ណានោះទេ ប៉ុន្តែវាគ្រាន់តែជាលះដើម្បីដកខ្លួនចេញពីនាយប៉ុណ្ណោះ
«ខ្សឺត....morning kiss » រាងក្រាស់នាយចាប់ផ្តើមបើកភ្នែកហើយអោនទៅថើបថ្ងាស់របស់ថេយ៉ុង ថែមទាំងហុចថ្ពាល់របស់ខ្លួនឲ្យរាងតូចថើបវិញទៀតផង។ មិនឲ្យរាងក្រាស់នាយខកចិត្តនោះទេថេយ៉ុងក៏ងើយក្បាលឡើងហើយទៅថើបចំបបូរមាត់របស់នាយ រៀបនឹងដកមាត់ចេញទៅហើយប៉ុន្តែត្រូវដៃមាំចាប់ក.របស់គេហើយថើបបបូរមាត់រាងតូចជាថ្មីដោយម្តងនេះនាយស៊តអណ្តាតចូលទៀតផង។
បន្ទាប់ពីងូតរួច ពួកគេក៏ទិញអាហារមកពីខាងក្រៅដើម្បីយកមកញុំាជុំគ្នា ថ្ងៃនេះរាងក្រាស់នាយទៅធ្វើការយូរក៏ព្រោះតែរវល់ការងារផ្ទាល់ខ្លួនជាមួយរាងតូច។ តែមិនថ្វីនោះទេព្រោះជុងហ្គុកនាយមានកូនចៅដែលជារាងចំណិតមិនក្រោមពី 10 នាក់ដែរ អាចជួយកិច្ចការរបស់នាយបានយ៉ាងល្អ។
«ថេយ៍....» នៅសុខៗជុងហ្គុកក៏ហៅឈ្មោះរបស់រាងតូចនៅពេលដែលកំពុងញុំាអាហារពេលព្រឹក

YOU ARE READING
ថ្នមស្នេហ៍ 💜
Actionស្នេហាផ្តើមចេញពីការពេញចិត្តគ្នាទៅវិញទៅមកទោះបីជាមានឧបសគ្គយ៉ាងណាក៏នៅតែជម្នះបានដែរ។ ជាតិនេះអូនជាបេះដូងបង ជាសរសៃឈាមនៃជីវិតបង បងមិនព្រមធ្វើឲ្យបាត់បង់អូននោះទេ។ «មនុស្សចាស់ដែរ ចិញ្ចឹមអូននោះគឺបងនឹងហើយប្រុសសម្អុយ» ថេយ៉ុង «អ្នកណាថាបងចិញ្ចឹមអូន? បងចិញ្ចឹមប្រពន...