ភាគទី 09

65 3 0
                                    

មួយសន្ទុះក្រោយមក ជីអ៊ុន ក៏ច្រាន ជុងហ្គុក ចេញ ។ មិននិយាយអ្វីនាងតូចក៏រត់ចូលបន្ទប់របស់ខ្លួនតែម្ដងនៅសល់តែកំលោះតូច ជុងហ្គុក គិតអារម្មណ៍ខ្លួនឯងមិញនេះ

      « ឯងធ្វើអ្វីឯងហា សូម្បីអ៊ំវ៉ែនតាក៏ឯងមិនលើកលែងមិនមែនជាអារម្មណ៍ស្នេហ៍ទេគ្រាន់តែខឹងដែលនាងជេរឯង នាងមិនមែនជា type របស់ឯងទេ ចន ជុងហ្គុក បំភ្លេចវាចោលទៅ » ជុងហ្គុក ឈរនិយាយម្នាក់ឯងដើម្បីដាស់សតិខ្លួនឯង ។ រួចហើយគេក៏ឡើងទៅគេងលើសាឡុង តែម្នាក់ឯងទៅដោយគេមិនបានគិតអ្វីឡើយ

ក្រឡេកមកអ្នកនៅក្នុងបន្ទប់ក្រោយពីត្រូវបានគេញាំញីបបូរមាត់មិញនេះ

« ហេតុអ្វីបេះដូងលោតញាប់យ៉ាងនេះ ? » ជីអ៊ុន ស្ទាបបបូរមាត់ខ្លួនឯងថ្នមៗនេះជាស្នាមថើបបំបូងរបស់នាងត្រូវបានគេឆក់យកទៅខុសពីគេ ។ គេជាកូនអ្នកមានរូបរាងក៏សង្ហារឿងបែបនេះជារឿងធម្មតាហើយសម្រាប់គេជាមួយស្រីៗនៅទីក្រុងគេធ្វើលើសពីថើបនេះទៅស្នាមថើបមួយនេះមិនដឹងជាទីប៉ុន្មានរបស់គេទេ
  « បានហើយ ឈប់គិតបិទភ្នែកគេងទៅណា » ជីអ៊ុន យកខ្នើយគ្របមុខខ្លួនឯងដើម្បីបំភ្លេចគ្រប់យ៉ាង ។ តែមិនអាចទេកាន់តែគិតនាងកាន់នឹកឃើញស្នាមញញឹមដែលមិនធ្លាប់មានពីមុនក៏លេចនៅលើមុខរបស់នាង

...

ព្រឹកឡើង ជីអ៊ុន ក៏ក្រោកមក ជុងហ្គុក ។ យប់មិញព្រោះតែកើតរឿងឡើងទើបនាងមិនបានលាងចានឆ្នាំងដែលញាំរួចនាងក្រោកពីព្រលឹមលាងចានឆ្នាំ ជូតផ្ទះ ធ្វើអាហារពេលព្រឹករួចបានទៅដាស់ ជុងហ្គុក

   « មើលមុខទៅគួរអោយស្រលាញ់ដែលតើ » ជីអ៊ុន ក៏អង្គុយមើល ជុងហ្គុក ដែលលង់លក់មិនដឹងខ្យល់អីបដិសេធមិនបានគឺរូបរាងរបស់គេពិតជាសង្ហាណាស់នៅក្បែរមនុស្សស្រីម្នាក់ណាដែលថាមិនធ្វើអោយកូនក្រមុំគេលង់នឹងគេនោះ
« ជុងហ្គុក ក្រោក » ជីអ៊ុន ក៏ទះស្មារបស់ ជុងហ្គុក ដើម្បីដាស់គេតែនាងកម្លោះបានត្រឹមរើសខ្លួនមិនព្រមបើកភ្នែកឡើយដូចកូនក្មេងចឹង
« ក្រោកអីនៅព្រឹកណាស់ » ជុងហ្គុក និយាយទាំងមិនទាន់បើកភ្នែកនេះទើបតែម៉ោង ៦ ព្រឹកមកដាស់គេទម្លាប់គេនៅសេអ៊ូល ៩ - ១០ ព្រឹកបានគេក្រោក ។ គេទៅសាលាមិនដែលទាន់យ៉ាងមិចនោះទេ
« ព្រឹកអីម៉ោង ៦ ហើយណា ឆាប់ក្រោកមកមិនចឹងទេ លោកតាឯងនឹងមកដល់ទីនេះ »
          « ឆឺស ក៏បាន » ជុងហ្គុក ក៏ក្រោកទាំងមិនចង់ទៅងូតទឹកតែងខ្លួន

You've reached the end of published parts.

⏰ Last updated: Jun 28, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜Where stories live. Discover now