« អ៊ំវ៉ែនតា ដែលឯងនិយាយគឺ លី ជីអ៊ុន សិស្សរួមជំនាន់មកនៅផ្ទះឯងកាលគេមកនៅ សេអ៊ូលនេះមែនទេ » ស៊ូហ្គា ដែលអង្គុយស្ដាប់ក៏សួរ គ្រប់គ្នាក៏ក្រឡេកទៅមើលមុខរបស់ ស៊ូហ្គា ព្រោះគ្មានអ្នកណាស្គាល់អ៊ំវ៉ែនតារបស់ ជុងហ្គុក និយាយនោះទេ
« និងហើយ មានតែមួយគ្មានពីរទេលើលោកជាមារជ្រែកយើងតាំងពីក្មេង » ជុងហ្គុក និយាយទាំងធុញថប់
« អ៊ាវ ... ស៊ូហ្គា មិចបានបងស្គាល់នាងតាម ជុងហ្គុក និយាយចាស់ណាស់ហើយលេងសុទ្ធតែវ៉ែនតាអីយ៉ាងនេះ » ជីមីន មានអារម្មណ៍ថាធុញជំនួសប្អូនព្រោះគេទាំងពីរមិនខុសគ្នាទេខូចអោយរលៀម
« មិនដូចឯងគិតនោះនាងគឺរៀនពូកែ ចរិតល្អសុភាពរាបសា គោរពចាស់ទុំណាស់ ហើយសម្រស់ក៏ស្អាតពីធម្មជាតិ » ស៊ូហ្គា និង ជីអ៊ុន ស្គាល់គ្នាយូរមកហើយកាល ជីអ៊ុន មករៀនតនៅភ្នំពេញគេតែងតែទៅលេងផ្ទះ ជុងហ្គុក ញឹកញាប់ ព្រោះគេទាំងពីររៀននៅសកលវិទ្យាល័យជាមួយគ្នាឆ្នាំដំណើរគ្នា ជីអ៊ុន បានរៀនសាលាជាមួយគេក៏ព្រោះតារបស់ ជុងហ្គុក ជាអ្នកបង់ថ្លៃសាលាអោយនាង គ្រាន់តែគេរៀនមុខវិជ្ជាខុសគ្នាគេតែងតែមកលេង ជីអ៊ុន ដល់ផ្ទះព្រោះបាននិយាយលេងជាមួយនាង ធ្វើ assignment ( កិច្ចការសាលា ) ជាមួយគ្នា គេឧស្សាហ៍ជូននាងទៅហាងកាហ្វេ ដូចជាបណ្ណាល័យ ការពិតទៅគេមានចិត្តលើ ជីអ៊ុន ដែលគ្រាន់តែមិនបានសារភាពរៀនចប់នាងក៏ប្រលងជាប់គ្រូមកតាមខេត្តបាត់ គេក៏មិនហ៊ានសួរតារបស់ ជុងហ្គុក ក៏មិនទាន់មានពេលតាមរកនាង ថ្ងៃនេះបានលឺឈ្មោះនាងម្ដងទៀតពិតជារំភើបណាស់
« សុភាពរាបសារ ស្លូតបូតណាស់ ដែលមើលរឿងទេតួឈ្លានីសបឺតជញ្ជក់ឈាមឃើញតែលុយគឺជា អ៊ំវ៉ែនតា នោះហើយ មិនជាប់សាច់ឈាមអ្វីផងមករកលោកតាញឹកញាប់សម្បើមណាស់ រហូតបញ្ជូនយើងអោយទៅស្រុកស្រែជាមួយនាង មិនដឹងនាងនោះនិយាយអ្វីខ្លះទេ ថ្ងៃណាមួយលោកតាប្រគល់ទ្រព្យសម្បត្តិអោយទាំងអស់ផងមិនដឹង » ជុងហ្គុក ស្អប់នាងតាំងតែពីតូចតាស្រលាញ់នាងជាងគេ ក៏ត្រូវម៉ាក់គេតែងតែនៅពីក្រោយកាន់ជើងព្រានប្រដៅ
« នាងមិនដូចឯងនិយាយទេ ឯងរៀនអន់ខ្លួនឯងទើបតារបស់ឯងបញ្ជូនឯងទៅក្បែរនាង ក្រែងកែប្រែមនុស្សដូចឯងបានខ្លះ » ស៊ូហ្គា ក្ដៅស្លឹកត្រចៀកណាស់ដែលប៉ះពាល់មនុស្សគេស្រលាញ់ដូចនេះ
« មនុស្សដូចខ្ញុំវាយ៉ាងមិច បងនិយាយមើល បើគាត់មិនងប់ងល់នឹងនាងក៏បញ្ជូនគ្រូនៅទីក្រុង សេអ៊ូល នេះមកបង្រៀនមកខ្វះអីគេរៀនដល់សាស្រ្តចារ្យអី » ជុងហ្គុក និយាយទាំងតឹងសរសៃកដាក់ ស៊ូហ្គា
« បានហើយកុំឈ្លោះគ្នាឯងព្រោះស្រីម្នាក់ » ណាមជូន ក៏ថាអោយទាំង ស៊ូហ្គា នឹង ជុងហ្គុក ពេលពួកគេហារមាត់រៀបនឹងប្រកែកគ្នា
« មក ជុងហ្គុក ឯងមកទីនេះដើម្បីសប្បាយមិនចឹង យើងឆាប់ទៅរកអូនៗ វិញល្អទេ»ថេយ៉ុង ក៏កៀកក ជុងហ្គុក ចេញទៅខាងក្រៅ ចេញពីបន្ទប់ Vip របស់ពួកគេ
![](https://img.wattpad.com/cover/316637847-288-k800371.jpg)
YOU ARE READING
រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜
Açãoចន ជុងហ្គុក ~ លី ជីអ៊ុន មិនបានស្រលាញ់អូនព្រោះអូនស្អាតនោះទេ ស្រលាញ់អូនយូរមកហើយគឺស្រលាញ់ទឹកចិត្ត អត្តចរិតរបស់អូន