« លែងភ្លាមអាក្មេងនរក » ជីអ៊ុន សម្លក់គេស្ទើរជ្រុះគ្រាប់ភ្នែក មិនដឹងជាក្មេងអ្វីទេឈ្លើយណាស់រៀនមិនចេះតែបែរជាមកស្ទាត់រឿងនេះ
« មិនលែង រហូតអ៊ំខ្លាចខ្ញុំលែងមកនៅក្បែរខ្ញុំ » ជុងហ្គុក ក៏ញាក់ចិញ្ចើមដាក់នាងតូចដៃចាប់សង្កត់ដៃនាងតូចឡើងលើជាប់
« មិនលែងមែនទេ ! បាន នេះនែ៎ » ជីអ៊ុន ក៏ញាក់ចិញ្ចើមដាក់ ជុងហ្គុក ហើយក៏យកជង្គង់អុកចំប្អូនប្រុសរបស់ ជុងហ្គុក
« អ៊ួយ យ៉ូយៗ ... បែករបស់ខ្ញុំហើយអ៊ំ ... អ៊ំឯងចាំមើលណា » ជុងហ្គុក ក៏រមួលពេញពូក អួលសឹងស្លាប់
« ខ្ញុំមិនខ្លាចក្មេងដូចលោកឡើយ មើលទៅស្វាងហើយ រៀបចំខោអាវអោយហើយព្រឹកត្រូវក្រោកពីព្រលឹម ទៅជិះឡានក្រុង អេ ! ម៉ោង ៥ អោយហើយណាកូនក្មេង» ជីអ៊ុន ក៏ញាក់ចិញ្ចើមញញឹមឌឺដាក់ ជុងហ្គុក ដែលខឹងស្ទើរចេញផ្សែង
« មិនទៅទេ អួយ៎ ... ចុកខ្លាំងណាស់ » ជុងហ្គុក ឡើងយំចេញទៅទឹកភ្នែកទៅហើយ
« តាមចិត្ត ដោះស្រាយជាមួយលោកតាខ្លួនឯងទៅ ខ្ញុំត្រឡប់ទៅប៊ូសានមុនហើយ » ថាហើយ ជីអ៊ុន ក៏ដើរចេញពីបន្ទប់ ជុងហ្គុក ដោយមិនភ្លេចបិទទ្វារអោយគេនោះទេ
« នេះនាង ! អួយ ចាំមើលណាគុំកូនប្រុសនាងត្រូវតែសងថ្វីដងដែលឈឺពេលនេះ អ៊ួយ ... យ៉ូយៗ ណាស់ » ជុងហ្គុក យំរមៀលយំពេញពូកគ្រប់សកម្មភាពរបស់ពួកគេគឺស្ថិតនៅក្រោមក្រសែលោក ចន នឹង លោកស្រី ណារីន ជាម្ដាយនឹងជីតារបស់ជុងហ្គុក
« មួយគូរនេះគឺសមគ្នាណាស់ » លោក ចន និយាយទាំងញញឹមបិទមិនជិតទេ ដែលឃើញ ជីអ៊ុន នៅក្បែរ ជុងហ្គុក
« លោកប៉ា ! យកអ្វីមកនិយាយនិង រាល់លើកដែរលោកប៉ាគ្រប់គ្រង ជុងហ្គុក ខ្ញុំមិនហាមឃាត់ទេតែរឿងគូរអនាគតដាច់ខាតខ្ញុំមិនព្រមអោយប៉ា ផ្សំផ្គុំគេនឹងស្រីម្នាក់ដែលគ្មានវង្សត្រកូលច្បាស់លាស់ម្នាក់នេះទេ » លោក ស្រី ណារីន គាត់មិនចូលចិត្ត ជីអ៊ុន តាំងពីដើមមកហើយតែគាត់មិនបញ្ចេញប្រតិកម្មអ្វីអោយគេដឹង
« មិនមែនឯងស្របតាមយើងគ្រាប់រឿងរបស់ ជុងហ្គុក ទេនោះមកពីឯងគ្មានសិទ្ធិ ឯងជាសាច់ដទៃនៃគ្រួសារនេះ ជុងហ្គុក ជាសាច់ជាឈាមរបស់យើង យើងមិនអោយចៅប្រុសយើងដើរខុសគន្លងដូចប៉ាគេនោះទេ » លោក ចន គាត់មិនពេញចិត្តនឹងលោកស្រី ណារីន ទេ តាំងពីថ្ងៃដែលលោកស្រី ណារីន ឈានចូលមកផ្ទះនេះ
« នេះលោកប៉ាមិនឃើញទេ មិនទាន់ដឹងអ្វីផងគេបង្កររឿងអោយ ជុងហ្គុក ឈឺសាច់បាត់ទៅហើយ ក្រែងគេជាសាច់ជាឈាមរបស់លោកប៉ាមិនចឹង » លោកស្រី ណារីន រាល់លើកដែលលោក ចន ថាអោយគាត់ធ្ងន់ៗគាត់មិនដែលតបតទៅវិញនោះទេ
« បែបនេះហើយដែលយើងត្រូវអោយចៅ ជី មកនៅក្បែរខ្លួន ជុងហ្គុក ហាមឯងទៅរវល់ឬថាអោយចៅ ជី ដាច់ខាត » លោក ចន និយាយហើយ ក៏បញ្ជាកូនចៅអោយយាមមុខបន្ទប់ ជីអ៊ុន មិនអោយអ្នកណាចេញចូលជួបនាងនោះទេ

YOU ARE READING
រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜
Azioneចន ជុងហ្គុក ~ លី ជីអ៊ុន មិនបានស្រលាញ់អូនព្រោះអូនស្អាតនោះទេ ស្រលាញ់អូនយូរមកហើយគឺស្រលាញ់ទឹកចិត្ត អត្តចរិតរបស់អូន